ក្រោយជោគជ័យវគ្គ១ ប៉ីប៉ី ឌី បង្ហាញតម្រុយចេញរឿង «ភូមិគ្រឹះអាគម» វគ្គ២

រឿង «ភូមិគ្រឹះអាគម» របស់​ផលិតកម្ម Film Corner តារា​កំប្លែង ប៉ីប៉ី ឌី ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​តាំងពីថ្ងៃចាក់បញ្ចាំងដំបូង នៅ​ចុង​ខែ​សីហា ឆ្នាំ ២០២៥ មកម្ល៉េះ។ អ្នក​ទស្សនា​ជាច្រើន ក្រោយ​បាន​មើល​ភាព​យន្ត​នោះ​ចប់​ភ្លាម ពួកគេ​បាន​សំណូមពរ​ឲ្យ​ម្ចាស់​ផលិតកម្ម​ចេញ​«ភូមិគ្រឹះអាគម» វគ្គ២ ពេលនេះ​អាច​មាន​សង្ឃឹម​ហើយ។

ថ្មី​ៗ​នេះ ប៉ីប៉ី ឌី បាន​បញ្ចេញ​ស្គ្រីប​ខ្លី​បញ្ជាក់​ពី​ឈ្មោះ​តួអង្គ និង​ចំណងជើង​រឿង​បែប​ច្បាស់​ៗ «ភូមិគ្រឹះអាគម» វគ្គ២។ តារា​សម្ដែង និង​ជា​ម្ចាស់ Franchise ខ្មែរ​ដ៏​ល្បីល្បាញ បែលហ្សិក ប៉ីប៉ី ឌី ធ្វើឲ្យ​គាំទ្រ​ភ្ញាក់ផ្អើល​ទាំង​យប់ ជាមួយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក្នុង​ការ​ឲ្យ​តម្រុយ​ច្បាស់​ៗ​បែបនេះ។

កាល «ភូមិគ្រឹះអាគម» វគ្គ​បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​ទាំង ៥ ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​នៅ​ថ្ងៃ​ចាក់​បញ្ចាំង​របស់​រោងកុន​ខ្មែរ​លេជេន។ មិន​តែ​ប៉ុណ្ណោះ «ភូមិគ្រឹះអាគម» កាល​វគ្គ​១ បញ្ចាំង​ចូល​ដល់​សប្ដាហ៍​ទី​៦ ហើយ​ ដែល​អាច​និយាយ​បាន​ថា​ជា​ខ្សែភាពយន្ត​ខ្មែរ​ដែល​បញ្ចាំង​បាន​យូរ​បំផុត។

ទស្សនិកជន​ដែល​បាន​ទស្សនា​ភាគច្រើន​លើសលប់​បាន​កោត​សរសើរ​ពី​រឿង «ភូមិគ្រឹះអាគម» នេះ។ ដូច្នេះ​ហើយ​ផលិតករ គឺ ប៉ីប៉ី ឌី ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថ្ងៃ​សម្ពោធ​ថា ប្រសិនបើ​កុន​ទី​១ ទទួល​បាន​ជោគជ័យ លោក​និង​ក្រុម​ការងារ និង​បន្ត​ផលិត​ភាពយន្ត​ទៀត៕

រូបភាព៖ PaKong studio និង Ah Da Sakada



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *