បើដឹងតិចនិកទាំងនេះ ស្រីៗនៅតែអាចស្លៀកពាក់​ស្អាតគ្រប់កាលៈទេសៈ

​ការ​ស្លៀកពាក់​សម្រាប់​មនុស្ស​ស្រី​ពិតជាសំខាន់ និង​ត្រូវ​ដឹង​ពី​រឿង​ជាច្រើន ដើម្បី​ឲ្យ​ស្លៀកពាក់រួច​មើល​ទៅ​សមរម្យ និង​ចូល​ភ្នែក។ ក្នុង​នោះ​ភាគច្រើន​លើក​ឡើង​ថា រូបរាង​ធាត់ មាន​សាច់ ពិតជា​មិន​អាច​ស្លៀកពាក់​ស្អាត​ឡើយ តែ​បើ​យើង​ចេះ​តិចនិក​ទាំង​នេះ​វិញ ពិតជា​កត្តា​រូបរាង​លែង​ជា​បញ្ហា​ទៀត​ឡើយ ហើយ​​មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ចេញ​មក​ស្អាត​ភ្លឹង​​ៗ​ដែរ។

១. ដឹង​ពី​ប្រភេទ​រូបរាង

បើ​ទោះ​ជា​ធាត់ ឬ​ស្គម ក៏​​ត្រូវ​ដឹង​ថា​យើង​ស្ថិត​នៅ​ក្នុង shape អ្វី ដើម្បី​ជ្រើសរើស​ម៉ូដ​ឲ្យ​សម​នឹង​ប្រភេទ​រូបរាង​ខ្លួន មិនមែន​មាន​សាច់ តែ​បែរជា​ព្យាយាម​ស្លៀកពាក់​រឹប ឬ​ខ្លី​ពេក​ឡើយ។ រូបរាង​បែបនេះ​ត្រូវ​ចេះ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​មក​បិទបាំង​កន្លែង​ដែល​ធំ​​ៗ​មាន​សាច់​ច្រើន​ដូចជា​ភ្លៅ ដើមដៃ ក្បាលពោះ និង​កំភួនជើង។

២. ដឹងពីពណ៌សម្លៀកបំពាក់

ការ​ស្លៀកពាក់​រាប់តាំង​ពី​ខោអាវ​ស្បែកជើង កាបូប និង​គ្រឿង​តុបតែង​ខ្លួន​មួយ​ចំនួន​ទៀត​ដូចជា​បូ ឬ​កៅស៊ូ​ចង់​សក់ គឺ​មិន​ត្រូវ​ខុស​គ្នា​ខ្លាំង​ឡើយ ជ្រើសរើស​មក​ផ្គុំ​ឲ្យ​យ៉ាង​ច្រើន​បំផុត ៣ ពណ៌​ប៉ុណ្ណោះ​សម្រាប់​មួយ​តួខ្លួន។ ចំណុច​មួយ​ដែល​ត្រូវ​ចាំ គឺ​អ្នក​មាន​សាច់​ច្រើន​ចៀសវាង​ខោ​អាវ​មាន​ក្រឡា ឆ្នូត និង​ផ្កា​ស្កេះស្កះពេក។

៣. ខោ​ខោវប៊យ​ល្អ​សម្រាប់​អ្នក​មានសាច់

បើ​ចង់​ឲ្យ​កាន់តែ​មើល​ទៅ​ស្អាត សម នារី​ៗ​អាច​ជ្រើស​ខោ​ខោវប៊យ​ជើង​ធំ​ល្អ​បំផុត។ ចំណែក​ម៉ូដ​អាវ​ មិន​ប្រកាន់​ឡើយ​មិន​ថា​យឺត បែប​សាច់​កំណាត់ ឬដៃ​វែង ដៃ​ខ្លី​គឺ​អាច​យក​មក​ផ្គុំ​ជាមួយ​បាន​ទាំងអស់។

៤. សម្លៀកបំពាក់​​លាតៗ

​គួរតែ​ពាក់​អាវ​ដែល​មាន​ពណ៌​សុទ្ធៗ​ដូចជា​ខ្មៅ ស ផ្ទៃមេឃ ឬ​ផ្កាឈូក​សុទ្ធ​ៗ មិនគួរ​មាន Logo រញ៉េរញ៉ៃ​ច្រើន​ឡើយ។

៥. ​ស្បែក​ជើង​កែង​បន្តិច

បើ​មាន​សាច់​ហើយ មើល​ទៅ​មិន​សូវ​ជា​ឃើញ​ខ្ពស់​ប៉ុន្មាន​ឡើយ ដូចនេះ​ជម្រើស​ល្អ​គួរតែ​ ពាក់​ស្បែក​ជើង​មាន​កែង​​បន្តិច ព្រោះ​​ជួយ​ឲ្យ​រាង​យើង​​​ស្រឡះ​ជាង​មុន​ខ្លះ​ដែរ។

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ