Hank កូនឆ្កែសំណព្វចិត្តរបស់ Rosé បង្ហាញខ្លួនលើក្របទស្សនាវដ្ដី DOGUE ឆ្នាំ ២០២៥

កូនឆ្កែដែល Rosé បានយកមកចិញ្ចឹមតាំងតែពីឆ្នាំ ២០២០ បានបង្ហាញវត្តមាននៅលើក្របទស្សនាវដ្ដី DOGUE ដែលជាគម្រោងពិសេសរបស់ទស្សនាវដ្ដីល្បីឈ្មោះ VOGUE ដោយបានប្រមូលផ្ដុំសុនករបស់តារាល្បីៗមកថតរូបដាក់ក្រប។

កាលពីយប់ថ្ងៃទី១៨ ខែសីហានេះ គណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ VOGUE បានបើកបង្ហាញក្របទស្សនាវដ្ដី DOGUE ដោយបាននាំយកសត្វចញ្ចឹមរបស់តារាល្បីឈ្មោះជាច្រើនរូបមកបង្ហាញ ក្នុងនោះក៏មានសត្វឆ្កែសំណព្វចិត្តរបស់ Rosé ដែលមានអ្នកចុចតាមដានចំនួន ៤.៦​ ​លាននាក់នៅលើគណនី Instagram ផងដែរ។

ទស្សនាវដ្ដី​សញ្ជាតិអាមេរិកកាំងមួយនេះ បានរៀបរាប់ថា៖​ “ឆ្កែតូចរបស់ Rosé គឺ​ Hank ជាកូនឆ្កែដែលមានជីវិតសាមញ្ញ។ នៅពេលដែលតារាស្រីរវល់នឹងដំណើរប្រគំតន្រ្តីទេសចរណ៍ ឬពេលចូលរួមកម្មវិធី Fashion Week យើងអាចឃើញ Hank អង្កៀមស្រោមជើងនៅផ្ទះ ឯទីក្រុងសេអ៊ូល ឬនៅហាងកាហ្វេម្ដុំនោះ”។​

បន្ថែមពីនេះ​ ការបង្ហោះដដែលបានឱ្យដឹងដូចគ្នាថា Rosé ក៏ធ្លាប់នាំ Hank ទៅទីតាំងថតរបស់ខ្លួនផងដែរ ដោយសមាជិកក្រុម BLACKPINK រូបនេះ បានចាត់ទុកកូនឆ្កែវ័យ ៥ឆ្នាំ ដូចជាកូនបង្កើតរបស់ខ្លួនដែរ។ ជាក់ស្ដែង ម្ចាស់បទ Toxic till the end បានរៀបរាប់ថា៖ “ខ្ញុំនិយាយជាមួយគាត់ ដូចគាត់ជាកូនប្រុសរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំនិយាយទាំងភាសាកូរ៉េ និងអង់គ្លេសជាមួយគាត់។​ អ៊ីចឹងហើយ Hank គឺជាឆ្កែដែលចេះ ២ភាសា”។

គួរឱ្យដឹងផងដែរថា DOGUE គឺជាគម្រោងពិសេសមួយ បំផុសគំនិតចេញពីរូបថតរបស់សុនកដែល VOGUE ធ្លាប់បានថតពីមុនមក ដោយគ្រានេះ DOGUE បានផ្ដិតយករូបថតសត្វឆ្កែជាច្រើនក្បាលរបស់តារាល្បីៗ រាប់ចាប់ពី Goodwin និង Louie របស់ Sabrina Carpenter រួមទាំងកូនឆ្កែទាំង ៤របស់ Maluma គឺ Buda, Karma, Bonnie និង Clyde ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង



Leave a Reply

Your email address will not be published.Required fields are marked *