មុនចូលដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកដែលជាប់សែស្រឡាយចិន នៅមានកម្មវិធីមួយទៀត គឺសែនឆេងម៉េង ដោយចាប់ផ្ដើមតាំងពីចុងខែ ៣ រហូតដល់ថ្ងៃសែនធំ គឺថ្ងៃ ៥ ខែមេសា។ ប៉ុន្តែក្រោយសែនហើយ ភាគច្រើនជួបបញ្ហាក្ដៅឡើងខ្លោចស្បែក ជាពិសេសមុខតែម្ដង។ ៤ វិធីលាប sunscreen នេះនឹងជួយទប់ទល់កម្ដៅថ្ងៃដ៏ក្ដៅបានយ៉ាងមានប្រសិទ្ធភាព៖
១. រកឡេការពារកម្ដៅថ្ងៃមានសុវត្ថិភាពបំផុត
របស់ ៣ យ៉ាងដែលអ្នកចង់បានពីក្រែមការពារកម្តៅថ្ងៃ។ ទី១ ត្រូវមើល SPF 30+។ ក្រែមការពារកម្ដៅថ្ងៃ ដែលមាន SPF 30+ អាចរារាំងកាំរស្មី UVB ប្រមាណ ៩៧% ខណៈក្រែមការពារកម្ដៅថ្ងៃមាន SPF50 អាចរារាំងកាំរស្មី UVB បានប្រហែល៩៨% និងក្រែមការពារកម្ដៅថ្ងៃដែលមាន SPF100 អាចរារាំងកាំរស្មី UVB បានប្រហែល៩៩%។ ទី២ ការវាស់វែង កម្រិតផ្កាយ ដែលអ្នកនឹងរកឃើញនៅខាងក្រោយដបឡេការពារកម្ដៅថ្ងៃ។ មានន័យថា ចំណាត់ថ្នាក់ផ្កាយឡើងដល់ផ្កាយបួន ឬប្រាំ គឺល្អបំផុត។ វាមានន័យថាអ្នកកំពុងទទួលបានការការពារយ៉ាងទូលំទូលាយលើវិសាលភាបកាំរស្មីយូវីភាគច្រើន។

២. លាបឡេការពារកម្ដៅថ្ងៃយ៉ាងហោចណាស់ ២០ ទៅ ៣០ នាទីមុនចេញក្រៅ
ជារឿងខុសឆ្គងមួយដែលមនុស្សភាគច្រើនមិនដឹង នោះគឺលាប sunscreen ភ្លាមចេញក្រៅភ្លែត។ ស្បែកយើងត្រូវការរយៈពេលយ៉ាងហោចណាស់ ២០ ទៅ ៣០នាទី ដើម្បីស្រូបយកជាតិក្រែមការពារកម្ដៅថ្ងៃ និងការពារស្បែកពីកាំរស្មីព្រះអាទិត្យ។ លាបវាយ៉ាងហោចណាស់ ២០ ទៅ ៣០ នាទីមុនចេញទៅក្រៅ ហើយត្រូវលាបឲ្យបានសព្វល្អ និងក្នុងបរិមាណសមល្មម ទាំងមុខ និងខ្លួន កុំភ្លេចតំបន់ដូចជាត្រចៀក ក ជើង ម្រាមជើង និងខ្នងដែលពិបាកទៅដល់។ ត្រូវចាំថាត្រដុសរាងកាយជាមួយឡេការពារកម្តៅថ្ងៃ រហូតទាល់តែគ្មានឃើញស្លាកស្នាមនៅលើសស្បែក។

៣. លាបឡេការពារកម្តៅថ្ងៃជាមុនសិន បន្ទាប់មកលាបឡេផ្តល់សំណើម
មុនលាបឡេការពារកម្ដៅថ្ងៃ ត្រូវជូតសម្អាតផ្ទៃមុខឲ្យស្ងួត។ បន្ទាប់មក អាចបន្ថែមឡេផ្ដល់សំណើមដល់ស្បែក ដើម្បីកុំឲ្យផ្ទៃមុខស្ងួតខ្លាំងពេក តែនេះមិនសូវសំខាន់ទេ ប្រសិនបើអ្នកប្រើឡេការពារកម្តៅថ្ងៃមានសារធាតុ zinc oxide ឬ itanium dioxide។ ប្រើ zinc oxide ប្រសិនបើអ្នកត្រូវការការការពារពីព្រះអាទិត្យភ្លាមៗ។ ព្រោះវាដំណើរការលឿនជាងធាតុផ្សំនៃឡេការពារកម្តៅថ្ងៃផ្សេង ត្រូវស្រូបយកទៅបំប្លែងពន្លឺទៅជាថាមពលកម្ដៅនៅក្នុងស្បែក។

៤.លាបឡេការពារកម្តៅថ្ងៃរៀងរាល់ ៩០ នាទីម្តង
មិនមែនជារឿងចម្លែកឡើយដែលអ្នកជំនាញតែងតែណែនាំឲ្យអ្នកដែលនៅក្រោមកម្ដៅថ្ងៃត្រូវលាបវាពីលើម្ដងទៀតរៀងរាល់ ៩០ នាទី ឬ ២ម៉ោងម្ដង។ បើអ្នកចេញទៅក្រៅនៅពេលអាហារថ្ងៃត្រង់ ការលាបឡេការពារកម្តៅថ្ងៃពេលព្រឹកគឺស្មើនឹងគ្មានប្រយោជន៍ បើមិនថែមទៀតនោះទេ ស្បែកនឹងរលាក ឬឡើងក្រហមត្រង់កន្លែងបិទបាំងមិនជិត។

រឿង ២ យ៉ាងទៀតត្រូវដឹង គឺត្រូវស្លៀកសម្លៀកបំពាក់ឃ្លុំឲ្យជិត ពាក់មួក អាវដៃ វែងជើង វែង និងផឹកទឹកឲ្យច្រើនបំផុត ទើបអាចជួយគ្នាទល់ស្កាត់បញ្ហាស្បែកខ្លោចរោល ពេលនៅក្រោមពន្លឺថ្ងៃ៕


























Account
Security
Favourite Content