ឧស្សាហ៍ចូលបន្ទប់ទឹកកណ្ដាលយប់ពេកសាកធ្វើដំណោះស្រាយទាំង ៣ នេះមើល

ជាធម្មតានៅពេលយប់កណ្ដាលអាធ្រាតជាម៉ោងដែលមនុស្សទាំងអស់កំពុងពេញគេងលក់ស្រួលហើយ។ ស្របពេលគ្នានេះក៏មានមនុស្សជាច្រើនកំពុងជួបប្រទះជាមួយបញ្ហានោមញឹកក្នុងពាក់កណ្ដាលយប់ដែរ។ វាជារឿងធម្មតាទេសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម រលាកប្លោកនោម ឬជម្ងឺក្រពេញប្រូស្ដាតជាដើម។ ប៉ុន្តែសម្រាប់មនុស្សដែលមានសុខភាពល្អធម្មតាអាចបណ្ដាលមកពីទម្លាប់ខ្លះទៅវិញទេ។ តើគួរធ្វើយ៉ាងណាទើបអាចកាត់បន្ថយការនោមញឹកបាន?

១. ជៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន

បញ្ហានៃការនោមញឹកនេះអាចបណ្ដាលមកពីអ្នកទាំងអស់គ្នាមានទម្លាប់ទទួលទានភេសជ្ជៈច្រើនដែលសម្បូរដោយជាតិកាហ្វេអ៊ីនដូចជាតែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងជាដើម។ វាត្រូវបានក្រុមគ្រូពេទ្យជំនាញណែនាំឱ្យកាត់បន្ថយ ឬជៀសវាងភេសជ្ជៈប្រភេទនេះដោយសារតែក្នុងជាតិកាហ្វេអ៊ីននោះមានផ្ទុកនូវសារធាតុ Diuretic ដែលជាសារធាតុជួយបង្កើនទឹកនោម។ ប្រសិនបើអ្នកទាំងអស់គ្នាជាមនុស្សញៀនកាហ្វេខ្លាំងដល់ថ្នាក់អត់មិនបាន នោះវាត្រូវបានគេផ្ដល់យោបល់ឱ្យផឹកតែមួយថ្ងៃ ១ កែវបានហើយនៅពេលព្រឹកថែមទៀតផង។

២. ជៀសវាងការផឹកទឹកមុនចូលដេក

ជាធម្មតានៅពេលអ្នកផឹកកាន់តែច្រើនវាកាន់តែល្អចំពោះសុខភាព តែមិនមែនមានន័យថាផឹកបានគ្រប់ពេលវេលាទាំងអស់នោះទេ។ ពេលយប់ជាពេលដែលរាងកាយនិងខួរក្បាលរបស់មនុស្សត្រូវការសម្រាក ដូចនេះប្រសិនបើអ្នកផឹកទឹកកាន់តែច្រើន បរិមាណទឹកនោមក៏កាន់តែឡើងដូចគ្នា ដូចនេះអ្នកច្បាស់ជាត្រូវភ្ញាក់ឡើងដើម្បីចូលបន្ទប់ទឹកជាមិនខាន។ ក្នុងករណីដែលអ្នកទាំងអស់គ្នាចង់ផឹកខ្លាំងគួរផឹក ១ ទៅ ២ម៉ោង មុនពេលចូលគេងទើបល្អ។ ចុះបើពាក់កណ្ដាលយប់ស្រេកទឹកខ្លាំង តើផឹកបានអត់? ប្រាកដជាបាន! តែត្រូវចាំថាផឹកត្រឹមតែសើមបំពង់កបានហើយ។

៣. នោមឱ្យហើយមុនពេលចូលគេង

មុនពេលចូលគេងអ្នកទាំងអស់គ្នាត្រូវចូលបត់ជើងម្ដងទៀតឱ្យហើយដោយនេះមានន័យថាជាការបង្ហូរទឹកនោមដែលនៅសេសសល់ក្នុងប្លោកនោមចេញឱ្យអស់ ធ្វើបែបនេះប្លោកនោមនឹងនៅទទេរស្អាតហើយអាចទទួលបរិមាណទឹកកាន់តែច្រើនបន្ថែមទៀតបាន។ លើសពីនេះទៅទៀត វាក៏អាចជួយឱ្យដំណេកអ្នកទាំងអស់គ្នាបានស្រួលជាងមុនហើយមិនចាំបាច់ភ្ញាក់នោមញឹកទៀតនោះទេ។ ដូចនេះអ្នកមិនត្រឹមតែត្រូវឈប់ផឹកទឹក ១​ ម៉ោងមុនគេងនោះទេថែមទាំងត្រូវនោមឱ្យហើយមុនពេលចូលគេងទៀតផងដែលវាក៏អាចជួយកាត់បន្ថយការនោមញឹកពេលយប់បានដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ