សម្រិតសម្រាំងខ្លាំង! CORTIS សិស្សប្អូន BTS & TXT ត្រៀមបទចម្រៀង ៣០០ បទ ខណៈជ្រើសរើសតែ១បទសម្រាប់ការ Debut

បន្ទាប់​ពី​ចេញ​បទ​ចម្រៀង Pre release មាន​ចំណង​ជើង​ថា “GO!” កាលពីសប្តាហ៍មុន នៅពេលនេះក្រុមចម្រៀងប្រុសថ្មីរបស់ Big Hit មានឈ្មោះថា CORTIS ក៏បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយបទចម្រៀង “What You Want” ជាបទចម្រៀងនាំមុខសម្រាប់អាល់ប៊ុមដំបូងរបស់ពួកគេ “COLOR OUTSIDE THE LINES” ដែលនឹងចេញលក់នៅថ្ងៃទី ៨ ខែកញ្ញា។

បទចម្រៀង “What You Want” បានចេញមកជាមួយវីដេអូ​ Conceptual Performance ចេញ​ផ្សាយ​នៅ​លើ​ឆានែល YouTube របស់ HYBE LABELS ។ បទចម្រៀងនេះគឺជាការលាយបញ្ចូលគ្នានៃតន្ត្រីមិនធម្មតាសម្រាប់បទចម្រៀង K-pop ដោយរួមបញ្ចូលគ្នានូវហ្គីតារ៉ុកបែបទសវត្សរ៍ឆ្នាំ ១៩៦០ ជាមួយនឹងចង្វាក់ហ៊ីបហប។ សមាជិកទាំងប្រាំនាក់រួមមាន MARTIN, JUHOON, SEONGHYEON, KEONHO, និង JAMES ក៏​បាន​ចូល​រួម​ក្នុងការបង្កើត​ក្បាច់​រាំ​ផង​ដែរ។ ទំនុកបទចម្រៀងបានបង្ហាញពីភាពក្លាហានក្នុងការស្វែងនូវអ្វីដែលខ្លួនប៉ងប្រាថ្នា មិនថាជាស្នេហា សេរីភាព សុភមង្គល លុយកាក់ ឬសន្តិភាពក្នុងជីវិត។

សមាជិកក្រុមក៏បានបង្ហាញផងដែរថាបទចម្រៀងនេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ក្នុងចំណោមបទចម្រៀង Demo ជាង ៣០០ បទដែលពួកគេបានផលិត។ ដូច្នេះហើយបទនេះពិតជាសំខាន់ខ្លាំងសម្រាប់ពួកគេ ខណៈតំណាងឱ្យចក្ខុវិស័យ ទិសដៅសិល្បៈ និងតន្ត្រីរបស់ក្រុម។

គួរបញ្ជាក់ថា CORTIS គឺជាក្រុមថ្មីដំបូងរបស់ BIGHIT MUSIC ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពោលគឺចាប់តាំងពី TXT បានចេញកាលពីប្រាំមួយឆ្នាំមុន ថែមទាំងមានក្រុមចម្រៀងប្រុសលំដាប់ពិភពលោកដូចជា BTS ជាសិស្សច្បងរួមទ្រនំផងដែរ។

នៅពេលអ្នកកាសែតសួរអំពីដំបូន្មានដែលពួកគេបានទទួលពីសិល្បករ HYBE ផ្សេងទៀត Seonghyeon បានចែករំលែកថាពួកគេបានជួបទាំង BTS និង TXT ដោយនិយាយថា “សមាជិកក្រុម BTS ពិតជាបានលើកទឹកចិត្តពួកយើង និងគាំទ្រពួកយើងពេញទំហឹង”។

Seonghyeon បានបន្ថែមថា “ពួកយើងបានសម្តែងនៅចំពោះមុខ TXT និងទទួលបានមតិកែលម្អជាក់ស្តែងពីពួកគេ។ មតិទាំងនោះពិតជាសំខាន់សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់យើង”។ បន្ទាប់មក Martin បានចែករំលែកថា j-hope បានប្រាប់ពួកគេឱ្យ “ចេះដឹងគុណ ឱនលំទោន និងបន្តអភិវឌ្ឍសមត្ថភាពនៅពេលទទួលបានភាពល្បីល្បាញ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *