ទើបចេញបាន ២ សប្ដាហ៍រឿង Mr. Palnkton របស់ Netflix ទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើងនៅទូទាំងពិភពលោក

នៅថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ Netflix បានបញ្ចេញខ្សែភាពយន្ដភាគកូរ៉េថ្មីមួយមានចំណងជើងថា “Mr. Palnkton” ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងរហ័សទាំងក្នុង និងក្រៅប្រទេសរហូតដល់ហក់ឡើងចូលចំណាត់ថ្នាក់កំពូលរឿងទាំង ១០ ក្នុងប្រភេទរឿងដែលមិនមែនភាសាអង់គ្លេសផងដែរ។

យោងតាមក្រុមហ៊ុន Netflix កាលពីថ្ងៃទី២១ ខែវិច្ឆិកា សេរ៊ីរឿងមួយនេះបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងបញ្ជីកំពូលរឿងទាំង ១០ ដែលមិនមែនជាភាសាអង់គ្លេសសម្រាប់សប្ដាហ៍ទីបីនៃខែវិច្ឆិកាដោយផ្អែកទៅលើទិន្នន័យចំនួនអ្នកទស្សនាជាក់ស្ដែង។ មិនត្រឹមប៉ុណ្ណេះ “Mr. Plankton” ក៏បានឈានចូលទៅក្នុងចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោម ៤២ ប្រទេសរួមទាំងកូរ៉េខាងត្បូងជាខ្សែភាពយន្ដដែលទទួលបានការសាទរជាសកលយ៉ាងលើសលប់ក្នុងរយៈពេលត្រឹមពីរសប្ដាហ៍នៃការចាក់បញ្ចាំងរបស់ខ្លួន។

រឿង “Mr. Plankton” គឺជាខ្សែភាពយន្ដកំប្លែងបែបមនោសញ្ចេតនាមានចំនួន ១០ ភាគដោយមានតួឯកប្រុស Hae Jo សម្ដែងដោយតារាប្រុស Woo Do Hwan និងតួឯកស្រី Jae Mi សម្ដែងដោយតារាស្រី Lee Yoo Mi ព្រមទាំងតួល្បីៗជាច្រើនទៀតដូចជា Oh Jung Se និង Kim Hae Sook ដែលធ្វើឱ្យរឿងភាគមួយនេះកាន់តែមានគុណភាពបន្ថែមទៀត។

ពាក្យ Plankton ជាភាសាក្រិកមានន័យថា “មនុស្សរសាត់” ឬ ”មនុស្សវង្វេង”។ បើនៅក្នុងធម្មជាតិ Plankton គឺជាសារពាង្គកាយអកម្មតូចដែលរសាត់តាមទឹក ហើយក៏ស្ថិតនៅជួរទាបបំផុតក្នុងសង្វាក់អាហារផងដែរ។ យោងតាមការបំផុសដោយគំនិតនេះ អ្នកនិពន្ធ Jo Yong បានបន្ថែមពាក្យ​ “Mr. Plankton” ដើម្បីបង្កប់នូវចរិតរបស់តួឯកប្រុស Hae Jo ដែលជាបុរសម្នាក់រស់នៅក្នុងភាពទទេស្អាត គ្មានសុបិន គ្មានបំណងប្រាថ្នា ថែមទាំងមិនបានទទួលក្ដីស្រឡាញ់ពិត ឬការយកចិត្តទុកដាក់ពីអ្នកណាម្នាក់ឡើយ ដោយជីវិតរបស់លោកប្រៀបដូចជា plankton រសាត់អណ្ដែតគ្មានគោលដៅ។ ប៉ុន្តែក្រោយមកលោកក៏បានជួបជាមួយតួឯកស្រី Jae Mi ជាមនុស្សស្រីសំណាងអាក្រក់បំផុត តែបែរជាអាចធ្វើឱ្យលោកចាប់ផ្ដើមមើលឃើញពីអនាគតដ៏ត្រចះត្រចង់ បន្ទាប់ពីអ្នកទាំងពីរបានឆ្លងកាត់រឿងរ៉ាវជាមួយគ្នាជាច្រើន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៅទៀតនោះ សេរ៊ីរឿង “Mr. Plankton” បានបង្កប់នូវសារដ៏ជ្រាលជ្រៅមួយជូនអ្នកគាំទ្រ ខណៈពេល plankton មើលទៅហាក់ដូចជាមិនសំខាន់ហើយរសាត់អណ្ដែតតាមទឹកមែន ប៉ុន្តែការផលិតអុកស៊ីសែនរបស់ពួកគេមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីរបស់ផែនដី ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃដ៏ពិតប្រាកដរបស់ plankton។ ហេតុនេះហើយទើបអ្នកនិពន្ធបានប្រើពាក្យនេះដើម្បីប្រៀបធៀប និងបង្ហាញតាមរយៈតួអង្គថា “គ្មានអ្វីដែលមានមិនមានតម្លៃឡើយនៅក្នុងពិភពលោក”។

តាមរយៈខ្សែភាពយន្ដមួយនេះ លោកក៏ចង់ឱ្យទស្សនិកជនបានយល់អំពីការតស៊ូជម្នះនៅក្នុងភាពវង្វេង ការឈឺចាប់ និងភាពទទេរស្អាតរបស់ជីវិតមនុស្សម្នាក់ៗដើម្បីស្វែងរកគោលបំណង និងអត្ថន័យពិតក្នុងជីវិត។ បូករួមជាមួយអត្ថបទសាច់រឿង និងការសម្ដែងដ៏អស្ចារ្យរបស់តារាសម្ដែងប្រុសស្រីល្បីៗបន្ថែមទៀត កាន់តែធ្វើឱ្យ “Mr. Plankton” ទទួលបានការគាំទ្រខ្លាំងឡើងៗនៅទួទាំងពិភពលោក។ ជាពិសេសវាមិនត្រឹមតែផ្ដល់ឱ្យអ្នកទស្សនាមើលជាការកម្សាន្ដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវបទពិសោធន៍ និងមេរៀនជីវិតល្អៗដល់ទស្សនិកជនទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *