រង់ចាំសែនយូរ! ពេលនេះសង្សារ ១៤ ថ្ងៃ ប្រលោមលោកដ៏ល្បី ឥឡូវក្លាយភាពយន្តខ្នាតធំ ត្រៀមចាក់បញ្ចាំង

ប្រលោមលោក​ដ៏​ល្បី​របស់​កវី​និពន្ធ សុខ ចាន់ផល ដែល​មាន​ហ្វេន​អាន​ជា​សៀវភៅ​រាប់​ម៉ឺន​នាក់ ពេល​នេះ​ក្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ និង​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ព្រោះ​តែ​សៀវភៅ​ប្រលោមលោក​ចេញ​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ មាន​ការ​គាំទ្រ​ខ្លាំង ទើប​ធ្វើឲ្យ​អតីត​អ្នក​និពន្ធ​ចម្រៀង​នៅ​ហង្សមាស​រូប​នេះ សម្រេច​ផលិត​ចេញ​ជា​ភាពយន្ត។

តាម​ពិត​រឿង​នេះ​ត្រូវ​ចាក់បញ្ចាំង​យូរ​មក​ហើយ តែ​ដោយសារ​សកល​លោក​ជួប​វិបត្តិ Covid-19 ទើប​រឿង​នេះ​ពន្យារ​ពេល​មក​ដល់ ២០២៣ នេះ។ «សង្សារ ១៤ ថ្ងៃ» នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែ​តុលា ឆ្នាំ ២០២៣ គ្រប់​រោង​ភាពយន្ត​ទាំងអស់។ រឿង​នេះ​ផង​ដែរ​កវី​និពន្ធ សុខ ចាន់ផល លោក​មិន​ត្រឹមតែ​ជា​អ្នក​និពន្ធ​រឿង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាផលិតករ​ទៀត​ផង។

គ្រាន់តែ​ឃើញ Teaser ភ្លាម គាំទ្រ​របស់​លោក​កាល​នៅ​ជា​សៀវភៅ បង្ហាញ​អារម្មណ៍​ត្រេកអរ និង​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​ឆាប់​ៗ ក៏​ព្រោះ​សាច់​រឿង​បាន​ទាក់​ចិត្ត​អ្នក​អាន​តាំង​ពី​ដំបូង​ម្ល៉េះ។ មួយ​វិញ​ទៀត​ហ្វេន​ៗ​យល់​ថា កាល​នៅ​ជា​ប្រលោមលោក​ល្អ​ខ្លាំង​ហើយ អាន​ជក់​ចិត្ត​យំ​តាម​សាច់​រឿង​ទៅ​ហើយ ចុះ​ទម្រាំ​ជា​ប្រលោមលោក​ទៀត​នោះ។

សម្រាប់​ភាពយន្ត​ដែល​យុវវ័យ​កំពុង​ទន្ទឹង​រង់ចាំ​អស់​ជាយូរ​មក​ហើយ​នោះ មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ប្រុស​ស្រី​ល្បី​ៗ​ដូចជា កញ្ញា ស៊ឹម ស្រីនិច្ច,ហូរ សារៈ, សាន់នី និង លី សុខណេត ព្រម​ជា​មួយ​តួអង្គ​ជាច្រើន​ទៀត។ ចំពោះ​សាច់​រឿង​វិញ និយាយ​អំពី​គូស្នេហ៍​មួយ​គូ ហើយ​ក៏​បែក​គ្នា និង​ត្រឡប់​មក​ជួប​គ្នា​ម្ដង​ទៀត ប៉ុន្តែ​បើ​ចង់​ដឹង​សាច់រឿង «សង្សារ ១៤ ថ្ងៃ» ល្អ​ដូច​ប្រឡោមលោក​ដែរ ឬទេ​កុំ​ភ្លេច​ចូលរួម​ទស្សនា​ចាប់ពី​ថ្ងៃ ១៩ ខែ​នេះ​តទៅ គ្រប់​រោងភាពយន្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី