សម្រាប់សិស្ស-និស្សិត ជាអ្នកខេត្តបាត់ដំបង ដែលមានបំណងចង់បន្តការសិក្សានៅកម្រិតសាកលវិទ្យាល័យ តែពុំចង់ចាកឆ្ងាយផ្ទះសម្បែង អាចពិចារណាលើសាកលវិទ្យាល័យទាំងរដ្ឋនិងឯកជនទាំង ៩ នេះបាន។

ទី១. សាកលវិទ្យាល័យជាតិបាត់ដំបង ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានមហាវិទ្យាល័យចំនួន ៥ និងវិទ្យាស្ថានចំនួន ១ ដែលធ្វើការបណ្ដុះបណ្ដាលលើជំនាញដូចខាងក្រោម៖
- មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ៖ គណនេយ្យ , ទីផ្សារ , គ្រប់គ្រងសណ្ឋាគារ , ទេសចរណ៍ , ពាណិជ្ជកម្មអន្តរជាតិ , គ្រប់គ្រង , ហិរញ្ញវត្ថុនិងធនាគារ , គ្រប់គ្រងអាជីវកម្ម , អាជីវកម្មធុនតូចនិងមធ្យម , គ្រប់គ្រងធនធានមនុស្ស , គ្រប់គ្រងអាជីវកម្មធុនតូចនិងមធ្យម
- មហាវិទ្យាល័យ សង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍ ៖ នីតិសាស្ត្រ , សេដ្ឋកិច្ចកសិកម្ម , សេដ្ឋកិច្ចអភិវឌ្ឍ , សេដ្ឋកិច្ចនយោបាយ , វិទ្យាសាស្ត្រសេដ្ឋកិច្ច , សង្គមវិទ្យា , ភូមិវិទ្យា , អភិវឌ្ឍន៍សហគមន៍ , ចិត្តវិទ្យា
- មហាវិទ្យាល័យ កសិកម្ម និងកែច្នៃអាហារ ៖ បសុពេទ្យ , កែច្នៃអាហារ , ការចិញ្ចឹមសត្វ , ប្រព័ន្ធអាហារ , ក្សេត្រសាស្ត្រ , សាកវប្បកម្ម , វិទ្យាសាស្ត្រសត្វ , វារីវប្បកម្ម
- មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងអប់រំ ៖ អក្សរសាស្ត្រខ្មែរ , ប្រវត្តិសាស្ត្រ , ទស្សនវិជ្ជា , ស្ថាបត្យកម្ម , សូន្យរូប , ដូរ្យតន្ត្រី , របាំ , អប់រំ
- មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៖ គណិតវិទ្យា , រូបវិទ្យា , គីមីវិទ្យា , ជីវវិទ្យា , បច្ចេកវិទ្យាព័ត៌មាន , វិស្វកម្មសំណង់ស៊ីវិល , អគ្គិសនី , អេឡិចត្រូនិក , យន្តសាស្ត្រកសិកម្ម , វិទ្យាសាស្ត្របរិស្ថាន
- វិទ្យាស្ថានភាសាបរទេស ៖ អក្សរសាស្ត្រអង់គ្លេស , ប្រវត្តិសាស្ត្រ , អក្សរសាស្ត្របារាំង , ភាសាជប៉ុន , អក្សរសាស្ត្រកូរ៉េ
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០៥៣ ៩៥២ ៩០៥ /០១២ ៧១១ ៨៦៦/០១០ ៧១១ ៨៦៦
ទី២. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលមានទីតាំងស្ថិតនៅក្នុងវត្តដំរីស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានមហាវិទ្យាល័យចំនួន ៤ ដែលបណ្ដុះបណ្ដាលលើជំនាញដូចខាងក្រោម៖
- ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា និងសាសនា ៖ ទស្សនវិជ្ជាពុទ្ធសាសនា , សង្គមវិទ្យា , នីតិសាស្ត្រ
- ពុទ្ធិកមហាវិទ្យាល័យ អក្សរសាស្ត្រ ៖ អក្សរសាស្ត្រខ្មែរ
- ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ៖ គ្រប់គ្រងទូទៅ , រដ្ឋបាលអប់រំ
- ពុទ្ធិកមហាវិទ្យាល័យបាលី សំស្ក្រឹត និងភាសាបរទេស ៖ ភាសាបាលី , សំស្ក្រឹត , អក្សរសាស្ត្រអង់គ្លេស
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០៥៣ ៩៥ ២៧ ៩៩ /០១២ ២៥ ១៤ ៣០ / ០១១ ៩៩ ៥៥ ១៩ / ០១០ ៩៩ ៥៥ ១៩
ទី៣. សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលមានទីតាំងនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានមហាវិទ្យាល័យចំនួន ៥ ដែលបណ្ដុះបណ្ដាលលើជំនាញដូចខាងក្រោម៖
- មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស មានបណ្ដុះបណ្ដាលលើមុខជំនាញ៖ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង , ភាសាអង់គ្លេសសម្រាប់អប់រំ , បកប្រែភាសាអង់គ្លេស
- មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៖ តបណ្ដាញណេតវើក , វិទ្យាសាស្ត្រកុំព្យូទ័រ
- មហាវិទ្យាល័យ នីតិសាស្ត្រ និងសេដ្ឋកិច្ច ៖ នីតិសាស្ត្រ , វិទ្យាសាស្ត្រសេដ្ឋកិច្ច
- មហាវិទ្យាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ៖ ក្សេត្រសាស្ត្រ , អភិរក្សធនធានធម្មជាតិ
- មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ៖ គ្រប់គ្រងធនធានមនុស្ស , គណនេយ្យនិងហិរញ្ញវត្ថុ , ធនាគារ និងហិរញ្ញវត្ថុ , គ្រប់គ្រងទីផ្សារ , គ្របគ្រងទូទៅ
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០៦១ ៥៥៥ ៥៦៩ / ០៩៩ ៣៤៤ ៥៦៦ / ០១២ ៤៧៣ ៧៦៨ / ០៥៣ ៩៥២ ១៦០
ទី៤. សាកលវិទ្យាល័យអន្តរជាតិ ឌូវី ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលមានទីតាំងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានមហាវិទ្យាល័យចំនួន ៥ ដែលបណ្ដុះបណ្ដាលលើជំនាញដូចខាងក្រោម៖
- មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ៖ អក្សរសាស្ត្រអង់គ្លេស , ខេមរសិក្សា , ទស្សនវិជ្ជា
- មហាវិទ្យាល័យ អប់រំ ៖ អប់រំភាសាអង់គ្លេស , អប់រំសហគមន៍ , រដ្ឋបាលអប់រំ
- មហាវិទ្យាល័យ គណិតសាស្ត្រ និងវិទ្យាសាស្ត្រ ៖ វិទ្យាសាស្ត្របរិស្ថាន , ស្ថិតិវិទ្យា , គណិតវិទ្យា , តបណ្ដាញ , អភិវឌ្ឍប្រព័ន្ធព័ត៌មាន
- មហាវិទ្យាល័យ គ្របគ្រងពាណិជ្ជកម្ម ៖ គ្រប់គ្រងទូទៅ , គណនេយ្យ , ទីផ្សារ , ធនាគារនិងហិរញ្ញវត្ថុ , ទេសចរណ៍និងបដិសណ្ឋារកិច្ច
- មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម ៖ អភិវឌ្ឍន៍សហគមន៍ ,ការងារសង្គម , សេដ្ឋកិច្ច , វិទ្យាសាស្ត្រនយោបាយ
ទី៥. សាខាសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តបាត់ដំបង ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលមានទីតាំងនៅភូមិ រំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្ត បាត់ដំបង (តាមបណ្ដោយផ្លូវស្ពាន សម្ដេចក្រឡាហោម ស ខេង ត្រើយខាងកើតចម្ងាយ ៣០០ ម៉ែត្រ) ។
មានបណ្ដុះបណ្ដាលលើជំនាញ ៖ គ្រប់គ្រងពាណិជ្ជកម្ម , គ្រប់គ្រងទេសចរណ៍ , ហិរញ្ញវត្ថុ និងធនាគារ , សេដ្ឋកិច្ច , ការអប់រំភាសាអង់គ្លេស , វិទ្យាសាស្ត្រនយោបាយ , រដ្ឋបាលសាធារណៈ , ទំនាក់ទំនងអន្តរជាតិ , ទីផ្សារ , គ្រប់គ្រងធនធានមនុស្ស , គណនេយ្យ , ប្រព័ន្ធព័ត៌មានពាណិជ្ជកម្ម , អង់គ្លេសពាណិជ្ជកម្ម , បច្ចេកវិទ្យាព័ត៌មាន , នីតិសាស្ត្រ
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០៨៥ ៤៣៨ ៤៩៦ / ០៩៣ ៣៤៤ ៨១៦ / ០៩៩ ៩៨៧ ៧៤៦
ទី៦. សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលមានទីតាំងនៅភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក ក្រុង/ខេត្ត បាត់ដំបង។ មានមហាវិទ្យាល័យចំនួន ៥ ដែលបណ្ដុះបណ្ដាលលើជំនាញដូចខាងក្រោម៖
- មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ៖ អក្សរសាស្ត្រអង់គ្លេស , អក្សរសាស្ត្រខ្មែរ , ប្រវត្តិវិទ្យា , ភូមិវិទ្យា , គ្រប់គ្រងអប់រំ , ចិត្តគរុកោសល្យ
- មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ៖ គ្រប់គ្រង , គណនេយ្យ , សេដ្ឋកិច្ចអភិវឌ្ឍន៍ , គ្រប់គ្រងហិរញ្ញវត្ថុ , គ្រប់គ្រងធនធានមនុស្ស , គណនេយ្យនិងហិរញ្ញវត្ថុ , គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ , គ្រប់គ្រងការផ្សាយពាណិជ្ជកម្ម , គ្រប់គ្រងអចលនវត្ថុនិងដីធ្លី , គ្រប់គ្រងសណ្ឋាគារ-ទេសចរណ៍
- មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៖ គណិតវិទ្យា , រូបវិទ្យា , ជីវវិទ្យា , គីមីវិទ្យា , វិទ្យាសាស្ត្រកុំព្យូទ័រ , គ្រប់គ្រងស្ថិតិអនុវត្តន៍ , បច្ចេកវិទ្យាព័ត៌មានវិទ្យា , គ្រប់គ្រងប្រព័ន្ធព័ត៌មាន
- មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៖ នីតិសាធារណៈ , និតិឯកជន , វិទ្យាសាស្ត្រនយោបាយ , នីតិសាស្ត្រ
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០១២ ៤៤ ២៧ ២៨ / ០៩៣ ៤៤ ២៧ ២៨ / ០៩៧ ២៦ ៦៦ ៩៤២
ទី៧. សាកលវិទ្យាល័យ ខេមរៈ ខេត្តបាត់ដំបង ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលមានទីតាំងនៅភូមិស្វាយប៉ោ សង្កាត់កម្មករ ក្រុង/ខេត្ត បាត់ដំបង ។ មានមហាវិទ្យាល័យចំនួន ៧ ដែលបណ្ដុះបណ្ដាលលើជំនាញដូចខាងក្រោម៖
- មហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ ៖ វិទ្យាសាស្ត្រអប់រំ , អក្សរសាស្ត្រខ្មែរ , រូបវិទ្យា , គីមីវិទ្យា , ជីវវិទ្យា , ប្រវត្តិវិទ្យា , ភូមិវិទ្យា
- មហាវិទ្យាល័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មានវិទ្យា ៖ គណិតវិទ្យាអនុវត្ត , វិទ្យាសាស្ត្រកុំព្យូទ័រ
- មហាវិទ្យាល័យ មនុស្សសាស្ត្រ សិល្បៈ និងភាសាវិទ្យា ៖ ភាសាអង់គ្លេស , ភាសាវិទ្យា
- មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៖ នីតិសាធារណៈ , នីតិឯកជន , សេដ្ឋកិច្ច
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០៥៣ ៩៥២ ៣០៦ / ០១២ ៨២៥ ២៥៦ / ០៩២ ១៧១ ៩៩៩ / ០៩៣ ៨៨០ ៣០៤
ទី៨. វិទ្យាស្ថាន វ៉ាន់ដា ខេត្តបាត់ដំបង ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ដែលមានទីតាំងនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុង/ខេត្ត បាត់ដំបង ។
មានបណ្ដុះបណ្ដាលលើមុខជំនាញ ៖ គណនេយ្យ សវនកម្ម ពន្ធដារ , ហិរញ្ញវត្ថុ និងធនាគារ , គ្រប់គ្រង , ភាសាអង់គ្លេស , ភាសាអង់គ្លេសពាណិជ្ជកម្ម , ព័ត៌មានវិទ្យា
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០៥៣ ៧៣២ ៦៧៦ / ០៩៨ ៥១៥ ២៩៩ / ០៩៦ ៩៦៩ ៩៩៨៣
ទី៩. សាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង ៖ ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន។ សាកលវិទ្យាល័យនេះមាន ៨ មហាវិទ្យាល័យធំៗដូចជា ៖
- មហាវិទ្យាល័យ មនុស្សសាស្ត្រ និងភាសា
- មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
- មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
- មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
- មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម
- មហាវិទ្យាល័យសេដ្ឋកិច្ច
- មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
- មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
ទំនាក់ទំនងសាកសួរព័ត៌មាន៖ ០២៣ ៩៨៧ ៧០០ / ០១២ ៦៨២ ៧៧៧ / ០១៥ ៦៨២ ៧៧៧
ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា
























































Account
Security
Favourite Content