អាជីពសម្ដែងឡើងកូដ Selena Gomez អរស្ទើរហោះពេលបានជាប់ឈ្មោះប្រកួតពានរង្វាន់មួយនេះ!

តារាស្រីចម្រៀងនិងសម្ដែងដ៏សិចស៊ី Selena Gomez កំពុងទទួលជោគជ័យកាន់តែខ្លាំងឡើងក្នុងអាជីពសម្ដែង ដោយបន្ទាប់ពីទទួលបានពានរង្វាន់មួយពីមហោស្រពកាន ពេលនេះនាងក៏បាន​ជាប់​ឈ្មោះប្រកួតពានរង្វាន់តួឯកស្រីឆ្នើមក្នុងកម្មវិធីធំមួយទៀតរបស់អាមេរិក។

កម្មវិធី Emmy Awards ដែលជាកម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បីសម្រាប់វិស័យភាពយន្តទូរទស្សន៍របស់អាមេរិកទើបតែប្រកាសបញ្ជីបេក្ខភាពចុងក្រោយកាលពីពេលថ្មីៗ ហើយម្នាក់ក្នុងចំណោមអ្នកជាប់បេក្ខភាពនោះក៏មានឈ្មោះ Selena Gomez ដែរ ដោយនាងបាន​ជាប់ឈ្មោះប្រកួតប្រជែងក្នុងឋានៈតារាសម្ដែងលើកដំបូង សម្រាប់ពានរង្វាន់តួឯកស្រីឆ្នើមក្នុងភាពយន្តភាគកំប្លែង តាមរយៈរឿង “Only Murders in the Building” ដែលបានចេញផ្សាយនិងទាក់ចិត្តទស្សនិកជនចំនួន ៤រដូវកាលមកហើយ។

តារាសម្ដែងផ្សេងទៀតដែលបានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់នេះក្រៅពី Selena Gomez រួមមាន តារាសម្ដែង Quinta Brunson  ពីភាពយន្ត “Abbott Elementary” តារាសម្ដែង Ayo Edebiri ពីភាពយន្ត “The Bear” តារាសម្ដែង Jean Smart ពីភាពយន្ត “Hacks” តារាសម្ដែង Maya Rudolph ពីភាពយន្ត “Loot” និងតារាសម្ដែង Kristen Wiig ពីភាពយន្ត “Palm Royale” ដែលសុទ្ធសឹងជាតារាស្រីពោរពេញដោយសមត្ថភាពក្នុងការសម្ដែង។

ការបានចូលរួមប្រកួតប្រជែងពានរង្វាន់លើកនេះត្រូវបានគេចាត់ទុកថាជាជំហានថ្មីមួយទៀតលើវិថីអាជីពសម្ដែងរបស់ម្ចាស់បទ “Same Old Love” ដែលកំពុងទទួលបានផ្លែផ្កាយ៉ាងប្រសើរ បន្ទាប់ពីបានទទួលពានរង្វាន់មួយរួចទៅហើយ​ពីកម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកានកាលពីខែឧសភាកន្លងទៅ តាមរយៈការសម្ដែងភាពយន្ត “Emilia Pérez”។

ភ្លាមៗបន្ទាប់ការប្រកាសពីខាងកម្មវិធី Selena Gomez ក៏បានបង្ហោះ Story នូវរូបភាពជាមួយនំខេកដើម្បីអបអរ ព្រមជាមួយពាក្យពេចន៍ថា៖ “ខ្ញុំពិតជាមានកិត្តិយស និងអរគុណខ្លាំងណាស់សម្រាប់​រឿងមួយនេះ សូមអរគុណក្រុមការងារ Only Murders ដែលឱ្យខ្ញុំសម្ដែងតួអង្គ Mabel”។

ដូច្នេះចង់ដឹងថា Selena Gomez នឹងអាចឈ្នះពានរង្វាន់នេះដែរឬយ៉ាងណា មានតែរង់ចាំទស្សនាកម្មវិធីប្រគល់ពានរង្វាន់ Emmy Awards ឆ្នាំ២០២៤ ដែលនឹងប្រកាសអ្នកឈ្នះពានទាំងអស់នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *