ទើប​ត្រូវ​មិត្ត​ប្រុស​សុំ​រៀបការ ពេល​នេះ Kimberly ​ប្រាប់​មូលហេតុ​រៀបការ​ហើយ​ក៏​មិន​យក​កូនដែរ

ទើប​តែមាន​ដំណឹង​ល្អ​ឲ្យ​អ្នក​គាំទ្រ MK អបអរកាល​ពី​ពេល​ថ្មី​ៗនេះប៉ុណ្ណោះ សម្រាប់​តារា​សម្ដែង​ថៃ​ល្បី​ឈ្មោះ Kimmy Kimberly ដែល​មិត្តប្រុស​យូរ​ឆ្នាំ​របស់​នាង​គឺ​តារា​សម្ដែង Mark Prin បាន​លត់​ជង្គង់​សុំ​នាង​រៀបការ​ក្នុង​កំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ស្វីស​។

ប៉ុន្តែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ត្រលប់​មក​បន្ត​ការងារ​នៅ​ប្រទេស​ថៃ​វិញ Kimberly ក៏​បាន​ជួប​គ្នា​ជាមួយរៀម​ច្បង​គឺតារា​សម្ដែង Neoy Chotika ដោយ​ក្នុង​នោះ Noey ក៏​បាន​រំឭករឿង Kimberly ​​មាន​គម្រោង​ថា​មិន​យក​កូន​បន្ទាប់​ពីរៀបការ​រួច ​ជាមួយ​មូលហេតុ​ដែល​ស្ដាប់​ហើយ​គាំង​តែម្ដង។

“ខ្ញុំ​ធ្លាប់​សួរ​ គីម​ថា​រៀបការ​ហើយ​ចង់​យក​កូន​ឬអត់ គីម ថា​ចង់​មាន​តែ​មិន​ហ៊ាន​យក​ទេ ព្រោះ​ខ្លាច Mark ស្រលាញ់​កូន​ជាង​ Kim” Noey និយាយ​ទាំងអស់​សំណើច។ Kim ឆ្លើយ​តប​ទាំង​ញញឹម​បែប​អៀន​ថា “​គ្រាន់​មាន​អារម្មណ៍ថាខ្លាច​មាន​អ្នក​ដណ្ដើម​ស្នេហាយើង​ទៅ”។

ជា​គូ​ស្នេហ៍​ដ៏លេចធ្លោ​មួយ​គូ​ក្នុង​រង្វង់​សិល្បៈ​ថៃ Mark Prin និង Kimberly បាន​កសាង​ចំណងស្នេហ៍​នេះ​អស់​រយៈ​ពេល ៨ឆ្នាំ​មក​ហើយ មុន​ប្រកាស​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២២​នេះ ប៉ុន្តែ​ចំពោះកាល​បរិច្ឆេទ​រៀបការ​នោះ គឺ​មិន​ទាន់​មាន​ការ​ប្រកាស​ឲ្យ​ដឹង​នោះ​ទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម