តោះ! ទៅគយគន់សម្រស់ដងវិថី ក្រោយប្រែមុខមាត់ថ្មីនៅក្រុងសៀមរាប

មានដឹងអត់ថា វិថីជាច្រើនខ្សែក្នុងក្រុងសៀមរាបត្រូវបានពង្រីក កែលម្អ និងបង្កើនសោភ័ណភាព ដែលធ្វើឱ្យអ្នកក្នុងខេត្តផ្ទាល់ និងអ្នកចម្ងាយមកពីខេត្តក្រុងនានា លាន់មាត់សរសើរគ្រប់ៗគ្នា។

ក្នុងអត្ថបទនេះផងដែរAMS នឹងនាំអារម្មណ៍អ្នកអានទៅគយគន់ និងធ្វើទស្សនាចរ​ខ្លីតាមរយៈ​រូបភាពជាមួយគ្នា…ចង់ដឹងថាមានអ្វីប្លែកខ្លះ?

ផ្លូវរឹតតែស្អាត និងមានគុណភាពជាងមុន

ទាំងផ្លូវទម្លុះថ្មី ទាំងផ្លូវពង្រីកបន្ថែម​ មើលទៅស្អាតភ្លឹងៗតែម្តង! ជាមួយនឹងគំនូសផ្លូវថ្មី និងការដាក់​បន្ថែម​ស្លាកសញ្ញា ក៏ដូចជាភ្លើងសញ្ញាចរាចរណ៍តាមចំណុចសំខាន់ៗ គ្រាន់តែថតរូបតាមដងវិថី ក៏ឡូយៗដែរ។

មានសួនច្បារប្របមាត់ស្ទឹង

តំបន់ខ្លះបានរៀបចំរួចរាល់ ដោយមានដើមឈើធំខ្ពស់សន្លឹម អមដោយវាលខ្មៅខៀវខ្ចី ហើយ​ក៏បាន​ក្លាយជាទីសម្រាកលំហែ និងជួបជុំធ្វើសកម្មភាពលំហាត់ប្រាណរបស់ប្រជាជនក្នុងតំបន់ ពិសេស​ពេលល្ងាច។

ចិញ្ចើមផ្លូវធំ និងមានសណ្តាប់ធ្នាប់

ត្រង់ផ្លូវធំៗខ្លះ មានទីតាំងចំណតរថយន្តកំណត់រួចស្រេចៗ ហើយផ្លូវខ្លះ ក៏មានអមដោយដំណាំស្មៅ និងផ្កាចម្រុះពណ៌ផងដែរ។

មានផ្លូវកង់យ៉ាងឡូយ

ពេលជិះតាមផ្លូវ ក្រឡេកមើលទៅខាងៗ អ្នកប្រាកដជាចាប់អារម្មណ៍នឹងផ្លូវតូចរលោងពណ៌បៃតង ដែលត្រូវបានរៀបចំ ក៏ដូចជាកំណត់ជាផ្លូវសម្រាប់អ្នកជិះកង់ធ្វើដំណើរដាច់ដោយឡែក។

ស្ពានក៏ត្រូវបានតុបតែង

ស្ពានធំៗចំកណ្តាលក្រុង សុទ្ធតែត្រូវបានតុបតែងលម្អជាមួយសិល្បៈប្លែកភ្នែក ចម្លែកអារម្មណ៍! ពិសេសក្នុងពេលរាត្រី ភ្លើងពណ៌ដែលបំពាក់ទីនោះមិនត្រឹមតែបំភ្លឺផ្លូវទេ ថែមទាំង​បង្កើន​សម្រស់ឱ្យរឹតតែទាក់ភ្នែក និងជាប្លង់ថតរូបដ៏ពេញនិយមផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ