តារាសម្ដែង និងតារាចម្រៀងជាច្រើន សុទ្ធតែមានការងារមមាញឹកដែលធ្វើឲ្យពេលខ្លះ ពួកគេស្ទើរតែគ្មានពេលថែរក្សាសម្រស់របស់ខ្លួន តែទោះជាយ៉ាងណាក៏ពួកគេតែងតែមើលទៅឃើញស្រស់ស្អាត គ្រប់ពេលវេលា។ ជាមួយគ្នានេះ Rosé សមាជិកក្រុម BLACKPINK បានបង្ហើបពីអាថ៍កំបាំង ៥ យ៉ាង ដើម្បីថែរក្សាស្បែករបស់នាង បើទោះជានាងមានការមមាញឹកយ៉ាងណាក៏ដោយ។

១.ការលាងជម្រះមុខ ឲ្យបានទៀងទាត់
បើតាមសម្ដីរបស់ Rosé ទោះជារវល់ប៉ុណ្ណា នាងមិនភ្លេចក្នុងការលាងសម្អាតមុខឡើយ។ នាងតែងតែលាងសម្អាតមុខជាប្រចាំ មួយថ្ងៃ ២ ដង ដើម្បីកម្ចាត់ធូលី និងមេរោគផ្សេងៗ ដែលអាចទុំជាប់លើស្បែក។ ជាពិសេសគឺការប្រើប្រាស់ សម្រាប់ cleaser សម្អាតលើផ្ទៃមុខ។ ចំណុចមួយផ្សេងទៀត កុំគេងទាំងមិនទាន់លាងសម្អាតមុខបានត្រឹមត្រូវ។
២.ការប្រើប្រាស់ផលិតផលដែលស្រាលចំពោះផ្ទៃមុខ



Rosé តែងប្រើផលិតផលថែរក្សាមុខ ឬជែល ផ្ដល់សំណើមលើមុខ ណាដែលមានសាច់ស្ដើង លាបឆាប់រលាយចូលស្បែក ដូច្នេះវាមិនធ្វើឲ្យមុខមានសភាពធ្ងន់ដោយសារសាច់ជែល ម្សៅ ក្រាស់ ជាហេតុធ្វើបែកញើស ស្ទះរន្ធញើសជាដើម។
៣.ការប្រើប្រាស់សេរ៉ូម ថែរក្សាស្បែកមុខ
ការប្រើប្រាស់សេរ៉ូម ថែរក្សាផ្ទៃមុខ ជាផ្នែកមួយក្នុងការថែរក្សាស្បែកមុខឲ្យស្អាត ទន់រលោង។ កំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី Hello! India តារាស្រីរូបនេះ បានប្រើប្រាស់សេរ៉ូម Sulwhasoo ដើម្បីធ្វើមុខរបស់នាង ស្អាតទន់រលោង។
៤.ការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ



ការលាបឡេការពារកម្ដៅថ្ងៃ រាល់ពេលចេញក្រៅ ក៏ជាផ្នែកមួយការពារស្បែកមុខ ពីការខូចខាត។ Rosé តែងតែលាបឡេការពារកម្ដៅថ្ងៃជាប្រចាំ ដើម្បីការពារស្បែកមុខរបស់នាងពីពន្លឺ UV។ ជារៀងរាល់ព្រឹករូបនាងតែងតែលាបឡេការពារកម្ដៅថ្ងៃ លើមុខរបស់នាង ជាពិសេសមុនលាបម្សៅ ឬផាត់មុខ។
៥.ការផឹកទឹក និងទឹកបន្លែផ្លែឈើជាប្រចាំ
ការផឹកទឹកឲ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយធ្វើឲ្យស្បែកមុខរបស់នាង ស្រស់ស្អាត និងមានសំណើមខ្លាំង។ មួយវិញទៀត Rosé ក៏ឧស្សាហ៍ទទួលទានទឹកផ្លែឈើ និងបន្លែស្រស់ ដែលជាជំនួយផ្នែកខាងក្នុងរាងកាយ ឲ្យត្រជាក់មិនក្ដៅក្នុង និងមានភាពស្រស់ស្រាយខ្លាំង។
តោះសាកល្បងទាំងអស់គ្នាដើម្បីបានស្បែកមុខភ្លឺរលោងដូចតារាស្រី Rosé៕























Account
Security
Favourite Content