ឃើញស្លឹកតូចៗកុំមើលរំលង!​​ “ជីរពងទាកូន” មានប្រយោជន៍ច្រើនដល់សុខភាព

ជីរក្រសាំងទំហំ ឬយើងនិយមហៅថា ជីរពងទាកូន គឺជាបន្លែមួយដែលប្រជាជនខ្មែរ និយមយកមកបរិភោគផ្ទាប់ជាមួយនឹងម្ហូបនានា ជាពិសេសគឺ ពងទាកូន និងប្រហិតចៀនជាដើម។ ជីរពងទាកូនមានក្លិនក្រអូបឆួល និងមានរសជាតិហឹរតិចៗ ដែលអាចជួយកាត់ក្លិនឆ្អាប និងបន្ថែមឱជារសដល់ម្ហូបអាហារ។

យ៉ាងណាមិញ ជីរដែលមានស្លឹកតូចៗវែងៗនេះ មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលមនុស្សជាច្រើនមើលរំលង។

១.​​ កាត់បន្ថយអាការតឹងពោះ

នៅក្នុងជីរពងទាកូនមានប្រេងឆ្ងុយពីធម្មជាតិ ដែលជួយរំញោចដល់ការកន្ត្រាក់នៃពោះវៀន។ អ្នកដែលញ៉ាំអាហារខ្លាញ់ៗ ឬរបស់បំពងហើយមានអារម្មណ៍តឹងពោះ គួរសាកល្បងញ៉ាំជីរពងទាកូនស្រស់ ២-៣ សន្លឹកក្រោយអាហារ នឹងអាចជួយបំបាត់អាការនេះបានច្រើន។

២.​​ ជួយព្យាបាលជំងឺផ្ដាសាយ

សម្រាប់អ្នកមិនស្រួលខ្លួន ឬតឹងច្រមុះដោយសារផ្ដាសាយ ​អាចសាកល្បងយកជីរពងទាកូនមកស្ងោរ ដើម្បីបរិភោគទឹក។ ក្លិនក្រអូបរបស់ជីមួយប្រភេទនេះនឹងជួយឱ្យស្រឡះច្រមុះ និងសម្រាលអាការមិនស្រួលខ្លួនពីការផ្ដាសាយ។

៣.​ កាត់បន្ថយក្លិនមាត់

ជីរពងទាកូនមិនត្រឹមតែអាចជួយកាត់បន្ថយក្លិនមិនល្អដែលចេញពីអាហារប៉ុណ្ណោះទេ។ ទន្ទឹមគ្នានេះ  វាក៏មានសារធាតុប្រឆាំងបាក់តេរីខ្សោយៗមួយចំនួន ដែលអាចជួយកាត់បន្ថយក្លិនមាត់ និងធ្វើឱ្យខ្យល់ដង្ហើមប្រសើរជាងមុន។

៤. ល្អចំពោះប្រព័ន្ធឈាម និងបេះដូង

ជីរពងទាកូនមានផ្ទុកសារធាតុ Flavonoids ដែលមានប្រសិទ្ធភាពប្រឆាំងរ៉ាឌីកាល់សេរី ដែលមានចំណែកជួយដល់ការរត់នៃចរន្តឈាម និងមុខងារសរសៃឈាមបេះដូងទាំងមូល។

៥.​ ជួយរំលាយសាច់

ការទទួលទានជីរពងទាកូនមិនមែនគ្រាន់តែដើម្បីរសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានមុខងារជួយរំញោចទឹកអាស៊ីដក្នុងក្រពះ ដើម្បីឱ្យការរំលាយសាច់បានងាយស្រួលជាងមុនផងដែរ។

ចំណុចគួរប្រុងប្រយ័ត្ន

កុំញ៉ាំច្រើនហួសប្រមាណ៖ ជាតិប្រេងក្នុងជីរពងទាកូនមានឥទ្ធិពលខ្លាំង ដែលអាចធ្វើឱ្យមនុស្សមួយចំនួនមានអាការរមាស់ក ឬឈឺក្បាលតិចតួច ក្រោយបរិភោគ។

ស្ត្រីមានផ្ទៃពោះគួរចៀសវាង៖ បច្ចុប្បន្ននេះ នៅមិនទាន់មានទិន្នន័យថា តើការបរិភោគបរិមាណប៉ុណ្ណាទើបមានសុវត្ថិភាពទេ។ ដូច្នេះ ស្រ្តីមានផ្ទៃពោះគួរចៀសវាងការបរិភោគជីរមួយនេះ។

លាងសម្អាត​ដោយប្រុងប្រយ័ត្ន៖ ជាទូទៅ ការប្រមូលផលជីរពងទាកូនគឺ ប្រមូលទាំងដើមដែលភាគច្រើនមានកម្ពស់ទាបៗ។ គួបផ្សំនឹងការបរិភោគឆៅទៀតនោះ អ្នកគួរលាងសម្អាតដោយប្រុងប្រយ័ត្នដើម្បីការពារពីសត្វល្អិត និងមេរោគនានា។

ជីរពងទាកូន ប្រៀបដូចជាឱសថបុរាណមួយដូចគ្នាដែរ។ វាមិនមែនត្រឹមតែជាបន្លែអន្លក់ធម្មតានោះទេ ប៉ុន្តែជាឱសថធម្មជាតិដែលកប់ខ្លួននៅក្នុងអាហារជាមួយនឹងអត្ថប្រយោជន៍ច្រើន តែមានតម្លៃទាប និងងាយស្រួលរកទិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​



Leave a Reply

Your email address will not be published.Required fields are marked *