៤ប្រទេស ១២រសជាតិ! រឿង BL ល្បីៗប្រចាំឆ្នាំ២០២៤ ដែលទស្សនិកជនបានមើលហើយនឹងមិនស្ដាយក្រោយ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពយន្តប្រភេទថ្មី​ គឺ Boys’ love ឬBL ចាប់ផ្ដើមមានសន្ទុះនៃការចាប់អារម្មណ៍ខ្លាំង រហូតដល់ប្រទេសនានាបែរមកផលិតរឿងប្រភេទតែមួយនេះកាន់តែច្រើន នាំឱ្យភាពចម្រុះបែប និងគុណភាពក៏កាន់តែកើនឡើងដូចគ្នា។

ជាក់ស្ដែងពេញមួយឆ្នាំ ២០២៤ កន្លងទៅនេះ ភាពយន្ត BL មិនតិចនោះទេ ដែលមានគុណភាពផលិត និងសាច់រឿងគួរឱ្យទាក់ទាញខ្លាំង។ ដូច្នេះ នៅថ្ងៃនេះ AMS សូមលើកយករឿង BL ចំនួន១២ ជាតំណាងមកពីប្រទេសចំនួន ៥ផ្សេងគ្នា ដែលទស្សនិកជនមិនគួរទុកឆ្ងាយពីក្រសែភ្នែក។

ភាពយន្តពីប្រទេសកូរ៉េខាងត្បូង ​

១. Love in the Big City

Love in the Big City ជាការបើកវាំងននបង្ហាញមួយជ្រុងទៀតនៃជីវិតរបស់មនុស្សស្រឡាញ់ភេទដូចគ្នាក្នុងសង្គមដែលមិនទាន់មានការទទួលស្គាល់ពួកគេនៅឡើយ។ និទានពីដំណើរជីវិតរបស់ Go Yong បុរសវ័យក្មេងស្រឡាញ់ភេទដូចគ្នាម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង​ សម្ដែងដោយ Nam Yoon Su គេបានមានបញ្ហាជាមួយនឹងម្ដាយ និងសម្ពោធពីសង្គមចំពោះការពិតដែលជាខ្លួនគេ។

មូលហេតុដែល Love in the Big City ជារឿងដែលអ្នកមិនគួររំលង ព្រោះរឿងមួយនេះបានបង្ហាញពីសង្គមពិតនៃសហគមន៍ LGBTQIA+ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលវិស័យ K-BL មិនដែលលើកយកមកបង្ហាញកន្លងមក។

២. Love for Love’s Sake

Love for Love’s Sake ជាសាច់រឿងបែបអភិនីហារ និយាយអំពីបុរសវ័យ២៩ឆ្នាំ Tae Myung Ha នាំសម្ដែងដោយ Lee Tae Vin បានធ្លាក់ខ្លួនទៅក្នុងពិភពនិម្មិតនៃហ្គេមមួយ ជាទីតាំងតែមួយដែលគេបានជួបនឹង Tae Cha Yeo Woon សម្ដែងដោយ Cha Joo Wan។

Love for Love’s Sake ជាភាពយន្តមនោសញ្ចេតនាបែប BL មួយដ៏ទាក់ទាញ ជាមួយនឹងបេសកម្មដែល Tae Myung Ha ត្រូវឱ្យយ៉ាងណាឱ្យ Tae Cha Yeo Woon សប្បាយចិត្តទើបអាចឈ្នះល្បែងនេះបាន។

៣. Boys Be Brave

តើនឹងមានអ្វីកើតឡើង នៅពេលដែលមានមនុស្សពីរនាក់ដែលខុសគ្នាដូចមេឃនិងដី ត្រូវមករស់នៅជាមួយគ្នា?

Boys Be Brave ជារឿងរ៉ាវរបស់និស្សិតពីររូបគឺ Jung Ki Sub (Nam Si An) និង Kim Jin Woo (Kim Sung Hyen) ដែលត្រូវមករួមរស់ជាមួយគ្នា។ ត្បិតអី Jung Ki Sub បានដឹងថាមិត្តរួមបន្ទប់របស់ខ្លួនមានចិត្តមកលើខ្លួនក៏ដោយ តែគេមិនបានប្រកែកនឹងទំនាក់ទំនងមួយនេះនោះទេទេ ហើយថែមទាំងព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យ Kim Jin Woo សារភាពស្នេហ៍មកកាន់ខ្លួនទៀតផង។

ក្រៅពីរឿងកំប្លែង និងភាពគួរឱ្យក្នាញ់របស់តួអង្គទាំងពីរ សាច់រឿងពីក្រោយរបស់ពួកគេក៏ជាចំណុចដ៏គួរឱ្យជក់ចិត្តមួយផងដែរ នៅពេលដែលគ្រប់យ៉ាងចាប់ផ្ដើមលាតត្រដាងម្ដងបន្តិចៗទៅតាមដំណើររឿង។

ភាពយន្តពីប្រទេសថៃ

៤. My Stand-In

មានសាច់រឿងដែលកើតឡើងនៅក្នុងវិស័យភាពយន្ត Poom Puripan  សម្ដែងជាតួអង្គ Joe ជាតួជំនួសរបស់តារាល្បីឈ្មោះ Tong សម្ដែងដោយ Mek Jirakit។ តាមពិតទៅ នៅក្នុងចិត្តរបស់ Joe គេបានលួចស្រឡាញ់​ Ming សម្ដែងដោយ Up Poompat តែស្នេហារវាងអ្នកទាំងពីរមិនអាចកើតឡើងបានទេ ព្រោះ Ming មិនបានគិតដូចគ្នានឹងខ្លួន។ ជារឿងអភិនីហារ ក្រោយបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់នៅពេលសម្ដែង ព្រលឹងរបស់ Joe បានចូលទៅសណ្ឋិតនៅក្នុងខ្លួនរបស់បុរសម្នាក់ទៀត និងចាប់ផ្ដើមបេសកម្មស្នេហារបស់ខ្លួនសាជាថ្មី។

ដោយសារតែរឿង BL ពីប្រទេសថៃមួយចំនួនធំមានដំណើររឿងជុំវិញជីវិតជានិស្សិតរបស់តួអង្គ My Stand-In ជាសាច់រឿងមួយប្លែកដែលទស្សនិកជនអាចទទួលបានរសជាតិថ្មីខុសពីរឿងឯទៀត។

៥. Century of Love

Century of Love ជារឿងរ៉ាវរបស់ San សម្ដែងដោយ Daou ដែលបានសម្រេចចិត្តប្រើប្រាស់វេទមន្តពីថ្ម៥ពណ៌ដើម្បីមានអាយុដល់១០០ឆ្នាំដើម្បីជួបមនុស្សស្រីដែលខ្លួនស្រលាញ់ម្ដងទៀត បើទោះបីជាគេត្រូវទទួលបណ្ដាសារនៃភាពឈឺចាប់ជារៀងរាល់យប់ក៏ដោយចុះ។ ពេលវេលាកំណត់បានមកដល់ San បានរកឃើញមនុស្សដែលខ្លួនស្រឡាញ់ម្ដងទៀត តែនៅជាតិនេះគេបានមកចាប់កំណើតជាបុរសដែលមានឈ្មោះថា Vee សម្ដែងដោយ Offroad។ ដោយសារ Vee មានភេទ និងអត្តចរិតមិនដូចមនុស្សដែលខ្លួនស្រឡាញ់ San ត្រូវជួបនឹងផលពិបាកក្នុងការជឿជាក់ថាបុរសដែលខ្លួនជួបនោះពិតជាមនុស្សស្រីដែលគេរង់ចាំពិតមែន ស្របពេលដែលវេលាកំណត់ក៏កាន់តែជិតមកដល់។

រឿងរ៉ាវទាក់ទងនឹងអបិយជំនឿ ទន្ទឹមគ្នានៃមនោសញ្ចេតនា កំប្លែង និងបេសកម្មក្នុងការការពារថ្ម៥ពណ៌ពីដៃចោរ បានធ្វើឱ្យរឿងនេះភាពប្រទាក់ក្រឡាគ្នាពីមួយភាគទៅមួយភាគ។

៦. The Trainee

ស្នាដៃសម្ដែងពីតួ BL ជួរមុខ Off និង Gun រឿង The Trainee ផ្ដោតទៅលើការចុះហាត់ការរបស់ Ryan នៅក្នុងផលិតកម្មមួយកន្លែង ស្ថិតក្រោមការគ្រប់គ្រងរបស់ជំនួយការអ្នកដឹកនាំរឿងម្នាក់ដែលមានឈ្មោះថា Jane។ ដោយធ្លាប់រំពឹងថានឹងជួបជាមួយនឹងចៅហ្វាយដែលមានចិត្តល្អ និងជួយយកអាសារដល់និស្សិតចុះកម្មសិក្សា Ryan បានខកបំណងក្រោយពីជួប Jane ដែលសភាពខាងក្រៅគឺខុសគ្នាដាច់ស្រឡះពីក្ដីរំពឹងតែម្ដង។ ពេលវេលាកាន់តែកន្លងទៅ Ryan ក៏កាន់តែស្គាល់ធាតុពិតរបស់ Jane រហូតសន្សឹមៗចង់យកឈ្នះបេះដូងចៅហ្វាយនាយរបស់ខ្លួន។

មូលហេតុដែលទស្សនិកជនមិនគួររំលងរឿងនេះ ដោយសាតែ The Trainee បានរំលេចពីភាពចម្រុះនៃក្ដីស្រឡាញ់បានយ៉ាងប៉ិនប្រសប់ មិនថាស្នេហាផ្ទុយភេទ ស្នេហារវាងបុរសនិងបុរស និងមួយផ្នែកនៃស្នេហារវាងនារី​និងនារីផងដែរ។

ភាពយន្តពីប្រទេសជប៉ុន

៧. Love is a Poison

Love is a Poison ជារឿងដែលនិយាយពី​ Shiba Ryoma នាំសម្ដែងដោយ Hama Shogo ជាមេធាវីដ៏ជោគជ័យម្នាក់ ដែលមានទស្សនៈថា​ ស្នេហាគ្រាន់តែជាថ្នាំពុលដែលចូលមករារាំងលោកក្នុងការឈានដល់គោលដៅតែប៉ុណ្ណោះ។ ក្នុងជំនួបដោយចៃដន្យមួយនៅក្នុងបារ​ លោកមេធាវីរូបនេះបានជួបគ្នានឹងជនឆបោកម្នាក់ដែលឈ្មោះថា Haruto សម្ដែងដោយ Hyodo Katsum។ ក្រោយមកមានហេតុការណ៍សំខាន់មួយបានកើតឡើង តម្រូវឱ្យអ្នកទាំងពីរត្រូវទៅរស់នៅជាមួយគ្នា ហើយ Haruto បានដើរតួជាជំនួយការរបស់ Shiba Ryoma។

រឿងភាគទូរទស្សន៍របស់ប្រទេសជប៉ុនមួយនេះមានសាច់រឿងស៊ីជម្រៅ និងស្មុគស្មាញដែលទស្សនិកជនពិបាកនឹងទស្សន៍ទាយថា នឹងមានអ្វីកើតឡើងនៅវគ្គបន្ទាប់។ បន្ថែមពីនេះទៀត ភាពស៊ីសង្វាក់របស់តួសម្ដែងទាំងពីរ បានទន្ទ្រានបេះដូងទស្សនិកជនមិនតិចនោះទេ។

៨. Love is Better the Second Time Around  

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលភ្លើងស្នេហ៍ចាស់បានឆេះឡើងម្ដងទៀត?

Love is Better the Second Time Around ជារឿងរ៉ាវនៃការត្រឡប់មកជួបគ្នាដោយចៃដន្យម្ដងទៀតរបស់ Miyata Akihiro (Hasegawa Makoto) និង Hoshizawa Takashi (Furuya Robin) ដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅម្ដងកាលពីក្មេងៗ។ ជំនួបក្នុងនាមជាមិត្តរួមការងារនៅគ្រានេះ Miyata Akihiro មានមនុស្សស្រីដែលខ្លួនស្រឡាញ់រួចទៅហើយ តែទន្ទឹមគ្នានោះ Hoshizawa Takashi ចង់មានឱកាសគ្រប់គ្រងបេះដូងសង្សារចាស់ម្ដងទៀត។

វាជារឿងពិបាកមួយនិងកម្រនឹងឃើញមួយ ក្នុងការដែលសង្សារចាស់ត្រឡប់មកស្រឡាញ់គ្នាម្ដងទៀត។ តែជាក់ស្ដែង ពេលវេលាផ្លាស់ប្ដូរមនុស្សក៏ប្រែប្រួល ហេតុដូចនេះហើយ ការស្វែងយល់ពីអារម្មណ៍ស្នេហារបស់មនុស្សដដែលតែក្នុងវ័យផ្សេងគ្នា ប្រហែលជាចំណុចដ៏លេចធ្លោមួយនៅក្នុងភាពយន្តភាគមួយនេះ។

៩. I Hear the Sunspot

បង្ហាញពីជីវិតរបស់មនុស្សមួយក្រុមទៀត​ I Hear the Sunspot ជារឿងរ៉ាវរៀបរាប់ពីមិត្តភាពរវាង Sugihara Kohei សម្ដែងដោយ Nakazawa Motoki និង Sagawa Taichi សម្ដែងដោយ Kobayashi Toranosuke។ Sugihara Kohei ជាក្មេងប្រុសម្នាក់ដែលមានបញ្ហាក្នុងការស្ដាប់ឮ ជាដើមហេតុចម្បងមួយក្នុងរាប់អានមិត្តនៅក្នុងសាលា តែនៅពេលដែលជួបជាមួយនឹង Sagawa Taichi គ្រប់យ៉ាងវាខុសពីអ្វីដែលគេធ្លាប់ជួបកន្លងមក។

I Hear the Sunspot ជាភាពយន្តដែលមិនមានដំណើររឿងស្មុគស្មាញពេកនោះទេ ដែលអ្នកទស្សនាអាចស្វែងរកមើលបាននៅពេលដែលចង់រំសាយអារម្មណ៍។ ទន្ទឹមគ្នានេះដែរ ទស្សនិកជនក៏អាចធ្វើការស្វែងយល់ពីជនដែលមានពិការភាពដូចជា Sugihara Kohei តាមរយៈភាពយន្តមួយនេះផងដែរ។

ភាពយន្តពីតៃវ៉ាន់

១០. Unknown 

Unknown ជារឿងរ៉ាវពីជម្លោះផ្លូវចិត្តរបស់បងប្អូនចិញ្ចឹមមួយគូ។​ ផ្ដើមដោយ Wei Qian (Chris Chiu) ដែលបានយកក្មេងប្រុសកំព្រាឪពុកម្ដាយ Xiao Yuan (Kurt Huang) មកចិញ្ចឹម មុននឹងប្អូនប្រុសម្នាក់ចាប់ផ្ដើមមានមនោសញ្ចេតនាស៊ីជម្រៅនៅពេលដែលខ្លួនចាប់ផ្ដើមពេញវ័យ។ បន្ទាប់ពី Xiao Yuan បានសារភាពអារម្មណ៍ពិតរបស់ខ្លួន Wei Qian មិនអាចទទួលយកការពិតនេះបាន ហើយក៏សម្រេចចិត្តចាកចេញទៅក្រៅប្រទេស។ មិនបានប៉ុន្មាន Wei Qian កូបានដឹងខ្លួនថា គេមិនអាចរស់នៅដោយមានក្ដីសុខនោះទេ បើសិនជាគ្មាន Xiao Yuan។

ត្បិត អារម្មណ៍មនោសញ្ចេតនាដែលកើតឡើងរវាងតួអង្គទាំងពីរជារឿងដែលប្លែកក៏ពិតមែន តែសាច់រឿងបានបញ្ជាក់ថា យើងមិនអាចរត់គេចពីការពិតដែលស្ថិតនៅក្នុងជម្រៅដួងចិត្តនោះទេ។

១១. The On1y One

The On1y One ជាភាពយន្តភាគមួយទៀតដែលនិយាយពីមនោសញ្ចេតនារវាងបងប្អូនប្រុស។ សាច់រឿងផ្ដើមដោយ មិត្តរួមថ្នាក់ពីររូប គឺ Shen Wang សម្ដែងដោយ Liu Dong Qin និង Jiang Tian សម្ដែង Benjamin Tsang ត្រូវបង្ខំចិត្តរបស់នៅជាមួយគ្នា ក្រោយម្ដាយឪពុករបស់អ្នកទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នា។ ពីមិត្តរួមថ្នាក់ ទៅជាបងប្អូនចុង ហើយឋានៈបន្ទាប់របស់អ្នកទាំងពីរនឹងក្លាយជាអ្វី?

ស្នេហាបែបសិស្សវិទ្យាល័យ ភាពស្រស់ស្អាតរបស់តៃវ៉ាន់ រួមគ្នានឹងអារម្មណ៍ស្រពេចស្រពិលរបស់តួអង្គ នឹងធ្វើឱ្យទស្សនិកជនមើលរឿងនេះ បន្តពីមួយភាគទៅមួយភាគទៀតរហូតដកចិត្តមិនរួចជាមិនខាន។

ភាពយន្តពីប្រទេសចិន

១២. Meet You at the Blossom 

សម្រាប់ភាពយន្តពីប្រទេសចិនដីគោក Meet You at the Blossom ជារឿង BL ដែលកើតឡើងនៅក្នុងសម័យបុរាណ និយាយពី​​ Jin Xiao Bao នាំសម្ដែងដោយ​ Wang Yun Kai ជាកូនអ្នកមានទ្រព្យម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងនារីដែលមានឈ្មោះថា​ Huai En នាំសម្ដែងដោយ Leslie Li។ ក្រោយមកការពិតបានលាតត្រដាង Huai En ជាបុរសម្នាក់ដែលចូលមកក្នុងជីវិតរបស់ Jin Xiao Bao គ្រាន់តែដើម្បីជាឈ្នាន់ដណ្ដើមទ្រព្យសម្បត្តិពីត្រកូល Jin តែប៉ុណ្ណោះ។

Meet You at the Blossom ជារឿងភាគ BL របស់ចិនដែលលាយបញ្ចូលទាំងក្ដីស្នេហា​ និងឈុតឆាកប្រយុទ្ធ។ ដូច្នេះ នេះជារឿងមួយដែលប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងពីប្រទេសចិន៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *