អបអរសាទរ! ភាពយន្តខ្នាតខ្លីកម្ពុជា ៦រឿង ត្រូវជ្រើសរើសមកប្រកួត ក្នុងមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ

កាលពីថ្ងៃទី ១៦ ខែសីហា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លីពីសមិទ្ធករជាតិនិងអន្តរជាតិ។​ នៅក្នុងឆ្នាំ២០២៣​នេះជាលើកទី​១២ហើយនៃការរៀបចំមហោស្រពភាពយន្តខ្លីចតុមុខ។​ 

CSFF នឹងរៀបចំកម្មវិធីបញ្ចាំងដោយផ្ទាល់ក៏ដូចជាចាក់បង្ហាញសាច់រឿងថ្មីៗទៅកាន់ទស្សនិជននៅតាមរោងភាពយន្តផងដែរ។ អ្វីដែលសមិទ្ធករទន្ទឹងរង់ចាំក៏បានមកដល់អំពីការប្រកាសលទ្ធផល នៃភាពយន្តខ្លីដែលបានដាក់ប្រកួតតាំងពីការបើកទទួលនៅចុងខែមេសាកន្លងទៅ។ 

បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសយ៉ាងស្វិតស្វាញ គណៈកម្មាការរបស់ CSFF បានជ្រើសរើសរឿង សម្រាប់ប្រកួតចំនួន ៦​ ចំណងជើង។

គួរបញ្ជាក់ផងដែរថា ក្រៅពីរឿងសម្រាប់ប្រកួត CSFF នឹងធ្វើការចាក់បង្ហាញរឿងផ្សេងៗទៀត តាមប្រភេទដូចខាងក្រោម៖

  1. ភាពយន្តខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ (Cambodian Film Showcase)
  1. ភាពយន្តឯកសារខ្លីកម្ពុជា សម្រាប់ចាក់បង្ហាញ ចែកជា២ផ្នែក (Cambodian Documentary Showcase – 2 Sections )
  2. ភាពយន្តខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Film Showcase)
  1. ភាពយន្តខ្លីពី«ឈូករ័ត្ន» សម្រាប់ចាក់បង្ហាញ (Sunflower Short Film Showcase)
  1. ភាពយន្ត«វន្តយាត្រា»សម្រាប់ចាក់បង្ហាញ (Wanna Yeatra Travelog Showcase

Poster ភាពយន្តកម្ពុជាទាំង ៦រឿងដែលត្រូវបានជ្រើសរើស៖

សម្រាប់ការជ្រើសរើសរឿងឆ្នាំនេះ លោក អៀម ទិត្យសីហា អ្នករើសរឿងក្នុងស្រុក (Local Programmer)  បានសម្តែង ចំណាប់អារម្មណ៍ថា៖ «ឆ្នាំនេះ សាច់រឿងសម្រាប់ការប្រកួតឆ្នាំនេះ សុទ្ធតែមានភាពប្លែកៗគ្នា និងគូរឱ្យចង់តាមដាន ដោយសារ គុណភាពផលិត កាន់តែល្អ និង ការនិទានរឿងតាមទិដ្ឋភាពក្នុងស្រុក។ ជាក់ស្តែងយើងនឹងចាក់បង្ហាញវីដេអូឯកសារ បែបដំណើរ កម្សាន្ត និងស្រស់ស្អាត ហៅថា «វនយាត្រា» ពី AMS។ រីឯភាពយន្តឯកសារវិញ ឆ្លុះបញ្ចាំងពី ទស្សនៈនានា របស់យុវជន មកពី «មជ្ឈមណ្ឌលបុប្ផាណា» និង «ដេប៉ាតឺម៉ងផ្សព្វផ្សាយ និង សារគមនាគមន៍»។ មួយវិញទៀត ភាពយន្តឯកសារមួយផ្នែកទៀត គឺលើកឡើងពីបទពិសោធន៍ ជីវិតដ៏សំបូរបែបនៅកម្ពុជា។» 

រីឯ លោក រដ្ឋ សានសិទ្ធនី អ្នករើសរឿងអន្តជាតិ និងជាអ្នកគ្រប់គ្រងមហោស្រព (international programmer/festival manager)  បានលើកឡើងថា៖ « ខ្ញុំឃើញថាខាងភាពយន្តខ្លីអន្តរជាតិឆ្នាំនេះ ក៏មាន ភាពចម្រុះគ្នាដែរ។ តែជាទូទៅ សាច់រឿងទាក់ទងនឹង «គ្រួសារ» និង «អត្តសញ្ញាណ ផ្ទាល់ខ្លួន»។ ហើយឆ្នាំនេះ មាន ភាពយន្តខ្លះ ដែលទទួលបានរង្វាន់ពីប្រទេសផ្សេងហើយ ក៏បាន ដាក់មកប្រកួតនៅមហោស្រពយើងដែរ។ ដូច្នេះ ខ្ញុំ សូមលើកទឹកចិត្តឱ្យទាំងសមិទ្ធករខ្មែរ និង ទស្សនិកជនចូលរួមទស្សនា ស្វែងយល់ពីស្នាដៃទាំងនេះទាំងអស់គ្នា។» 

មហោស្រពភាពយន្តខ្លីចតុមុខ នឹងរៀបចំឡើងទៅ ពីថ្ងៃទី២៧ ដល់ទី៣០ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើក និងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចង់មានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស អាចសាធារណៈជនអាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោង ភាពយន្ត ដូចជា Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub។

អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៣​ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការក្រៅពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ  ហើយក៏មានការគាំទ្រជាថវិកា ដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ»  និងអង្គការមូលនិធិកម្ពុជា។​ នៅក្នុងនោះយើងក៏មានដៃគូព័ត៌មានដូចជា Everything About Cambodia (ភាសាអង់គ្លេស)  ​និងApsara Media Services (ភាសាខ្មែរ) រោងភាពយន្ត Legend Cinema និង រោងភាពយន្ត Major Cineplex by Smart គាំទ្រដោយផ្តល់ជាទីតាំងសម្រាប់រៀបចំកម្មវិធី និង ចាក់បញ្ចាំងភាពយន្ត និងដៃគូសហគមន៍ជាច្រើន ផងដែរ។

ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFFក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង៕

ទស្សនាវីដេអូ Trailer:

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័រ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *