ហេតុអ្វី​អ្នក​គួរ​ឈប់​ត្បារ​ត្រចៀក​ជា​មួយ​សំឡី​ត្បារ​?

ជា​ទូទៅ​មនុស្ស​តែង​ត្បារ​ ឬ​សម្អាត​ត្រចៀក​ជា​មួយ​នឹង​សំឡី​ត្បារ​ដោយ​គិត​ថា​វា​ងាយ​ស្រួល មិន​ឈឺ​ត្រចៀក​ និង​មិន​ប៉ះពាល់​ត្រចៀក​ជា​ដើម។ អ្នក​មាន​អារម្មណ៍​ល្អ​បន្ទាប់​ពី​ត្បារ​ហើយ​ អ្នក​ឃើញ​អាចម៍ត្រចៀក​ជាប់​នឹង​សំឡី​ហើយ​យល់​ថា​ខ្លួន​សម្អាត​បាន​ល្អ​ហើយ​ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​បាន​បង្ក​ផល​ប៉ះពាល់​​រួច​ទៅ​ហើយ ប្រសិន​បើ​អ្នក​ប្រើ​សំឡី​ត្បារ​ត្រចៀក។ យ៉ាង​ណា​យើង​មក​ស្វែង​យល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​គួរ​ឈប់​ប្រើ​សំឡី​ត្បារ​ត្រចៀក?

ការ​ប្រើ​សំឡី​ត្បារ​ត្រចៀក​នឹង​រុញ​អាចម៍ត្រចៀក​ចូល​ទៅ​ក្នុង​កាន់​តែ​ជ្រៅ

គ្រាន់​តែ​ដាក់​សំឡី​ត្បារ​ចូល​ក្នុង​ត្រចៀក​ អ្នក​បាន​រុញ​អាចម៍ត្រចៀក​របស់​ខ្លួន​ចូល​ទៅ​ក្នុង​កាន់​តែ​ជ្រៅ​បាត់​ទៅ​ហើយ។ បើ​មើល​តាម​សំឡី​អ្នក​ទំនង​ជា​សម្អាត​បាន​ច្រើន​ណាស់​ តែ​មួយ​ផ្នែក​ធំ​ផ្សេង​ទៀត​ក៏​បាន​ចូល​ទៅ​ក្នុង​កាន់​តែ​ជ្រៅ​ ហើយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​សម្អាត​ និង​ម្យ៉ាង​ទៀត​វា​ថែម​ទាំង​ប៉ះពាល់​ទៅ​ដល់​ការ​ស្ដាប់​របស់​អ្នក​ថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​ការ​ប្រើ​សំឡី​ត្បារ​មិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​អ្វី​ទេ​ តែ​វា​កាន់​តែ​ធ្វើ​ឲ្យ​បញ្ហា​ចូល​ក្នុង​កាន់​តែ​ជ្រៅ​ទៅ​វិញ។

ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក​របស់​ខ្លួន

ការ​រុញ​អាចម៍​ត្រចៀក​ចូល​កាន់​តែ​ជ្រៅ​ វា​នឹង​ទៅ​កៀក​ជា​មួយ​នឹង​ក្រដាស​ត្រចៀក ហើយ​វា​ជា​បញ្ហា​ដ៏​ធំ​មួយ​ដោយសារ​ក្រដាស​ត្រចៀក​ងាយ​ប៉ះពាល់ ឬ​ងាយ​ឆ្លង​ជំងឺ។ វា​នឹង​បង្ក​ទៅ​ជា​ភាព​ឈឺចាប់ រមាស់​កាន់​តែ​ខ្លាំង និង​រលាក​ត្រចៀក​ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​ថ្លង់​បាន​។

អ្នក​កំពុង​បំផ្លាញ​អត្ថប្រយោជន៍​សំខាន់​នៃ​ត្រចៀក​

យើង​គិត​ថា​ការ​សម្អាត​ត្រចៀក​នឹង​ជួយ​ឲ្យ​ត្រចៀក​ស្អាត និង​មាន​សុខភាព​ល្អ តែ​តើ​អ្នក​ដឹង​ទេ​ថា​អាចម៍ត្រចៀក​មាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​ដល់​ត្រចៀក។ អាចម៍​ត្រចៀក​ជួយ​សម្ងួត​សំណើម​ក្នុង​ត្រចៀក ដែល​សំណើម​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ត្រចៀក​ងាយ​រលាក និង​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី វីរុស និង​ផ្សិត ព្រោះ​ពពួក​មេរោគ​ទាំង​នេះ​ចូលចិត្ត​កន្លែង​សើម​ៗ។ ម្យ៉ាង​ទៀត​វា​នឹង​ជួយ​ការពារ​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​មិន​ចូល​ចិត្ត​ក្លិន និង​រសជាតិ​ដ៏​ល្វីង​របស់​អាចម៍​ត្រចៀក​ទេ ហើយ​អាចម៍​ត្រចៀក​ជា​រនាំង​ជួយ​ការពារ​ពី​សំឡេង​ខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​ខូច​ក្រដាស​ត្រចៀក​បាន​ផង​ដែរ។

ជា​រួម​មក​ការ​សម្អាត​ត្រចៀក​ដោយ​សំឡី​មាន​ផល​ប៉ះពាល់​ដល់​ត្រចៀក និង​ការ​ស្ដាប់។ លើស​ពី​នេះ​ការ​ត្បារ​អាចម៍​ត្រចៀក​មិន​ចាំបាច់​ ឬ​តម្រូវ​ឲ្យ​សម្អាត​ញឹកញាប់​ឡើយ។ អាចម៍​ត្រចៀក​នឹង​ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ឯកឯង នៅ​ពេល​ដែល​វា​ដល់​កំណត់​មួយ តែ​យើង​អាច​ត្បារ​ចេញ​បាន ប្រសិន​បើ​វា​មាន​ច្រើន​ពេក​រហូត​ដល់​រំខាន​ក្នុង​ការ​ស្ដាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen