អានហើយមាន​កម្លាំង​ចិត្ត! ប្រជុំកំពូលប្រយោគ​ជំរុញ​ទឹក​ចិត្ត​ពី​​រឿង​ភាគ​កូរ៉េ​​ល្បី​ៗ ដែល​អាច​ជួយ​អ្នក​បានច្រើន​

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដែល​ពោរពេញ​ដោយ​ភាពនឿយហត់ ពេលខ្លះ យើង​ក៏​ត្រូវការការជំរុញ​បន្តិចបន្តួច ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​កម្លាំង​ចិត្ត​បន្ត​ដំណើរ​ទៅ​មុខ។ ជឿទេ ជួន​កាល​ប្រយោគ​តែ​មួយ​ឃ្លា​ក៏​អាច​ឲ្យ​យើង​មាន​សង្ឃឹម​និង​កម្លាំង​ចិត្ត​ឡើងវិញ​បានដែរ។ តួ​យ៉ាងពាក្យ​សម្ដី/ការសន្ទនា​ ជាច្រើនដែលបាននិយាយនៅក្នុងរឿង​ភាគ​កូរ៉េ ពិត​ជាបង្កប់​ដោយ​អត្ថន័យ​​ទាក់ចិត្ត និង​មានឥទ្ធិពល​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ទស្សនា។

ប្រសិនបើអ្នកត្រូវការការលើកទឹកចិត្ត និងការបំផុសគំនិតភ្លាមៗ សម្រង់សម្ដីពី K-Drama ខាង​ក្រោម​នេះនឹងជួយអ្នកបាន!

១ – “I won’t get disappointed. If you do well, I would be grateful. If you fail, I’d be grateful that you tried.” “ខ្ញុំនឹងមិនខកចិត្តទេ។ ប្រសិនបើអ្នកធ្វើបានល្អ ខ្ញុំនឹងសប្បាយ​ចិត្ត។ ប្រសិនបើអ្នកបរាជ័យ ខ្ញុំនឹងរីករាយ​ដែលអ្នកបានព្យាយាម”- Nam Hong Joo ដក​ស្រង់​ពី​​រឿង While You Were Sleeping។

២ – “Life is shorter than you think. You shouldn’t be hung up on the past.” ជីវិតខ្លីជាងអ្វីដែលយើងគិត ដូច្នេះមិនគួរ​វិលវល់​តែ​ជាមួយ​អតីតកាលទេ”- Yoo So Joon ដក​ស្រង់​ពី​​រឿង Tomorrow With You។

៣ – “There is a reason why you should live an honest life. Your life is not only yours but also your parents’.”ហេតុផលមួយដែលគួររស់នៅក្នុង​ជីវិត​ដ៏ស្មោះត្រង់នោះគឺ ជីវិត​អ្នក​មិន​ត្រឹម​តែ​ជា​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​របស់​ឪពុក​ម្តាយ​អ្នក​ដែរ” – Sung Mi Ja ដក​ស្រង់​ពី​​រឿង Hi, Bye Mama។

៤ – “Learn to stand on your own two feet. Everyone lives their own lives. You can’t expect anyone to solve your problem.” រៀនឈរដោយជើងពីររបស់អ្នក។ មនុស្ស​គ្រប់​រូប​រស់​នៅ​ជីវិត​រៀង​ខ្លួន។ អ្នកមិនអាចរំពឹងថា​នរណាម្នាក់​នឹងដោះស្រាយបញ្ហារបស់អ្នករហូត​ទេ។- Jung Joon Hyun ដក​ស្រង់​ពី​​រឿង Weightlifting Fairy Kim Bok Joo។

៥ – “You need to share your burdens in order to lighten them.” ពេល​ខ្លះ​អ្នក​ត្រូវចែករំលែក​បន្ទុករបស់អ្នកឲ្យ​នរណាម្នាក់​បានដឹង ដើម្បីសម្រាលបន្ទុកទាំងនោះ។- Hae Soo ដក​ស្រង់​ពី​​រឿង Moon Lovers: Scarlet Heart Ryeo។

៦ – “Not everyone is kind to you only to stab you in the back. Some people are kind to you because they are genuinely rooting for you to do well.” “មិន​មែន​អ្នក​រាល់​គ្នា​ដែលមាន​ចិត្ត​ល្អ​ចំពោះ​អ្នក សុទ្ធតែចង់​ចាក់​អ្នក​ពី​ក្រោយ​នោះ​ទេ។ មនុស្ស​មួយចំនួន​មានចិត្តល្អ​ចំពោះអ្នក ដោយសារពួកគេពិតជា​ចង់​ឲ្យ​អ្នក​បានល្អពិត​មែន” – Cha Joong Won ដក​ស្រង់​ពី​​រឿង Shopping King Louie។

៧ – “Sometimes, even the wrong train takes you to the right station.” “ពេលខ្លះ ទោះបីជិះរថភ្លើងខុសក៏អាចនាំអ្នកទៅស្ថានីយត្រឹមត្រូវដែរ”- Yoon Se Ri ដក​ស្រង់​ពី​​រឿង Crash Landing on You។

៨ – “Don’t give up just because you don’t know what to do.” “កុំទាន់ចុះចាញ់ ដោយ​គ្រាន់​តែ​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី” – Dr. Kang Mo Yeon ដក​ស្រង់​ពី​​រឿង Descendants of the Sun។

តើសម្រង់សម្ដីពី​រឿង​ភាគ​​កូរ៉េ​មួយណាដែល​ជំរុញ​ទឹក​ចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ច្រើន​ជាង​គេ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក