បាត់ដំបងមាន ៩ សាកលវិទ្យាល័យផ្ដោតលើមុខជំនាញទាំងនេះ សម្រាប់សិស្សទី១២

សម្រាប់​សិស្ស-និស្សិត ជា​អ្នក​ខេត្ត​បាត់ដំបង ដែល​មាន​បំណង​​ចង់​បន្ត​ការ​សិក្សា​នៅ​កម្រិត​សាកល​វិទ្យាល័យ តែ​ពុំ​ចង់​ចាក​ឆ្ងាយ​ផ្ទះ​សម្បែង អាច​ពិចារណា​លើ​សាកលវិទ្យាល័យ​ទាំង​រដ្ឋ​និង​ឯកជន​ទាំង ៩ នេះ​បាន។

ទី១. សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ៥ ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ មាន​មហាវិទ្យាល័យ​ចំនួន ៥ និង​វិទ្យាស្ថាន​ចំនួន ១ ដែល​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ដូច​ខាង​ក្រោម៖

  • មហាវិទ្យាល័យ គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍ ៖ គណនេយ្យ , ទីផ្សារ , គ្រប់គ្រង​សណ្ឋាគារ , ទេសចរណ៍ , ពាណិជ្ជកម្ម​អន្តរជាតិ , គ្រប់គ្រង , ហិរញ្ញវត្ថុ​និង​ធនាគារ , គ្រប់គ្រង​អាជីវកម្ម , អាជីវកម្ម​ធុន​តូច​និង​មធ្យម , គ្រប់គ្រង​ធនធាន​មនុស្ស , គ្រប់គ្រង​អាជីវកម្ម​ធុន​តូច​និង​មធ្យម
  • មហាវិទ្យាល័យ សង្គម​សាស្ត្រ និង​អភិវឌ្ឍន៍​សហគមន៍ ៖ នីតិសាស្ត្រ , សេដ្ឋកិច្ច​កសិកម្ម , សេដ្ឋកិច្ច​អភិវឌ្ឍ , សេដ្ឋកិច្ច​នយោបាយ , វិទ្យាសាស្ត្រ​សេដ្ឋកិច្ច , សង្គម​វិទ្យា , ភូមិ​វិទ្យា , អភិវឌ្ឍន៍​សហគមន៍ , ចិត្ត​វិទ្យា
  • មហាវិទ្យាល័យ កសិកម្ម និង​កែច្នៃ​អាហារ ៖ បសុពេទ្យ , កែច្នៃ​អាហារ , ការ​ចិញ្ចឹម​សត្វ , ប្រព័ន្ធ​អាហារ , ក្សេត្រសាស្ត្រ , សាកវប្បកម្ម , វិទ្យាសាស្ត្រ​សត្វ , វារីវប្បកម្ម
  • មហាវិទ្យាល័យ សិល្បៈ មនុស្ស​សាស្ត្រ និង​អប់រំ ៖ អក្សរសាស្ត្រ​ខ្មែរ , ប្រវត្តិសាស្ត្រ , ទស្សនវិជ្ជា , ស្ថាបត្យកម្ម , សូន្យ​រូប , ដូរ្យតន្ត្រី , របាំ , អប់រំ
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ៖ គណិតវិទ្យា , រូបវិទ្យា , គីមីវិទ្យា , ជីវវិទ្យា , បច្ចេកវិទ្យា​ព័ត៌មាន , វិស្វកម្ម​សំណង់​ស៊ីវិល , អគ្គិសនី , អេឡិចត្រូនិក , យន្តសាស្ត្រ​កសិកម្ម , វិទ្យាសាស្ត្រ​បរិស្ថាន
  • វិទ្យាស្ថាន​ភាសា​បរទេស ៖ អក្សរសាស្ត្រ​អង់គ្លេស , ប្រវត្តិសាស្ត្រ , អក្សរសាស្ត្រ​បារាំង , ភាសា​ជប៉ុន , អក្សរសាស្ត្រ​កូរ៉េ

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០៥៣ ៩៥២ ៩០៥ /០១២ ៧១១ ៨៦៦/០១០ ៧១១ ៨៦៦

ទី២. ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហនុរាជ ខេត្ត​បាត់ដំបង ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​វត្ត​ដំរី​ស ភូមិ​កម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ មាន​មហាវិទ្យាល័យ​ចំនួន ៤ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ដូច​ខាង​ក្រោម៖

  • ពុទ្ធិក​មហាវិទ្យាល័យ ទស្សនវិជ្ជា និង​សាសនា ៖ ទស្សនវិជ្ជា​ពុទ្ធសាសនា , សង្គម​វិទ្យា , នីតិសាស្ត្រ
  • ពុទ្ធិក​មហាវិទ្យាល័យ អក្សរសាស្ត្រ ៖ អក្សរសាស្ត្រ​ខ្មែរ
  • ពុទ្ធិក​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​អប់រំ និង​ព័ត៌មាន​វិទ្យា ៖ គ្រប់គ្រង​ទូទៅ , រដ្ឋបាល​អប់រំ
  • ពុទ្ធិក​មហាវិទ្យាល័យ​បាលី សំស្ក្រឹត និង​ភាសា​បរទេស ៖ ភាសា​បាលី , សំស្ក្រឹត , អក្សរសាស្ត្រ​អង់គ្លេស

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០៥៣ ៩៥ ២៧ ៩៩ /០១២ ២៥ ១៤ ៣០ / ០១១ ៩៩ ៥៥ ១៩ / ០១០ ៩៩ ៥៥ ១៩

ទី៣. សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​ព្រះ​ស្ដេច សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ មាន​មហាវិទ្យាល័យ​ចំនួន ៥ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ដូច​ខាង​ក្រោម៖

  • មហាវិទ្យាល័យ សិល្បៈ មនុស្ស​សាស្ត្រ និង​ភាសា​បរទេស មាន​បណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ៖ ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង , ភាសា​អង់គ្លេស​សម្រាប់​អប់រំ , បក​ប្រែ​ភាសា​អង់គ្លេស
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ៖ ត​បណ្ដាញ​ណេតវើក , វិទ្យាសាស្ត្រ​កុំព្យូទ័រ
  • មហាវិទ្យាល័យ នីតិសាស្ត្រ និង​សេដ្ឋកិច្ច ៖ នីតិសាស្ត្រ , វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
  • មហាវិទ្យាល័យ កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ៖ ក្សេត្រសាស្ត្រ , អភិរក្ស​ធនធាន​ធម្មជាតិ
  • មហាវិទ្យាល័យ គ្រប់គ្រង​ពាណិជ្ជកម្ម និង​ទេសចរណ៍ ៖ គ្រប់គ្រង​ធនធាន​មនុស្ស , គណនេយ្យ​និង​ហិរញ្ញវត្ថុ , ធនាគារ និង​ហិរញ្ញវត្ថុ , គ្រប់គ្រង​ទីផ្សារ , គ្របគ្រង​ទូទៅ

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០៦១ ៥៥៥ ៥៦៩ / ០៩៩ ៣៤៤ ៥៦៦ / ០១២ ៤៧៣ ៧៦៨ / ០៥៣ ៩៥២ ១៦០

ទី៤. សាកលវិទ្យាល័យ​​អន្តរជាតិ ឌូវី ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ មាន​មហាវិទ្យាល័យ​ចំនួន ៥ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ដូច​ខាង​ក្រោម៖

  • មហាវិទ្យាល័យ សិល្បៈ មនុស្ស​សាស្ត្រ និង​ភាសា ៖ អក្សរសាស្ត្រ​អង់គ្លេស , ខេមរសិក្សា , ទស្សនវិជ្ជា
  • មហាវិទ្យាល័យ អប់រំ ៖ អប់រំ​ភាសា​អង់គ្លេស , អប់រំ​សហគមន៍ , រដ្ឋបាល​អប់រំ
  • មហាវិទ្យាល័យ គណិតសាស្ត្រ និង​វិទ្យាសាស្ត្រ ៖ វិទ្យាសាស្ត្រ​បរិស្ថាន , ស្ថិតិ​វិទ្យា , គណិតវិទ្យា , ត​បណ្ដាញ , អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន
  • មហាវិទ្យាល័យ គ្របគ្រង​ពាណិជ្ជកម្ម ៖ គ្រប់គ្រង​ទូទៅ , គណនេយ្យ , ទីផ្សារ , ធនាគារ​និង​ហិរញ្ញ​វត្ថុ , ទេសចរណ៍​និង​បដិសណ្ឋារកិច្ច
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ​សង្គម ៖ អភិវឌ្ឍន៍​សហគមន៍ ,​ការងារ​សង្គម , សេដ្ឋកិច្ច , វិទ្យាសាស្ត្រ​នយោបាយ

ទី៥. សាខា​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ខេត្ត​បាត់ដំបង ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ភូមិ រំចេក៤ សង្កាត់​រតនៈ ក្រុង/ខេត្ត បាត់ដំបង (តាម​បណ្ដោយ​ផ្លូវ​ស្ពាន សម្ដេច​ក្រឡាហោម ស ខេង ត្រើយ​ខាង​កើត​ចម្ងាយ ៣០០ ម៉ែត្រ) ។

មាន​បណ្ដុះ​បណ្ដាល​លើ​ជំនាញ ៖ គ្រប់គ្រង​ពាណិជ្ជកម្ម , គ្រប់គ្រង​ទេសចរណ៍ , ហិរញ្ញវត្ថុ និង​ធនាគារ , សេដ្ឋកិច្ច , ការ​អប់រំ​ភាសា​អង់គ្លេស , វិទ្យាសាស្ត្រ​នយោបាយ , រដ្ឋបាល​សាធារណៈ , ទំនាក់ទំនង​អន្តរជាតិ , ទីផ្សារ , គ្រប់គ្រង​ធនធាន​មនុស្ស , គណនេយ្យ , ប្រព័ន្ធ​ព័ត៌មាន​ពាណិជ្ជកម្ម , អង់គ្លេស​ពាណិជ្ជកម្ម , បច្ចេកវិទ្យា​ព័ត៌មាន , នីតិសាស្ត្រ

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០៨៥ ៤៣៨ ៤៩៦ / ០៩៣ ៣៤៤ ៨១៦ / ០៩៩ ៩៨៧ ៧៤៦

ទី៦. សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា ខេត្ត​បាត់ដំបង ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ភូមិ​អូរតាំគាំ២ សង្កាត់​ទួល​តាឯក ក្រុង/ខេត្ត បាត់ដំបង។ មាន​មហាវិទ្យាល័យ​ចំនួន ៥ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ដូច​ខាង​ក្រោម៖

  • មហាវិទ្យាល័យ សិល្បៈ មនុស្ស​សាស្ត្រ និង​ភាសា ៖ អក្សរសាស្ត្រ​អង់គ្លេស , អក្សរសាស្ត្រ​​ខ្មែរ , ប្រវត្តិវិទ្យា , ភូមិវិទ្យា , គ្រប់គ្រង​អប់រំ , ចិត្ត​គរុកោសល្យ
  • មហាវិទ្យាល័យ គ្រប់គ្រង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ៖ គ្រប់គ្រង , គណនេយ្យ , សេដ្ឋកិច្ច​អភិវឌ្ឍន៍ , គ្រប់គ្រង​ហិរញ្ញ​វត្ថុ , គ្រប់គ្រង​ធនធាន​មនុស្ស , គណនេយ្យ​និង​ហិរញ្ញ​វត្ថុ , គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ , គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម , គ្រប់គ្រង​អចលន​វត្ថុ​និង​ដី​ធ្លី , គ្រប់គ្រង​សណ្ឋាគារ-ទេសចរណ៍
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ៖ គណិតវិទ្យា , រូបវិទ្យា , ជីវវិទ្យា , គីមីវិទ្យា , វិទ្យាសាស្ត្រ​កុំព្យូទ័រ , គ្រប់គ្រង​ស្ថិតិ​អនុវត្តន៍ , បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា , គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ​សង្គម និង​នីតិសាស្ត្រ ៖ នីតិ​សាធារណៈ , និតិឯកជន , វិទ្យាសាស្ត្រ​នយោបាយ , នីតិសាស្ត្រ

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០១២ ៤៤ ២៧ ២៨ / ០៩៣ ៤៤ ២៧ ២៨ / ០៩៧ ២៦ ៦៦ ៩៤២

ទី៧. សាកលវិទ្យាល័យ ខេមរៈ ខេត្ត​បាត់ដំបង ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្វាយប៉ោ សង្កាត់​កម្មករ ក្រុង/ខេត្ត បាត់ដំបង ។ មាន​មហាវិទ្យាល័យ​ចំនួន ៧ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ដូច​ខាង​ក្រោម៖

  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ​អប់រំ ៖ វិទ្យាសាស្ត្រ​អប់រំ , អក្សរសាស្ត្រ​ខ្មែរ , រូបវិទ្យា , គីមីវិទ្យា , ជីវវិទ្យា , ប្រវត្តិវិទ្យា , ភូមិវិទ្យា
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ព័ត៌មាន​វិទ្យា ៖ គណិតវិទ្យា​អនុវត្ត , វិទ្យាសាស្ត្រ​កុំព្យូទ័រ
  • មហាវិទ្យាល័យ មនុស្ស​សាស្ត្រ សិល្បៈ និង​ភាសា​វិទ្យា ៖ ភាសា​អង់គ្លេស , ភាសាវិទ្យា
  • មហាវិទ្យាល័យ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ៖ នីតិសាធារណៈ , នីតិ​ឯកជន , សេដ្ឋកិច្ច

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០៥៣ ៩៥២ ៣០៦ / ០១២ ៨២៥ ២៥៦ / ០៩២ ១៧១ ៩៩៩ / ០៩៣ ៨៨០ ៣០៤

ទី៨. វិទ្យាស្ថាន វ៉ាន់ដា ខេត្ត​បាត់ដំបង ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន ដែល​មាន​ទីតាំង​នៅ​ភូមិ​រំចេក២ សង្កាត់​រតនៈ ក្រុង/ខេត្ត បាត់ដំបង ។

មាន​បណ្ដុះ​បណ្ដាល​លើ​មុខ​ជំនាញ ៖ គណនេយ្យ សវនកម្ម ពន្ធដារ , ហិរញ្ញវត្ថុ និង​ធនាគារ , គ្រប់គ្រង , ភាសា​អង់គ្លេស , ភាសា​អង់គ្លេស​ពាណិជ្ជកម្ម , ព័ត៌មាន​វិទ្យា

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០៥៣ ៧៣២ ៦៧៦ / ០៩៨ ៥១៥ ២៩៩ / ០៩៦ ៩៦៩ ៩៩៨៣

ទី៩. សាកលវិទ្យាល័យ បៀលប្រាយ ខេត្ត​បាត់ដំបង ៖ ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឯកជន។ សាកលវិទ្យាល័យ​នេះ​មាន ៨ មហាវិទ្យាល័យ​ធំៗ​ដូច​ជា ៖

  • មហាវិទ្យាល័យ មនុស្ស​សាស្ត្រ និង​ភាសា
  • មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា
  • មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម
  • មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម
  • មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម
  • មហាវិទ្យាល័យ​សេដ្ឋកិច្ច
  • មហាវិទ្យាល័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច
  • មហាវិទ្យាល័យ​គ្រប់គ្រង​ធុរកិច្ច

ទំនាក់ទំនង​សាកសួរ​ព័ត៌មាន៖ ០២៣ ៩៨៧ ៧០០ / ០១២ ៦៨២ ៧៧៧ / ០១៥ ៦៨២ ៧៧៧

ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្



Leave a Reply

Your email address will not be published.Required fields are marked *