ប្រិយមិត្តទាំងអស់គ្នាដឹងអត់ថាជនជាតិជប៉ុនភាគច្រើនចូលចិត្តញ៉ាំទឹកក្ដៅឧណ្ហៗដើម្បីជួយដុតជាតិខ្លាញ់នៅក្នុងរាងកាយ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តពីមូលហេតុ និងរបៀបនៃការទទួលទានទឹកក្ដៅឧណ្ហៗឱ្យស្រកទម្ងន់ដោយមានប្រសិទ្ធភាព៖
មូលហេតុដែលគួរញ៉ាំទឹកក្ដៅ៖
- សម្រូលចរន្តឈាម ដុតជាតិខ្លាញ់
- ជួយឱ្យសរីរាង្គខាងក្នុងដំណើរការល្អ និងបញ្ចេញកាកសំណល់ច្រើនជាងមុន
- បង្កើនការបញ្ចេញទឹកនោម និងដកជាតិទឹកលើសចេញពីរាងកាយ
របៀបនៃការញ៉ាំទឹកក្ដៅឱ្យស្រកទម្ងន់៖
- មើលពេលវេលាឱ្យត្រូវ៖ ការផឹកទឹកក្ដៅឧណ្ហៗពេលនៅពោះទទេរប្រហែល ៣០ នាទីមុនអាហារពេលព្រឹកនឹងជួយជំរុញដល់មុខងារពោះវៀន និងបង្កើនមុខងារនៃការរំលាយអាហារ។ ប្រសិនបើបានញ៉ាំកំលុងពេលទទួលទានអាហារនឹងជួយឱ្យឆ្អែតបានយ៉ាងឆាប់រហ័ស និងកាត់បន្ថយបរិមាណអាហារផងដែរ។
- បរិមាណប៉ុណ្ណាមានប្រសិទ្ធភាព៖ ការផឹកទឹកក្ដៅជំរុញដល់ការសម្រកទម្ងន់បែបនេះមិនមែនមានន័យថាត្រូវផឹកក្នុងបរិមាណតាមចង់នោះទេព្រោះវាអាចធ្វើឱ្យយើងឆាប់ធុញ និងបោះបង់ចោលយ៉ាងងាយ។ ដូច្នេះអ្នកជំនាញបានណែនាំឱ្យផឹកទឹកក្ដៅឧណ្ហៗប្រមាណ ៨០០ មីលីលីត្រក្នុងមួយថ្ងៃឱ្យជួយឱ្យប្រសិទ្ធភាពល្អ។
ប៉ុន្តែអ្វីដែលយើងត្រូវចាំ និងប្រុងប្រយ័ត្នការផឹកទឹកក្ដៅដើម្បីជួយសម្រកទម្ងន់មិនគួរមានបរិមាណច្រើននោះទេដោយសារវាអាចធ្វើឱ្យខ្សោះទឹកក្រពះ និងប្រព័ន្ធរំលាយអាហារចាប់ផ្ដើមចុះខ្សោយ។ ជាពិសេសមិនត្រឹមតែទឹកធម្មតានោះទេ សូម្បីតែទឹកក្ដៅក៏មិនគួរញ៉ាំមុនពេកចូលគេងដែរព្រោះវាធ្វើឱ្យជើង និងមុខឡើងហើមនៅពេលព្រឹកតែម្ដង៕