ស្រីៗញ៉ាំអាហារ ៨ មុខនេះយ៉ាងហោចមួយអាទិត្យម្ដងជួយពង្រឹងសុខភាព និងរក្សារាង

ជាធម្មតាការថែរក្សាសុខភាព និងសម្រស់គឺជារឿងដ៏សំខាន់សម្រាប់មនុស្សស្រី។ ក្នុងនោះក៏មានការប្រើប្រាស់ផលិតផល និងរបបអាហារផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវអាហារចំនួន ៨ មុខដែលគួរញ៉ាំយ៉ាងហោចណាស់មួយអាទិត្យម្ដងដើម្បីជួយពង្រឹងសុខភាព និងរក្សារាងឱ្យស្អាត៖

១. គ្រាប់សណ្ដែក៖ អាហារមួយនេះសម្បូរទៅដោយប្រូតេអ៊ីន ជាពិសេសសម្បូរជាតិដែកដែលកាន់តែល្អស្ត្រីមានផ្ទៃពោះ ឬអស់រដូវ។ អត្ថប្រយោជន៍ការទទួលទានគ្រាប់សណ្ដែកគឺអាចជួយកាត់បន្ថយភាពស្លេកស្លាំង អស់កម្លាំង និងពិបាកដកដង្ហើម។

២. ម្ទេសប្លោកក្រហម៖ វីតាមីន C នៅក្នុងម្ទេសប្លោកក្រហមអាចជួយស្រូបយកជាតិដែកបានយ៉ាងល្អនៅពេលយើងលាយវាជាមួយបន្លែ និងសាច់ផ្សេងៗ។ លើសពីនេះ ម្ទេសប្លោកក្រហមក៏អាចជួយការពារជំងឺផ្តាសាយ ជំងឺផ្លូវដង្ហើម និងសុខភាពភ្នែកផងដែរ។

៣. សាច់៖ សាច់គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងវីតាមីន B12 ដែលជាសារធាតុចិញ្ចឹមដ៏ល្អសម្រាប់រាងកាយ។ ជាពិសេស សាច់ក្រហមដែលផ្ដល់ឱ្យយើងនូវជាតិដែក ស័ង្កសី និងវីតាមីន B ។

៤. ត្រីសាលម៉ុន៖ ត្រីសាលម៉ុនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D។ មិនត្រឹមតែល្អសម្រាប់បេះដូងប៉ុណ្ណោះទេ ប៉ុន្តែត្រីសាលម៉ុនក៏ល្អសម្រាប់ខួរក្បាលផងដែរ។ ជាពិសេសសម្រាប់ស្ត្រីដែល​អាយុ​ច្រើន​តែ​មាន​បញ្ហា​ឆ្អឹងគឺគួរតែញ៉ាំត្រីសាលម៉ុនមួយសប្ដាហ៍ម្ដង។

៥. គ្រឿងទេស៖ បន្ថែមពីលើបន្លែ ត្រី សាច់ យើងមិនអាចរំលងគ្រឿងទេសដូចជាខ្ញី ខ្ទឹម ម្រេច ម្ទេស រមៀត ឬរំដេងបាននោះទេ។ ជាក់ស្ដែងដូចជាខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងការរលាក ប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់ស្បែក។ ខណៈខ្ញីក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជួយពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ។

៦. បន្លែបៃតង៖ បន្លែបៃតងសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន K និងវីតាមីន B។ មិនតែប៉ុណ្ណោះជាតិសរសៃដែលនៅក្នុងបន្លែបៃតងក៏អាចជួយបន្ទាបកាឡូរីទាប ជួយសម្រកទម្ងន់ និងរក្សារាង។

៧. ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះគឺជាបន្លែមួយប្រភេទដែល​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ល្អ​សម្រាប់សុខភាព​ស្បែកឱ្យមានភាពសភ្លឺរលោង និងប្រឆាំង​ការ​កើត​មុន។ លើសពីនេះទៀត ប៉េងប៉ោះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយបានផងដែរ។

៨. គ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន សណ្ដែកដី និងគ្រាប់ធញ្ញជាតិផ្សេងទៀតមានផ្ទុកនូវសារធាតុចិញ្ចឹម ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែជាច្រើនដែលអាចជួយអ្នកការពារការឡើងទម្ងន់ បញ្ហាបេះដូង និងខួរក្បាល។ ជាក់ស្ដែងដូចជាគ្រាប់ Walnut ជាដើមគឺត្រូវ​បាន​គេ​និយាយ​បង្ហាញថា​អាចជួយការពារ​មហារីក​សុដន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ក្រៅពីនេះក៏មានអាហារជាច្រើនទៀតដែលមានអត្ថប្រយោជន៍ខ្លាំងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់