សម្រស់មិនសមអាយុសោះ! មកមើលពីវិធីថែរក្សាស្បែករបស់ Natalie Tong

សម្រាប់ប្រិយមិត្តជាហ្វេន TVB ប្រាកដជាបានស្គាល់យ៉ាងច្បាស់នូវតួឯកស្រីក្នុងរឿង “អ្នកខ្លាំងអាវស” ដែលសម្ដែងដោយកញ្ញា  Natalie Tong។ មិនត្រឹមតែមានសមត្ថភាពខ្លាំងពូកែនោះទេ យើងក៏សង្កេតឃើញថាតារាសម្ដែងស្រីវ័យ ៤១ ឆ្នាំរូបនេះក៏មានសម្រស់ស្រស់ស្អាតមិនចាញ់សិស្សប្អូនជំនាន់ក្រោយឡើយ។

តើតារាស្រីសាច់ចាំ  Natalie Tong​ មានអាថ៌កំបាំងអ្វីទៅទើបធ្វើឱ្យមានសម្រស់ស្រស់សោភា ហើយមិនវិវត្តទៅតាមអាយុសោះ?

យោងតាមការធ្វើបទសម្ភាសជាមួយ Jayne Stars នាងបានប្រាប់ថាបើនិយាយដល់រឿងថែរក្សាសម្រស់វិញគឺគ្មានពាក្យថាខ្ជិលនោះទេ។ នាងបានបន្តទៀតថានាងជាមនុស្សម្នាក់ដែលជឿជាក់ទៅលើឱសថបុរាណចិន។ ដូច្នេះរាល់ពេលដែលនាងបានបញ្ចប់ការថតហើយ Natalie តែងតែស្វែងរកវេជ្ជបណ្ឌិត TCM (Traditional Chinese Medicine) ដើម្បីពិនិត្យ និងសម្រួលរាងកាយឡើងវិញផងដែរ។

ជាទូទៅនាងនឹងធ្វើតាមការណែនាំរបស់គ្រូពេទ្យទាំងអស់ដូចជារបបអាហារជាដើម។ ជួនកាលតួឯកស្រីយើងក៏ត្រូវទទួលការព្យាបាលរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំចិនបុរាណថែមទៀតផង។

បើទោះបីជា Natalie ជ្រើសរើសការថែទាំសុខភាពតាមបែបចិនបុរាណក៏ដោយ ក៏នាងនៅតែផ្ដល់យោបល់ឱ្យយើងបន្ថែមការប្រើប្រាស់គ្រឿងសម្អាងដែលត្រូវនឹងប្រភេទស្បែកដែរ។ ជាក់ស្ដែង សូម្បីខ្លួននាងផ្ទាល់ក៏បានប្រើប្រាស់ម៉ាសបិតមុខជារឿងរាល់ថ្ងៃផងដែរ។ ពេលខ្លះនាងបានបិតម៉ាសដល់ ៣ ដងក្នុងមួយថ្ងៃឯណោះបូករួមជាមួយការប្រើប្រាស់ឧបករណ៍ថែរក្សាសម្រស់ដែលទម្ងន់ស្រាល ដើម្បីពង្រឹងសុខភាពស្បែកថែមទៀតផង។

បើនិយាយអំពីរឿងការងារវិញ Natalie ជាមនុស្សម្នាក់ដែលចេះរិះគន់នូវចំណុចមិនល្អ ឬកំហុសរបស់ខ្លួន។ តារាស្រីឆ្នើមរូបនេះក៏បានផ្ដល់បទសម្ភាសជាមួយ Jayne Stars ដដែលថានាងតែងតែខ្លាចក្នុងការមើលរឿងដែលនាងបានសម្ដែង។ ប៉ុន្តែរាល់ពេលមើលចប់ នាងនឹងស្វែករកផ្នែកដែលខ្លួនធ្វើមិនបានល្អមកកែលម្អឡើងវិញផងដែរ។

ដូច្នេះហើយទើប Natalie Tong ជាតារាស្រីដែលមានទាំងសមត្ថភាពខ្លាំង និងសម្រស់ស្រស់ស្អាត បើទោះជាវ័យជ្រេហើយក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា