មិនធម្មតា! ភាពយន្តខ្មែររឿង «បណ្ដាសានាងរាត្រី» ចាក់បញ្ចាំងក្នុង ១០ ប្រទេស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

មិន​នឹក​ស្មាន​ភាពយន្តកម្ពុជា​មាន​​ការ​គាំទ្រ​ខ្លាំង ខណៈ​ភាព​យន្ត​ខ្នាត​ធំ​​រឿង ​​«​បណ្ដាសា​នាង​រាត្រី​»​​ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ប្រទេស​ដ៏​ច្រើន​បែប​នេះ​។

មុន​នេះ​បន្តិច​ ផលិតកម្ម​ អិល ​ឌី​ ភាព​យន្ត​បាន​ទម្លាក់​ List ឈ្មោះ​ប្រទេស​ដែល​ខ្សែ​រឿង ​«​បណ្ដាសា​នាង​រាត្រី​»​ បាន​ចាក់​បញ្ចាំង​នា​ពេល​កន្លង​មក ដោយ​ប្រើ​​ពេល​មិន​ដល់​១​ឆ្នាំ​ផង​។ ​ជាក់​ស្ដែង​​ ភាព​យន្ត​ខ្មែរ​​​ផលិត​ក្នុង​ស្រុក​មួយ​នេះ​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវ​​ការ​​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​១៤​ ខែ​មីនា ​កន្លង​ទៅ ​ដោយ​មាន​ចំនួន​អ្នក​ទស្សនា​យ៉ាង​ច្រើន ​រី​ឯ​សន្ទុះ​អ្នក​គាំទ្រ​ក៏​​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។

​​រឿង​មួយ​ដែលសឹងតែ​​នឹក​ស្មាន​មិនដល់ ហើយ​ក៏​ជា​មោទកភាព​បំផុត​សម្រាប់​ភាពយន្ត​ខ្មែរ​ គឺ​ខ្សែ​ភាពយន្ត​មួយ​នេះ​​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ដោយ​ត្រូវ​បានយកទៅ​ចាក់​បញ្ចាំង​ជា​បន្ត​បន្ទាប់​​ចាប់​តាំងពី​ខែ​ឧសភា​ ដល់​ខែ​កញ្ញា ​​ឆ្នាំ ២០២៤ ក្នុង​ប្រទេស​ផ្សេង​ៗ​គ្នា​​ ​១០​ ​​រួម​មាន​៖​ ប្រទេស​មីយ៉ាន់ម៉ា តៃវ៉ាន់ ឥណ្ឌូណេស៊ី ទីម័រ អ៊ូបេគីស្ថាន រុស្សី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន បេឡារូស និង​ប្រទេស​តាជីគីស្ថាន។​

​រឿង ​​«​បណ្ដាសា​នាង​រាត្រី​»​​ មានការចូលរួមសម្ដែង​ដោយ​ព្រះ​នាង​ នរោត្តម​ ជេន​ណា​ តារា​សម្ដែង​ស្រី​​ជួរ​មុខនៅកម្ពុជា កញ្ញា ​ស៊ីន​ យូ​ប៊ីន​ តារា​ប្រុសមីយ៉ាន់ម៉ា​ Paing Thakhorn និង​តារា​ប្រុស​ស្រី​ល្បី​ៗ ជា​ច្រើន​រូប​ទៀត​។​ ខ្សែ​រឿង​បែប​រន្ធត់​ព្រឺ​ព្រួច​តាំង​ពី​ដើម​​ដល់​ចុង​បញ្ចប់​នៃ​រឿង​នេះ​ផង​ដែរ​ ត្រូវ​បាន​អ្នក​ទស្សនា​ Rate ឱ្យ​១០​ពិន្ទុ​ពេញ​តែ​ម្ដង បន្ទាប់ពីទស្សនារួច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *