មនុស្ស​​ចូលចិត្ត​និយាយ​ម្នាក់​ឯង​​ការ​ពិត​ជា​មនុស្ស​ឆ្លាត​ បើ​មិន​ជឿ​មើល​ហេតុផល​ ៦​ យ៉ាង​នេះ​

ការ​និយាយ​ម្នាក់​ឯង​មាន​ចំណុច​ល្អ​ជា​ច្រើន ហេតុ​នេះ​ហើយ​យើង​ចង់​គាំទ្រ​ឱ្យ​ប្រិយមិត្ត​ចេះ​និយាយ​ជាមួយ​ខ្លួន​ឯង។​ វា​មិនមែន​ឆ្កួត​ ឬ​ខូច​ស្មារតី​អ្វី​ទេ​ ​តែ​ជា​ដំណើរការ​គ្រប់គ្រង​ការ​គិត​ និង​អភិវឌ្ឍ​ស្មារតី​ លួងលោម​ខ្លួន​ឯង​ទៅ​វិញ​ទេ។​ អ្នក​ណា​ខ្លះ​ចូលចិត្ត​និយាយ​ម្នាក់​ឯង?​ ម៉ោះ​ ចាប់​ដៃ​មួយ !​ យើង​ក្រុម​ជាមួយ​គ្នា។​

១.​ ទទួល​បាន​​ចម្លើយ​ដែល​ខ្លួន​ចង់​បាន​

ជា​ការ​ពិត​ ការ​ជជែក​ជាមួយ​សំឡេង​ក្នុង​ខួរក្បាល​របស់​យើង​ ជា​ការ​រៀបរាប់​ពី​គំនិត​របស់​ខ្លួន​ឯង​ដើម្បី​ឱ្យ​ការ​គិត​កាន់​តែ​ជ្រះ​ស្រឡះ​ ហើយ​អាច​ជ្រើសរើស​ការ​សន្និដ្ឋាន ចម្លើយ ឬ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ណា​មួយ​កាន់​តែ​ងាយ​ស្រួល។​ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​និយាយ​ជាមួយ​ខ្លួនឯង​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​មុខងារ​របស់​ខួរក្បាល​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​ វា​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ឆ្កួត​ដូច​អ្វី​ដែល​គេ​និយាយ​ទេ​ ប៉ុន្តែ​វា​ជួយ​កំណត់​គោលដៅ​ និង​វិធី​ដើម្បី​សម្រេច​គោលដៅ​បាន​កាន់​តែ​ងាយ​ស្រួល។​

២.​ ចង់​ធ្វើ​អី​រួច​ឱ្យ​ហើយៗ​

ការ​និយាយ​ចេញ​មក​ខ្លាំងៗ​ថា​ “ខ្ញុំ​អាច​ធ្វើ​បាន,​ ព្យាយាម​បន្តិច​ទៀត​ណា,​ ត្រូវ​តែ​ហើយ…”​ ប្រៀប​ដូចជា​ការ​ជំរុញ​ឱ្យ​ខ្លួន​ឯង​ធ្វើ​តាម​យ៉ាង​ងាយ​ស្រួល។​ ហើយ​វា​ពិត​ជា​បាន​ផល​មែន។​

៣.​ ស្វែងយល់​បាន​កាន់​តែ​លឿន​

កាល​ពី​នៅ​ក្មេងៗ​ យើង​ត្រូវ​ស្តាប់​សំឡេង​មនុស្ស​ជុំវិញ​ខ្លួន​ដើម្បី​និយាយ​តាម​ ត្រូវ​អត់?​ លុះ​ដល់​ពេល​ធំ​ឡើង​ បាន​ស្តាប់​សំឡេង​ខ្លួន​ឯង​ហើយ​នឹង​ធ្វើ​ឱ្យ​យើង​ស្វែងយល់​បាន​កាន់​តែ​លឿន។​ ចិត្ត​និង​សំឡេង​របស់​យើង​ ជា​បេះដូង​នៃ​ការ​សិក្សា​ស្វែងយល់។​ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ដែរ​ថា​ ការ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​អាច​ជា​ការ​ជំរុញ​ខួរក្បាល​បាន​យ៉ាង​មិន​គួរ​ឱ្យ​ជឿ។​ ឬ​អាច​ហៅ​បាន​ថា​ និយាយ​ជាមួយ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ កាន់​តែ​ឆ្លាត​ព្រោះ​យើង​ផ្តោត​លើ​សំឡេង​ដែល​បាន​ឮ​ យើង​មាន​ការ​ផ្តោត​អារម្មណ៍​កាន់​តែ​ច្រើន​ និង​ចងចាំ​បាន​កាន់​តែ​ល្អ។​

៤.​ និយាយ​ជាមួយ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ សុខភាព​ចិត្ត​កាន់​តែ​ល្អ​

ប្រសិន​បើ​ផ្លូវ​ចិត្ត​ធ្លាក់​ដុនដាប​ ដំណោះស្រាយ​គឺ​អ្នក​ត្រូវ​និយាយ​ជាមួយ​ខ្លួន​ឯង​ បង្ហាញ​ពី​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។​ នេះ​ជា​សញ្ញា​នៃ​ភាព​វៃឆ្លាត​ និង​ភាព​ច្នៃប្រឌិត។​ និយាយ​ជាមួយ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ អ្នក​នឹង​អាច​គ្រប់គ្រង​ការ​គិត​របស់​ខ្លួន​កាន់​តែ​ប្រសើរ​។​ វា​ជួយ​ឱ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​រឿង​ផ្សេងៗ​បាន​យ៉ាង​វៃ​ឆ្លាត។​

៥.​ និយាយ​ជាមួយ​ខ្លួន​ឯង​ដើម្បី​អារម្មណ៍​ស្រស់ស្រាយ​

ការ​និយាយ​ជាមួយ​ខ្លួន​ឯង​មិន​ថា​និយាយ​ចេញ​សំឡេង​មក​ក្រៅ​ ឬ​និយាយ​ក្នុង​ចិត្ត​ គឺ​ជា​ការ​បំផុស​គំនិត​ដ៏​អស្ចារ្យ។​ ពាក្យ​ដដែលៗ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ផ្លាស់​ប្តូរ​របៀប​គិត​របស់​អ្នក​ចំពោះ​ខ្លួន​ឯង​ ធ្វើ​ឱ្យ​អារម្មណ៍​ល្អ​ ឆ្លាត​ រឹងមាំ​ជាង​មុន​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​គ្រប់​ស្ថានការណ៍។​ ថែម​ទាំង​ជួយ​លុប​បំបាត់​អារម្មណ៍​មិន​ល្អ​ទាំង​ឡាយ​ចេញ​អស់។​ ម្យ៉ាង​ទៀត​ ការ​និយាយ​ជាមួយ​ខ្លួន​ឯង​នឹង​ជួយ​គ្រប់គ្រង​ស្មារតី​ថា​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា​អ្វី​ ហើយ​រក​វិធី​ដោះស្រាយ​ដោយ​របៀប​ណា។​

៦.​ និយាយ​ជាមួយ​ខ្លួន​ឯង​ដើម្បី​លួង​ខ្លួន​ឯង​

នៅ​ពេល​តប់​ប្រមល់​ ធុញថប់​ ទើស​ចិត្ត​ ឬ​អស់​សង្ឃឹម​នឹង​អ្វី​មួយ​ ចូរ​និយាយ​វា​ចេញ​មក។​ នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​បាន​ធូរស្រាល​ និង​ជួយ​រម្ងាប់​អារម្មណ៍​ខឹង​ ស្រ្តេស​ និង​ការ​គិត​អវិជ្ជមាន​បាន​អស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម