វិធីសាស្រ្តកត់សម្គាល់ព័ត៌មានមិនពិត ឬក្លែងបន្លំ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត

ការលង់ខ្លួនជឿលើព័ត៌មានមិនពិត ឬព័ត៌មានក្លែងបន្លំ ជាពិសេសក្នុងកាលៈទេសៈនៃបញ្ហាណាមួយ អាចជះផលប៉ះពាល់រាប់ចាប់ពីបញ្ហាសុវត្ថិភាព ការសម្រេចចិត្តខុស រួមទាំងបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ ការធ្លាក់ទឹកចិត្ត ភាពភ័យខ្លាច និងភាពតានតឹងជាដើម។

ដូច្នេះ វាគឺជារឿងសំខាន់ ក្នុងការមានសមត្ថភាពអាចបែងចែករវាងព័ត៌មានពិត និងព័ត៌មានមិនពិត ដោយអនុវត្តតាមវិធីសាស្រ្តខាងក្រោមនេះ៖  

១​.​ ប្រភព

ការជ្រើសរើសប្រភពព័ត៌មានដែលត្រឹមត្រូវក៏ជារឿងសំខាន់។  អ្នកគួរតែទទួលព័ត៌មានតែពីប្រភពផ្លូវការ ឬពីស្ថាប័នព័ត៌មានដែលអាចទុកចិត្តបាន ជៀសវាងការជឿទុកចិត្តព័ត៌មានដែលមិនមានប្រភពច្បាស់លាស់។

២. ផ្ទៀងផ្ទាត់               

ចូរជៀសវាងការជឿជាក់ទៅលើប្រភពតែមួយ តែវាគឺជារឿងសំខាន់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានជាមួយនឹងប្រភពដទៃ។ អ្នកត្រូវពិនិត្យមើលថា មានស្ថាប័នណាខ្លះដែលបានចុះផ្សាយព័ត៌មាននេះ រួចធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលអ្នកទទួលបាននោះ។ ក្នុងករណីថា ប្រភពភាគច្រើនបានចុះផ្សាយក្នុងខ្លឹមសារតែមួយ មានន័យថា ព័ត៌មាននេះមានភាគរយខ្ពស់ ជាព័ត៌មានពិត។

៣. សួរខ្លួនឯងមុននឹងជឿអ្វីមួយ

នៅពេលដែលអ្នកសង្ស័យថា ព័ត៌មានដែលអ្នកកំពុងតែទទួលបាននោះ គឺជារឿងពិត ឬមិនពិត? អ្នកត្រូវគិតថ្លឹងថ្លែងដោយចោទជាសំណួរទៅលើព័ត៌មាននោះ។ បន្ថែមពីនេះ អ្នកអាចធ្វើការស្រាវជ្រាវបន្ថែម ដោយស្វែងរកប្រភពដើមនៃព័ត៌មាន ដើម្បីដឹងថា អ្នកផ្ដល់ព័ត៌មាននេះ អាចទុកចិត្តបាន ឬក៏យ៉ាងណា។

. ប្រវត្តិអ្នកសារព័ត៌មាន

សូមពិនិត្យថា អ្នកសារព័ត៌មានដែលបានរាយការណ៍ដំណឹងនេះ មានប្រវត្តិបែបណា? មានកេរ្តិ៍ឈ្មោះដែលអាចទុកចិត្តបានឬទេ? តើបុគ្គលនោះមានជំនាញ និងបទពិសោធន៍នៅក្នុងវិស័យនេះដែរឬទេ? និងសិក្សាថា អ្នកកាសែតរូបនេះ អាចនឹងមានកម្លាំងជំរុញចិត្ត ដែលអាចនឹងប្រតិដ្ឋព័ត៌មានមិនពិត ឬលំអៀងបានដែរឬទេ?

៥. ពិនិត្យមើល Comment

នៅក្នុងយុគសម័យបណ្ដាញទំនាក់ទំនងសង្គម Comment របស់ទស្សនិកជនដទៃទៀតក៏អាចជាមធ្យោបាយមួយដែលអាចជួយអ្នកកត់សម្គាល់ព័ត៌មានក្លែងក្លាយបានដែរ។ ជាក់ស្ដែង ដូចជាវីដេអូ AI ដែលមនុស្សចាស់ពិបាកកត់សម្គាល់ជាដើម។

គួរឱ្យដឹងផងដែរថា ដើម្បីបង្ការកុំឱ្យព័ត៌មានមិនពិត និងក្លែងបន្លំអាចសាយភាយបានកាន់តែទូលំទូលាយជាងមុន ចូរកុំចែករំលែកព័ត៌មានទាំងនោះឱ្យសោះ និងជៀសវាងការរៀបរាប់លម្អិតអំពីព័ត៌មានមិនពិតទាំងនោះ។ ផ្ទុយមកវិញ អ្នកគួរពន្យល់ឱ្យដឹងថា ហេតុអ្វីព័ត៌មាននោះគឺជាព័ត៌មានមិនពិត និងចែករំលែកតែព័ត៌មានពិតដោយសង្ខេប​ និងចំចំណុច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *