​ភាពយន្តជាតិ-អន្តរជាតិថ្មីៗមិនធ្លាប់ចាក់បញ្ចាំង នឹងបង្ហាញវត្តមាននៅ CIFF លើកទី១១

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) បាន​អាក់ខាន និង​ត្រូវ​ផ្អាក​ការ​រៀបចំ​ពាក់​កណ្ដាល​ទី​អំឡុង​ពេល​មហោស្រព​នា​ឆ្នាំ ២០២០ និង​បន្ត​ខកខាន​ឆ្នាំ ២០២១ ទៀត ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ រយៈពេល​ជាង​២​ឆ្នាំ​មក​នេះ។ យ៉ាងណាមិញ បន្ទាប់ពី​ខកខាន​​រយៈពេល​យូរ ពេលនេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​ត្រឡប់​មក​វិញ​ហើយ សម្រាប់​រដូវ​កាល​ទី​១១។

លោក Cedric Eloy ប្រធាន​មហោស្រព​​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​ថា ២ ឆ្នាំ​ចុង​ក្រោយ​នេះ គឺជា​ពេល​វេលា​មួយ​ដ៏​លំបាក​ចំពោះ​វិស័យ​ទាំងឡាយ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ច្នៃប្រឌិត ទាំង​សិល្បករ និង​ស្ថាប័ន​វប្បធម៌។ ថ្ងៃនេះ គឺជា​ក្ដី​សង្ឃឹម​របស់​ពួក​យើង និង​ជា​ក្ដី​សោមនស្ស​ធំ​បំផុត ដែល​ CIFF នឹង​នាំ​កម្លាំង​នៃ​ក្រុម​ច្នៃ​ប្រឌិត​ទាំងអស់​ឱ្យ​មក​ជួបជុំ​គ្នា​ជា​ថ្មី ហើយ​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ទស្សនា​ភាពយន្ត​នៅ​លើ​ផ្ទាំង​សំពត់​ស​ម្ដង​ទៀត។ ឆ្នាំ​ទី​១១ នេះ នឹង​ដើរតួ​សំខាន់​មួយ​ក្នុង​ការ​បញ្ឆេះ​ម៉ាស៊ីន​របស់​ឧស្សាហ​កម្ម​ភាពយន្ត​ជា​ថ្មី​ម្ដង​ទៀត។

ប្រធាន CIFF លើក​ឡើង​ថា ពេល​នេះ​លោក​នៅ​មិន​ទាន់​អាច​ប្រាប់​លម្អិត​ពី​របៀប​វារៈ​នៃ​ព្រឹត្តិការណ៍​មហោស្រព​ទាំង​មូល​បាន​ទេ តែ​អាច​ប្រាប់​បាន​ថា CIFFឆ្នាំ​នេះ​នឹង​នៅ​តែ​ស្ពាន​ចម្លង​ដ៏​សំខាន់​ក្នុង​ការ​នាំ​យក​ផលិតករ​បរទេស​ពី​ប្រទេស​ផ្សេង​ៗ​ឱ្យ​ចូល​មក​កម្ពុជា និង​ជា​ស្ពាន​សម្រាប់​នាំ​ផលិតករ​ខ្មែរ​ឆ្ពោះ​ទៅ​ទីផ្សារ​អន្តរជាតិ​តាមរយៈ​ភាពយន្ត​ដែល​បាន​ផលិត​​ឡើង។ បង្ហើប​ឱ្យ​ដឹង​ខ្លី​ៗ CIFF លើក​ទី​១១ មាន​ចំណុច​ពិសេស​ជាច្រើន​ដោយ​នឹង​មាន​ភាព​យន្ត​ជាច្រើន​ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ឃើញ មាន​វគ្គ​ភាពយន្ត​ថ្មី​សម្រាប់​ផលិតករ​វ័យក្មេង វគ្គ​ភាពយន្ត​ឯកសារ វេទិកា​ពិភាក្សា​ពី​ភាពយន្ត និង​មាន​បន្ថែម Program ថ្មី​មួយ​ទៀត​ផង។

ប្រធាន CIFF៖ «វា​រៀង​ពិបាក​ដែល ព្រោះ​ថា​យើង​បាន​ខាតបង់​១ ឆ្នាំ​ក្នុង​ការ​រៀប​ចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា តែ​សម្រាប់​ការ​ដាក់​បញ្ចូល​រឿង ឬ​រឿង​ដែល​គេ​ផ្ញើ​មក ដើម្បី​​ជ្រើសរើស​គឺ​វា​មាន​ការ​កើន​ឡើង​ប្លែក​មែនទែន។ ឆ្នាំ​ហ្នឹង​តាម​បណ្ដា​មហោស្រព​គឺ​មាន​រឿង​ច្រើន​ជាង​ធម្មតា។ បើ​ទោះបី​ជា​មាន​ការ​នឹង​ថ្កល់​នៅ​ក្នុង​វិស័យ​ភាពយន្ត​យើង ក៏​ដោយ​ក្នុង​រយៈពេល​១ ឬ២ ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​វិស័យ​ភាពយន្ត​យើង​ក៏​វា​មាន​ការ​កើន​ឡើង​ដែរ ហេតុអ្វី? គឺ​ដោយសារ​តែ​នៅ​ពេល​យើង​ផលិត ផលិតករ​រៀបចំ​បញ្ចេញ​រឿង​នៅ​ក្នុង ឬ​ក្រៅ​រោង​ភាពយន្ត​គឺ​គ្រប់គ្នា​អត់​បាន​ធ្វើ ដល់​អ៊ីចឹង​នៅ​អំឡុង​ពេល​១ ឆ្នាំ​កន្លះ​នេះ​គឺ​វា​តឹងរ៉ឹង​ខ្លាំង ដើម្បី​សុខុមាលភាព​មនុស្ស​ទាំងអស់​គ្នា គឺ​គាត់ មាន​ពេល​មួយ​ចំនួន​ធំ ដើម្បី​គាត់​ទៅ​កែប្រែ កែ​សម្រួល​ធ្វើ​ឱ្យ​គុណភាព​កុន​គាត់​កាន់តែ​មាន​កម្រិត​ល្អ​ជាង​មុន ហើយ​នៅ​ពេល​ស្រុក​ទេស​ធូរស្រាល គាត់​បាន​ចេញ​ថត​បន្ថែម​ទៀត ដូច្នេះ​​ឆ្នាំ​ហ្នឹង​សម្រាប់​ភាពយន្ត​កម្ពុជា​ក៏​មាន​ការ​ដាក់​ចូល​រួម​ច្រើន​ដូចគ្នា ហើយ​វា​ជា​រឿង​សប្បាយចិត្ត​សម្រាប់​យើង​ដែល ព្រោះ​ដោយសារ​មាន​រឿង​ច្រើន​ដែល​អ្នក​ចូលរួម​អត់​ទាន់​បាន​ឃើញ ដល់​ពេល​អ៊ីចឹង​វា​ក៏​សប្បាយចិត្ត សម្រាប់​រោង​កុន​ដូចគ្នា ដោយសារ​តែ​យើង​មាន Line upសម្រាប់​រឿង​គឺ​វា​ច្រើន​មែនទែន»។

លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ស្រប​គ្នា​ជាមួយ​គ្នា​នេះ​ដែរ​លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​បុប្ផាណា បាន​លើកឡើង​ថា លោក​ពិត​ជា​រីករាយ​ណាស់ ដែល​អាច​នាំ​យក​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​ធំ​បំផុត​មួយ​នេះ​នៅ​កម្ពុជា​មក​បង្ហាញ​ជូន​ទស្សនិកជន​ឡើង​វិញ​នៅ​ឆ្នាំ​នេះ។ ចំណែក លោក ជៀប សុវិជ្ជា ប្រធាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា បាន​ចាត់​ទុក​ឆ្នាំ​នេះ​ជា​វេលា​ល្អ សម្រាប់​ការ​រៀបចំ​មហោស្រព ដើម្បី​ទាក់ទាញ​ឱ្យ​ទស្សនិកជន​បាន​ដឹង​ថា រោង​ភាពយន្ត​ស្រុក​យើង​បាន​បើក​ដំណើរការ ១០០% វិញ​ហើយ។

សូម​ជម្រាប​ថា CIFF លើក​ទី​១១ នឹង​ប្រារព្ធ​ឡើង​ចាប់​ផ្ដើម​ពី​ថ្ងៃ ២៨ ខែ​មិថុនា ដល់​ថ្ងៃ ៣ ខែ​កក្កដា ២០២២ ដោយ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​រោង​ភាពយន្ត​ច្រើន​ជាង ១០ ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ ​រួមមាន សាល​សន្និសីទ​ចតុមុខ,រោងភាពយន្ត Major Cineplex, រោងភាពយន្ត Legend Cinema, សណ្ឋាគារ Rosewood, មជ្ឈមណ្ឌល បុប្ផាណា, វិទ្យាស្ថាន​បារាំង, Java Creative និង Factory Phnom Penh។ 

CIFF បាន​អំណរគុណ​ចំពោះ​ការ​បន្ត​គាំទ្រ​ពី​សំណាក់​អង្គការ​យូណេស្កូ ស្ថានទូត​អូស្ត្រាលី និង​ការ​បន្ត​លើក​ទឹកចិត្ត​ពី​សំណាក់​ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និង​ក្រសួងអប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បាន​បង្ហាញ​ជូន​ទស្សនិកជន​វិញ​បាន​នៅ​ឆ្នាំ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ