ទើបចេញថ្មីៗ ប៉ុន្តែបទ “You & Me” អាចជាបទរបស់ចុងក្រោយរបស់ Jennie នៅ YG?

ជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលម្តងទៀតសម្រាប់អ្នកគាំទ្រវិស័យចម្រៀងខេប៉ុបនៅពេលដែល Jennie ក្រុម BLACKPINK ប្រកាសចេញបទចម្រៀងទោលរបស់នាង ‘You & Me’ នៅថ្ងៃទី ៦ ខែតុលានេះ ដែលចាត់ទុកជាទីបញ្ចប់​នៃ​ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​គាំទ្រ​ព្រោះ Jennie ធ្លាប់​បង្ហើប​ថា​បទ “You & Me” ជា​បទ​ដែល​នាង​បាន​ថតចប់​តាំង​ពី​៣-៤​ឆ្នាំ​មុនម្ល៉េះ ថាមិនត្រូវគឺដំណាលៗគ្នា​ជាមួយ​នឹង​បទ “Solo” តែ​មិន​ទាន់ដល់ពេលសមរម្យត្រូវចេញផ្លូវការ បើទោះជាបទនេះ ត្រូវបានសម្តែងនៅលើឆាកប្រគំតន្ត្រីទេសចរណ៍នៅតាមទីក្រុងនានាជុំវិញពិភពលោកក៏ដោយ។

ដំបូងៗអ្នក​គាំទ្រ​មិនបានគិតច្រើននោះទេពេល​បទ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ YG Entertainment ប៉ុន្តែក៏មាន Blink ភ្នែកម្នាស់មួយចំនួនបានកត់សម្គាល់ឃើញថា Soonho Choi ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Black Label បានបង្ហោះ​ Story មួយនៅលើ Instagram ផ្ទាល់ខ្លួន ដែលជាផ្ទាំងរូបភាពផ្សព្វផ្សាយបទចម្រៀងរបស់ Jennie ពីគណនីផ្លូវការរបស់ BLACKPINKថែមទាំង Tag គណនី Instagram របស់ Jennie និង Black Label។

គាប់ជួនគ្នានោះ អ្នកតំណាង YG បានផ្តល់ព័ត៌មានបន្ថែមថា មិនទាន់មានព័ត៌មានថ្មីៗនោះទេជុំវិញការបន្តកុងត្រាថ្មីជាមួយសមាជិកក្រុម BLACKPINK ដែលធ្វើឲ្យអ្នកគាំទ្រមានការរំពឹងទុកថា Jennie ទំនងជាចូលរួមក្រុមនៅក្នុង The Black Label ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG ក៏ថាបាន។

មកដល់ពេលនេះ បញ្ហាបន្តកិច្ចសន្យារបស់សមាជិក BLACKPINK នៅតែជាចំណោទដែលគ្មាននរណាអាចផ្ដល់ចម្លើយបាន ខណៈ​មាន​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ​ចេញ​ហូរហែដូចរឿងភាគ ដោយភាគច្រើននិយាយថា Rose អាចជាសមាជិកតែម្នាក់គត់ដែលនឹងនៅជាមួយ YG ខណៈដែល Lisa, Jisoo និង Jennie ប្រហែលជាជ្រើសរើសដើរលើវិថីផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងឧស្សាហកម្មកម្សាន្តនេះ។ ទោះបីជាមិនទាន់មានការបញ្ជាក់ណាមួយពី YG ក៏ដោយ ក៏គេជឿថា Blinks នឹងបន្តគាំទ្រពួកគេគ្រប់ជំហានក្នុងវិស័យចម្រៀង ភាពយន្ត និងវិស័យម៉ូដ។ ទស្សនាវីដេអូចម្រៀងបទ “You & Me” ដែលទើបតែចេញកាលពីម៉ោង ១១ព្រឹកនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ