ថ្មីៗនេះ សមាជិកក្រុមចម្រៀងនារីល្បី BLACKPINK ROSÉ បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជនដោយសារតែនាងបង្ហាញខ្លួននៅព្រលានយន្ដហោះជាមួយស្ទីលថ្មីអមជាមួយនាឡិកាតម្លៃថ្លៃ។ រូបភាពរបស់ ROSÉ ត្រូវបានថតអំឡុងពេលរូបនាងធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូងវិញ។
ក្នុងឈុតសម្លៀកបំពាក់ស្រស់ស្អាត ROSÉ បានពាក់អមជាមួយនាឡិកា Patek Philippe Twenty 4។ ម៉ាកនាឡិកាមួយនេះជាម៉ាកនាឡិកាថ្លៃបំផុតមួយក្នុងពិភពលោក។ ខណៈតម្លៃនាឡិកាខ្លះរបស់ប្រេននេះអាចហក់ដល់ខ្ទង់លានដុល្លារអាមេរិក។ សម្រាប់ម៉ូតនាឡិកាដែល ROSÉ មានតម្លៃប្រមាណជិត ២ ៨០០០ ដុល្លារ ទៅ ៣០ ០០០ ដុល្លារអាមេរិក។
បើតាមការសង្ស័យរបស់មហាជន តារាស្រីវ័យ ២៦ ឆ្នាំ រូបនេះទំនងជាអាចក្លាយជាទូតសុឆ្ឆន្ទៈថ្មីរបស់ប្រេននេះតែម្ដង។ ដោយសារតែ ROSÉ កម្រពាក់ ឬស្លៀកប្រេនផ្សេងក្រៅពីប្រេនដែលនាងធ្វើជាទូតសុឆ្ឆន្ទៈ ប្រសិនបើនាងជ្រើសពាក់នាងអាចនឹងជាទូតសុឆ្ឆនៈជាមិនខាន។
បច្ចុប្បន្ន ROSÉ ត្រូវបានគេចាត់ទុកជាតារាស្រីខេប៉ុបដ៏មានឥទ្ធិពលម្នាក់ដោយសារតែនាងជាទូតសុឆ្ឆទៈរបស់ប្រេនល្បីៗ លើពិភពលោកជាច្រើនដូចជា Saint Laurent YSL, Tiffany & Co, Sulwhasoo និង Rimowa សុទ្ធសឹងជាប្រេនមានឈ្មោះល្បីល្បាញ៕