ការជ្រើសរើសសម្លៀកបំពាក់គឺជារឿងមួយដ៏សំខាន់ដែលអាចជួយលើកសម្រស់ ហើយក៏អាចជួយទម្លាក់សម្រស់បានដែរ។ សម្រាប់អ្នកដែលមានរាងតូចគឺមិនមានអ្វីដែលពិបាកច្រើននោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានសាច់ច្រើន និងក្បាលពោះធំអាចនឹងពិបាកជ្រើសរើសសម្លៀកបំពាក់។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវគន្លឹះជ្រើសរើសខោអាវខ្លះៗដើម្បីកុំឱ្យលៀនក្បាលពោះចេញមកក្រៅ៖

១. គួរតែជ្រើសរើសសម្លៀកបំពាក់ដែលត្រូវជាមួយខ្លួនឯងដោយមិនឱ្យតឹងពេក ឬរលុងពេកនោះទេ។ បើរលុងពេកនឹងធ្វើឱ្យមាឌយើងមើលទៅកាន់តែធំ ហើយបើរឹបតឹងពេកនឹងធ្វើឱ្យយើងពិបាកដកដង្ហើម និងឃើញសាច់កង់ៗទៀតផង។
២. ផ្តោតលើសម្លៀកបំពាក់ដែលមានម៉ូដនៅលើទ្រូងនិងស្មា។ ការស្លៀកសម្លៀកបំពាក់ដែលមានម៉ូដនៅលើទ្រូង និងស្មានឹងរំលេចតែផ្នែកខាងលើ ហើយធ្វើឱ្យក្បាលបោះតូចជាងមុនផងដែរ។
៣. ជ្រើសរើសសម្លៀកបំពាក់ពណ៌ក្រមៅនឹងជួយលាក់បាំងសាច់ក្បាលពោះដែលលៀនចេញមកក្រៅ ឬអាចហៅបានថាលាក់ក្បាលពោះផងដែរ។

៤. ការជ្រើសរើសសំពត់ ឬខោជើងធំមិនត្រឹមតែជួយលាក់ក្បាលពោះនោះទេ ថែមទាំងអាចជួយបិទបាំងជើងកុំឱ្យមើលទៅធំហើយមានកម្ពស់ទាបទៀតផង។
៥. សម្រាប់អ្នកដែលចូលចិត្តពាក់អាវក្រៅថែមពីលើ គឺគួរតែជ្រើសរើសអាវណាមានប្រវែងវែងហើយធំ ដែលអាចជួយបិតបាំងក្បាលពោះ និងធ្វើឱ្យមើលទៅឃើញខ្ពស់ជាងមុនផងដែរ។
ជាមួយគ្នានេះ សម្រាប់អ្នកដែលមានមាឌធាត់ ការជ្រើសរើសសម្លៀកបំពាក់ដែលមានក្រឡាឆ្នូតគឺមិនមែនជាជម្រើសល្អឡើយ ៕



























Account
Security
Favourite Content