ធ្វើម្ហូបហើយ មានក្លិនឆ្អាបជាប់ដៃ ងាករករបស់ ៦យ៉ាងនេះក្នុងផ្ទះ ជួយបំបាត់ក្លិនឆ្អាបអស់ សល់តែក្លិនក្រអូប

ជឿថា អ្នកចូលចិត្តធ្វើម្ហូប ភាគច្រើនប្រាកដជាធ្លាប់ជួបបញ្ហាក្លិនឆ្អាបជាប់ដៃ ​នៅពេលត្រូវចម្អិនប្រភេទត្រី ឬគ្រឿងសមុទ្រម្ដងៗ។ បើទោះបីជាលាងដៃនឹងសាប៊ូប៉ុន្មានដងទៅហើយ ក្លិនទាំងនោះនៅតែអាចតោងជាប់នឹងក្រចកមិនបាត់ នាំឱ្យមានអារម្មណ៍មិនស្រណុកចិត្តពេញមួយថ្ងៃ។​

ពេលចម្អិនអាហារបែបនេះនៅពេលក្រោយ អ្នកមិនបាច់បារម្ភរឿងក្លិនឆ្អាបជាប់ដៃទៀតទេ​ ព្រោះរបស់ក្នុងផ្ទះទាំង ៦នេះ អាចយកមកបំបាត់ក្លិនឆ្អាបយ៉ាងមានប្រសិទ្ធភាព អស់កង្វល់៖

១. អំបិលម៉ដ្ត

វិធីសាមញ្ញបំផុតមួយក្នុងការបំបាត់ក្លិនឆ្អាបពីដៃ គឺការប្រើប្រាស់អំបិលម៉ដ្ត។ អ្នកអាចដួសអំបិលប្រហែល ១ ស្លាបព្រាបាយ រួចដុសខាត់ឱ្យសព្វបាតដៃដែលសើមតិចៗ បន្ទាប់មកសឹមលាងចេញដោយទឹកស្អាត។ អំបិលនឹងជួយជម្រះទាំងរំអិល និងក្លិនឆ្អាបបានយ៉ាងល្អ ខណៈក៏ជួយឱ្យដៃរបស់អ្នកទន់ជាងមុនផងដែរ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន មិនគួរដុសខ្លាំងៗពេកទេដើម្បីការពារកុំឱ្យរលាត់ស្បែក។

២. ក្រូចឆ្មារ ឬក្រូចសើច

ពេលច្របាច់យកទឹកក្រូចឆ្មារធ្វើម្ហូបហើយ កុំប្រញាប់បោះសំបកចោលអី ព្រោះសំបកក្រូចឆ្មារនេះជាវត្ថុធាតុដើមដ៏សំខាន់មួយក្នុងការសម្អាតរបស់គគ្រិច។ អ្នកអាចយកសំបក ឬចំណិតដែលនៅសល់មកដុសសង្កត់តាមចុងម្រាមដៃ និងប្រឡោះក្រចក ដែលជាកន្លែងក្លិនឆ្អាបងាយប្រមូលផ្ដុំ។ ជាតិអាស៊ីតពីធម្មជាតិ និងប្រេងក្រអូបពីសំបកក្រូច នឹងជួយកម្ចាត់ក្លិនឆ្អាបបានល្អ ប្តូរមកវិញនូវក្លិនក្រអូបឆ្ងុយប្រហើរបែបធម្មជាតិ។

៣. កាកកាហ្វេ

មនុស្សមួយចំនួនចូលចិត្តយកកាកកាហ្វេដាក់ក្នុងផ្ទះ ដើម្បីបំបាត់ក្លិនមិនល្អ។ ដូចគ្នាដែរ​ កាកកាហ្វេនេះក៏អាចកម្ចាត់ក្លិនឆ្អាបពីដៃបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកគ្រាន់តែយកកាកកាហ្វេមកលាយជាមួយទឹកបន្តិច រួចដុសខាត់លើដៃប្រហែល ២-៣ នាទី សឹមលាងទឹកចេញ។ កាកកាហ្វេនឹងជួយបឺតស្រូបក្លិនឆ្អាបចេញអស់គ្មានសល់ ថែមទាំងជួយជម្រះកោសិកាស្បែកចាស់ៗ ធ្វើឱ្យស្បែកដៃដែលធ្លាប់គ្រើម ប្រែមកជាទន់ ដូចបានស្ក្រាប់ដៃក្នុងពេលតែមួយ។

៤. ទឹកលាងអង្ករ

តាំងពីដើមមក ចាស់បុរាណខ្មែរយើងនិយមទុកទឹកអង្ករដើម្បីលាងសាច់ជ្រូក មាន់ ត្រី ដោយប្រាប់តៗគ្នាថា ទឹកអង្ករអាចជួយបំបាត់ក្លិនឆ្អាបបានយ៉ាងល្អ។ ស្របគ្នាដែរ អ្នកក៏អាចយកទឹកអង្ករនេះ​មកបំបាត់ក្លិនឆ្អាបលើដៃដូចគ្នា ដោយការយកដៃទៅត្រាំក្នុងទឹកអង្ករប្រហែល ១-២ នាទី រួចដុសសម្អាតតិចៗ មុននឹងលាងដៃនឹងទឹកស្អាតម្ដងទៀត។ ស្របពេលដែលទឹកអង្ករក៏ជាគ្រឿងថែរក្សាសម្រស់ដូចពេញនិយមបែបជប៉ុនផងនោះ ការធ្វើបែបនេះនឹងជួយឱ្យដៃរបស់អ្នកបាត់ក្លិនឆ្អាប និងមានសំណើមក្នុងពេលតែមួយ។

៥. ទឹកខ្មេះ

ប្រសិនបើអ្នកត្រូវធ្វើមុខម្ហូបដែលមានក្លិនឆ្អាបខ្លាំង ដូចជាពពួកគ្រឿងក្នុង ឬត្រីសមុទ្រ សូមណែនាំឱ្យអ្នកសាកល្បងយកទឹកខ្មេះដែលលាយជាមួយទឹកក្ដៅឧណ្ហៗ មកលាងសម្អាតដៃឱ្យសព្វ។ បន្ទាប់មកសឹមលាងសម្អាតជាមួយសាប៊ូក្រអូបម្តងទៀតដើម្បីបំបាត់ក្លិនជូររបស់ទឹកខ្មេះ។ ការធ្វើបែបនេះនឹងជួយឱ្យដៃរបស់អ្នកបាត់ក្លិនឆ្អាប បើទោះបីជាអ្នកត្រូវចម្អិនសាច់ដែលមានក្លិនខ្លាំងក៏ដោយ។​

៦. ថ្នាំដុសធ្មេញ

ដ្បិតមិននៅក្នុងផ្ទះបាយ តែថ្នាំដុសធ្មេញក៏មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនឆ្អាបផងដែរ។ អ្នកអាចច្របាច់ថ្នាំដុសធ្មេញលើបាតដៃ រួចដុសសម្អាតដៃដូចជាការលាងដៃនឹងសាប៊ូទូទៅ។ ផលិតផលមួយនេះមានតួនាទីសម្រាប់កម្ចាត់ក្លិនអាក្រក់ស្រាប់ ដូច្នេះពេលយកមកលាងដៃ វានឹងជួយបំបាត់ក្លិនឆ្អាប ថែមទាំងបន្សល់ទុកក្លិនក្រអូបបែបស្រស់ស្រាយជាប់នៅលើដៃអ្នកផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

អតីតសមាជិក EXO Luhan សង្ស័យត្រូវគ្នាជាមួយមិត្តស្រីវិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែកគ្នា

ក្រោយពីមានព័ត៌មានលេចឮជាអំពីការបែកបាក់គ្នាកាលពីឆ្នាំមុន ពេលនេះមានរបាយការណ៍ថ្មីបានឱ្យដឹងថា អតីតសមាជិកក្រុម EXO Luhan និងតារាសម្តែងស្រី Guan Xiaotong បានភ្ជាប់ទំនាក់ទំនងស្នេហា ៨ ឆ្នាំ

កីឡា​ការិនី ស្រួង ភាវី ស្លៀក​ឈុត​ប្រពៃណី​ខ្មែរ «ស្បៃ» យ៉ាងស្រស់ស្អាត ចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅកូរ៉េ

បើ​ទោះ​ជាមាន​សញ្ជាតិ​កូរ៉េ​ហើយ​ក៏​ដោយ ក៏ ស្រួង ភាវី កីឡាការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ព្រម​ទាំង​ឈាម​ជ័រ​ខ្មែរ​នៅតែ​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ឮ និង​ស្គាល់​ពី​ខ្មែរ តាមរយៈ​ឈុត «ស្បៃ» ដែល​ស្ត្រី​វ័យ​ជាង ៣០ ឆ្នាំ​រូប​នេះ គ្រង​ពេល​ទទួល​ពាន​រង្វាន់​

អាណិតណាស់! បេក្ខភាព The Voice Kids Cambodia រ៉ន ណាវី លាចាកលោក ដោយសារគ្រោះថ្នាក់​ចរាចរណ៍

តារា​ចម្រៀង​វ័យ​ក្មេង រ៉ន ណាវី ដែល​ជា​បេក្ខភាព The Voice Kids Cambodia បាន​លា​ចាក​ទាំង​វ័យ​ក្មេង​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ តារា​ចម្រៀង​សំឡេង​ផ្អែម​ដែល​មក​ពី​ទឹកដី​កំពង់ស្ពឺ​ និង​ជា​បេក្ខភាព Top កំពូល​ក្នុង​កម្មវិធី The Voice Kids Cambodia

តារាកូរ៉េល្បីៗច្រើនគូប្រកាសរៀបការយ៉ាងភ្ញាក់ផ្អើលនាដើមឆ្នាំ ២០២៦

ខណៈដែលតារាដែលយើងចូលចិត្តកាន់តែមានវ័យច្រើន ការរៀបការបានក្លាយជាចំណុចរបត់ដ៏សំខាន់មួយទៀតនៅក្នុងជីវិតរបស់ពួកគេ ហើយតារាល្បីៗជាច្រើន

ស្ទូឌីយ៉ូ Tian Xuning ច្រានចោលការចោទប្រកាន់រឿង “មានកូន” និងប្រកាសប្ដឹងនារីម្នាក់ពីបទបរិហាកេរ្តិ៍

ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅក្នុងពិភពកម្សាន្ដចិនដោយតារាសម្ដែងប្រុសដែលកំពុងមានប្រជាប្រិយភាព Tian Xuning តួឯកប្រុសក្នុងរឿង Revenged Love

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *