៩ ចំណុចគួរប្រុងប្រយ័ត្ន មុនជ្រើសរើសទទួលទានអាហារបំប៉ន

ក្នុងរបត់សង្គម ដែលមនុស្សមានពេលវេលាតិចជាងមុនក្នុងការរៀបចំរបបអាហារ ខណៈពេលដែលបន្លែផ្លែឈើ និងអាហារគោលមានផ្ទុកសារធាតុគីមីច្រើនជាងមុន មនុសុ្សជាច្រើនងាកមកប្រើប្រាស់ អាហារបំប៉ន (Supplements) ដើម្បីជួយឱ្យរាងកាយរឹងមាំ និងបង្កើនសម្រស់ក្នុងពេលតែមួយ។

ការទទួលទានអាហារបំប៉នមិនមែនជារឿងមិនល្អនោះទេ វាគឺជាជម្រើសមួយដែលអាចឆ្លើយតបតម្រូវការរបស់មនុស្សជាច្រើន។ យ៉ាងណាមិញ វាជារឿងសំខាន់ដែលអ្នកត្រូវដឹងពី ៩ ចំណុចគួរប្រុងប្រយ័ត្ន មុនពេលជ្រើសរើសទទួលទានអាហារបំប៉ន៖

១. ប្រយ័ត្នការឃោសនាដែល “ហួសពីការពិត” និងទទួលបានផលលឿនពេក

ក្នុងការជ្រើសរើសប្រើប្រាស់ផលិតផលអ្វីមួយ មនុស្សទូទៅតែងតែរំពឹងចង់បានផលឱ្យបានលឿនបំផុត។ ក៏ប៉ុន្តែអ្នកត្រូវប្រយ័ត្នចំពោះផលិតផលដែលអះអាងលើសពីការពិត ដូចជា “សក្នុងរយៈពេល ៣ ថ្ងៃ” ឬ “ស្គមក្នុង ១ សប្តាហ៍” ជាដើម។

អាហារបំប៉នដែលមានសុវត្ថិភាពត្រូវប្រើពេលយ៉ាងតិច ១-៣ ខែ ទើបអាចទទួលបានផល។ បើផលិតផលនោះបង្ហាញផលលឿនពេក វាអាចមានលាយសារធាតុដែលនាំគ្រោះថ្នាក់ដល់សុខភាពក៏ថាបាន។

២. កុំភ្លេចពិនិត្យលេខបញ្ជិកា (FDA) និងស្តង់ដារផលិតកម្ម

មុននឹងសម្រេចចិត្តទិញ អ្នកត្រូវពិនិត្យមើលលេខបញ្ជិកាពីក្រសួងសុខាភិបាល ឬស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ អ្នកត្រូវយកលេខនោះទៅផ្ទៀងផ្ទាត់ក្នុងគេហទំព័រផ្លូវការ ព្រោះបច្ចុប្បន្ន ជនខិលខូចអាចបង្កើតផលិតផលក្លែងក្លាយហើយបន្លំលេខទាំងនោះបាន។

ក្រៅពីនេះ អ្នកគួររកមើលសញ្ញា GMP ឬ ISO ដើម្បីបញ្ជាក់ថា ការផលិតមានអនាម័យ និងស្តង់ដារអន្តរជាតិ។

៣. បរិមាណសារធាតុចម្រាញ់ “ច្រើន” មិនមែនជារឿងល្អគ្រប់ពេលទេ

មនុស្សមួយចំនួនយល់ច្រឡំថា ញ៉ាំកាន់តែច្រើន កាន់តែល្អ ប៉ុន្តែការពិតជាក់ស្ដែង រាងកាយអាចស្រូបយកសារធាតុបំប៉នទាំងនោះក្នុងកម្រិតសមស្របណាមួយតែប៉ុណ្ណោះ។ តួយ៉ាង ការញ៉ាំវីតាមីន C លើសពី ២ ០០០ មីលីក្រាម ក្នុងមួយថ្ងៃ វាអាចធ្វើឱ្យអ្នករាក ឬបង្កើតជាគ្រួសក្នុងតម្រងនោមជាដើម។

ការញ៉ាំក្នុងកម្រិតត្រឹមត្រូវតាមតម្រូវការរាងកាយ គឺជាជម្រើសល្អចំពោះសុខភាព ខណៈជួយឱ្យថ្លើម និងតម្រងនោមមិនធ្វើការធ្ងន់ហួសពីសមត្ថភាព។

៤. ប្រយ័ត្នការញ៉ាំសារធាតុបំប៉នជាន់គ្នា រហូតបង្កជា “ជាតិពុល” ដល់រាងកាយ

មនុស្សមួយចំនួនទទួលទានអាហារបំប៉នច្រើនប្រភេទក្នុងពេលតែមួយ ដូចជាការញ៉ាំអាហារបំប៉នដែលមានវីតាមីនរួមផង និងញ៉ាំវីតាមីនមួយមុខៗដាច់ដោយឡែកបន្ថែមទៀតផង។ ស្រដៀងនឹងចំណុចខាងលើដែរ សកម្មភាពនេះអាចធ្វើឱ្យរាងកាយទទួលបានសារធាតុតែមួយលើសកម្រិត ដែលអាចសន្សំទុកក្នុងរាងកាយរហូតក្លាយជាជាតិពុល ធ្វើឱ្យវិលមុខ ឬរលាកថ្លើមជាដើម។

៥. អាហារបំប៉នខ្លះអាច “ប្រឆាំង” ជាមួយថ្នាំប្រចាំកាយ

នេះជាចំណុចសំខាន់សម្រាប់អ្នកមានជំងឺប្រចាំកាយ ឬត្រូវញ៉ាំថ្នាំជាប្រចាំ។ សារធាតុនៅក្នុងអាហារបំប៉នខ្លះ អាចនឹងមានប្រតិកម្មជាមួយនឹងថ្នាំដែលអ្នកត្រូវញ៉ាំជាប្រចាំ។ ដូច្នេះ មុននឹងសម្រេចចិត្តទទួលទានអាហារបំប៉នអ្វីមួយ អ្នកគួរពិគ្រោះជាមួយឱសថការី ឬគ្រូពេទ្យជាមុនសិន។  

៦. កុំភ្លេចសង្កេតអាការៈក្រោយបរិភោគ

រាងកាយមនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នា។ ទោះបីជាអាហារបំប៉ុននោះចម្រាញ់ចេញពីធម្មជាតិ ១០០ភាគរយក្ដី ក៏បុគ្គលមួយចំនួនអាចប្រតិកម្មនឹងអាហារបំប៉ននោះ កើតជាអាការរមាស់ ក្អួតចង្អោរ ឬគេងមិនលក់ជាដើម។ ដូច្នេះ សូមចងចាំថា បើសិនជាអ្នកទទួលទានអាហារបំប៉នណាមួយរួចមានអារម្មណ៍មិនស្រួលខ្លួន ត្រូវឈប់ទទួលទានភ្លាមៗ។ ដ្បិតស្ដាយលុយដែលចំណាយទៅហើយក្ដី តែសុខភាពមានតម្លៃជាងតម្លៃអាហារបំប៉ន។

៧. អាហារបំប៉នដែលមានជាតិស្ករខ្ពស់

អាហារបំប៉នខ្លះ ជាពិសេសប្រភេទចាហួយ ឬប្រភេទឆុងផឹកដែលមានរសជាតិឆ្ងាញ់ ងាយស្រួលញ៉ាំ តែងតែមានផ្ទុកជាតិស្ករខ្ពស់។ ដូច្នេះ ការទទួលទានក្នុងរយៈពេលយូរ អ្នកអាចទទួលបានផលប៉ះពាល់ពីផលិតផលទាំងនោះវិញ ដូចជា ការឡើងជាតិស្ករក្នុងឈាមជាដើម។

៨. តម្លៃថោកខុសធម្មតា

មនុស្សទូទៅតែងតែចង់ចំណាយប្រាក់តិច តែទទួលបានបានគុណប្រយោជន៍ច្រើន។ យ៉ាងណាមិញ ផលិតផលថោកតែមានគុណភាពល្អ គឺជារឿងមួយដែលកម្រនៅក្នុងវិស័យអាហារបំប៉ន ព្រោះវត្ថុធាតុដើមល្អតែងតែមានតម្លៃខ្ពស់។ ក្នុងករណីដែលអាហារបំប៉នទាំងនោះមានតម្លៃទាបពេក អាចមកពីផលិតផលទាំងនោះមានផ្ទុកធាតុផ្សំល្អ និងសំខាន់ក្នុងកម្រិតទាប ឬប្រើប្រាស់វត្ថុធាតុដើមដែលអាចប៉ះពាល់ដល់សុខភាព។

៩. អាហារបំប៉ន មិនមែនជា “អាហារចម្បង” ទេ

អ្នកត្រូវចាំថា អាហារបំប៉ន គឺគ្រាន់តែជា “អាហារបន្ថែម” ប៉ុណ្ណោះ មិនអាចជំនួសអាហារគោលបានទេ។ ដូច្នេះ ទោះទទួលទានអាហារបំប៉នហើយ អ្នកនៅតែចាំបាច់ទទួលទានអាហារឱ្យគ្រប់ ៥ ក្រុម សម្រាកឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យទៀងទាត់។

បើមិនដូច្នេះទេ ទោះអ្នកទទួលទានអាហារបំប៉នថ្លៃប៉ុណ្ណា ក៏មិនអាចទទួលបានផលល្អចំពោះសុខភាព​ និងសម្រស់នោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *