អបអរសាទរ! តារាសម្តែងជើងចាស់ អម្ពរ ទេវី ទទួល​បាន​ចៅ​ប្រុស​ដំបូង

តារាសម្តែងស្រីដ៏ល្បីអំឡុងទសវត្សឆ្នាំ ៨០ និង៩០ អ្នកស្រីអម្ពរ ទេវី បានបង្ហាញក្តីរំភើបយ៉ាងក្រៃលែង បន្ទាប់ពីបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ គឺចៅប្រុសដំបូងរបស់អ្នកស្រី។

អ្នកស្រីរៀបរាប់លើគណនីផ្ទាល់ខ្លួនថា៖ «ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យនោះគឺជាកំណើតចៅប្រុសដំបូងរបស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun.ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើង។ ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ និងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅពីរអ្នកផងទាំងពួង»។

បន្ទាប់ពីបានឃើញការបង្ហោះនេះ មហាជនភ្លូកទឹកភ្លូកដីបាននាំគ្នាចូល Comment អបអរសាទរដល់អ្នកស្រី។

សូមជម្រាបថា រយៈពេលច្រើនឆ្នាំណាស់ហើយដែលអ្នកស្រី អម្ពរ ទេវី បានចាកឆ្ងាយពីវិថីសិល្បៈទៅសាងជីវិតរស់នៅយ៉ាងមានសុភមង្គលលើទឹកដីសហរដ្ឋអាមេរិក ធ្វើឱ្យ អ្នកគាំទ្រមានក្តីនឹករឭកអ្នកស្រីជាខ្លាំង ពិសេសសមត្ថភាពសម្តែងកាលពីអតីតកាលរបស់អ្នកស្រី។ គេនៅចាំបានកាលពីឆ្នាំ ២០១៦ កន្លងទៅ អ្នកស្រី ធ្លាប់បានត្រលប់មកកម្ពុជា ដើម្បីចូលរួមថតរឿងខ្នាតធំ «ទឹកចិត្តម្តាយសម័យថ្មី» និងរឿងភាគមួយចំនួនទៀតផងដែរ ធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រោះបានឃើញការសម្តែងរបស់អ្នកនាងម្តងទៀត។

គិតត្រឹមឆ្នាំសកល២០២២ អ្នកស្រី អម្ពរ ទេវី មានអាយុ៥២ឆ្នាំហើយ ដោយអ្នកស្រីកើតនៅក្នុងឆ្នាំ១៩៧០ ប៉ុន្តែសម្រស់ និងមុខមាត់របស់តារាសម្តែងទសវត្សឆ្នាំ ៨០ និង៩០ នៅតែស្រស់ស្អាត មិនមានអ្វីប្រួលប្រែឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម