ណាត់គ្នាឱ្យហើយទៅ! ភាពយន្តកម្ពុជាខ្លី ៨រឿង នឹងចាក់បញ្ចាំង នៅមហោស្រពភាពយន្តខ្លីចតុមុខ

នៅក្នុងឆ្នាំ២០២៣នេះ «មហោស្រពភាពយន្តខ្លីចតុមុខ» បានរើសភាពយន្តខ្លីចំនួន ប្រាំមួយ ចំណងជើង សម្រាប់ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោមភាពយន្តខ្លីដែលបានដាក់ប្រកួតចំនួន ៦៣ ចំណងជើង នេះបើយោងតាមការឲ្យដឹងរបស់ គណកម្មការរើសរឿងក្នុងស្រុក។ រឿងទាំង៦ មានចំណងជើងដូចតទៅ៖

១.Now what? ដឹកនាំរឿងដោយជុង សៀវភីន​ និង​ Jeremiah Overman

២.The Pen  ដឹកនាំរឿងដោយ សុង ហេមគិរី

៣.A Day ដឹកនាំរឿងដោយ ភុំ មុត្តា

៤. Just Watch​ ដឹកនាំរឿងដោយ ផាត់ ច័ន្ទហាក់

៥.Erased ដឹកនាំរឿងដោយម៉េង ច័ន្ទលាភ

៦.The Door Knocker ដឹកនាំរឿងដោយ សុខពិឡុត និង​ អ៊ូង ទីសាណា

លោក អៀម  ទិត្យសីហា ដែលជាអ្នករើសរឿងក្នុងស្រុកបានឲ្យដឹងថា៖ «ក្នុងចំណោមសាច់រឿង ដែលយើង សម្រាំងយកមកប្រកួត សមិទ្ធករម្នាក់ៗសុទ្ធតែមានគំនិតច្នៃប្រឌិត បូករួមនឹង ការប្រើប្រាស់ នូវបច្ចេកទេសដែលបង្ហាញពីចំណុចល្អនៅក្នុងការផលិតរបស់សមិទ្ធករម្នាក់ៗ»។ លើសពីនេះទៅទៀតលោកក៏បង្ហាញអារម្មណ៍បែបនេះថា៖ «ខ្ញុំពិតជារំភើប និងសប្បាយចិត្ត ដែលបានទស្សនារឿងជាច្រើន របស់សមិទ្ធករ ដែលបានចូលរួមក្នុងមហោស្រពរបស់យើង»។

គួរបញ្ជាក់ផងដែរថា រឿងទាំងប្រាំមួយចំណងជើងនេះបានជ្រើសរើស សម្រាប់ការប្រកួតឆ្នាំនេះគឺ សម្រិតសម្រាំងយកស្នាដៃ ដោយផ្អែកលើសមត្ថភាពក្នុងការផលិតភាពយន្ត ទៅតាមលក្ខខណ្ឌ

ដូចខាងក្រោម៖

– ការគ្រប់គ្រងសាច់រឿង ពីដើមដល់ចប់ គឺគាត់ដឹងអ្វីដែលខ្លួនកំពុងធ្វើ និងអ្វីដែលខ្លួនចង់បាន

– ការគ្រប់គ្រងបច្ចេកទេស និងគុណភាព នៅកំឡុងពេលថត និង ពេលថតចប់

– ការជ្រើសរើសតួ ដែលសមនឹងសាច់រឿង ហើយនិងការដឹកនាំតួ សម្តែង

–  មានឆន្ទៈជាសិល្បករ បង្ហាញភាពច្នៃប្រឌិត សម្រាប់ស្នាដៃ របស់ខ្លួន។ នេះបើតាមការឲ្យដឹងរបស់គណកម្មាការជ្រើសររើសភាពយន្តក្នុងស្រុកនៃមហោស្រពភាពយន្តខ្លី ចតុមុខ។

ភាពយន្តក្នុងស្រុកដែលត្រូវយកមកចាក់បញ្ចាំងទាំង ៨រឿង៖

ស្របពេលជាមួយគ្នានេះដែរ លោក ផាត់ ច័ន្ទហាក់ ជាម្ចាស់ស្នាដៃរឿង «គ្រាន់តែមើល» ឬក៏ «Just Watch» ជាអ្នកដឹកនាំរឿងមួយក្នុងចំណោមរឿងទាំងប្រាំមួយ បានលើកឡើងថា៖ «​ខ្ញុំពិតមាន អារម្មណ៍រំភើបយ៉ាងខ្លាំងក្រោយពីទទួលបានដំណឹងពីមហោស្រពភាពយន្តខ្លីចតុមុខថា រឿងរបស់ខ្ញុំត្រូវបានជ្រើសរើស មកប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលដំណឹងមួយនេះលើសពីការរំពឹងទុករបស់ខ្ញុំ»។ សមិទ្ធករភាពយន្តវ័យក្មេងរូបនេះបានពោលឡើងថា « ខ្ញុំសង្ឃឹមថា ទស្សនិជននឹងរីករាយបូករួមនឹងទទួលបានអ្វីដែលថ្មីពីខ្សែភាពយន្តរបស់ខ្លួនក៏ដូចសមិទ្ធករជាច្រើនរូបទៀត ដែលនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅថ្ងៃខាងមុខនេះ»។ 

មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃទី២៧ ដល់ទី៣០ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើកនិងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចង់មានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស អាចសាធារណៈជនអាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោង ភាពយន្ត ដូចជា Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub។

អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៣​ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការក្រៅពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ  ហើយក៏មានការគាំទ្រជាថវិកា ដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ»  និងអង្គការមូលនិធិកម្ពុជា។​ នៅក្នុងនោះយើងក៏មានដៃគូព័ត៌មានដូចជា Everything About Cambodia (ភាសាអង់គ្លេស)  ​និងApsara Media Services (ភាសាខ្មែរ) រោងភាពយន្ត Legend Cinema និង រោងភាពយន្ត Major Cineplex by Smart គាំទ្រដោយផ្តល់ជាទីតាំងសម្រាប់រៀបចំកម្មវិធី និង ចាក់បញ្ចាំងភាពយន្ត និងដៃគូសហគមន៍ជាច្រើន ផងដែរ។

ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFFក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័រដូចខាងក្រោម៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *