ចង់​បាន​រាង​ស្គម​ស្អាត​ដូច​តារា ត្រូវ​ចៀស​ទម្លាប់​ញ៉ាំ​​នៅ​ចន្លោះ​ម៉ោង ៣ពេល​នេះ​

ចៀសវាង​ញ៉ាំ​អាហារ​នៅ​ចន្លោះ​ម៉ោង​ ៣​ ពេល​នេះ​នឹង​ជួយ​ឱ្យ​អ្នក​រក្សា​រាង​ស្លីម​ និង​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ស្រួល។​

១.​ ក្រោយ​ម៉ោង​ ៨​ ព្រឹក

សម្រាប់​បុគ្គលិក​ការិយាល័យ​ភាគ​ច្រើន​ ចន្លោះ​ម៉ោង​ ៧​ ទៅ​ ម៉ោង​ ៨​ ព្រឹក​ គឺ​ជា​ពេល​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ធ្វើការ។​ កំឡុង​វ័យ​ធ្វើការ​ អាច​នឹង​ចូល​គេង​យប់​ជ្រៅ​ហើយ​ពន្យារ​ពេល​ភ្ញាក់​បន្តិច​ដោយសារ​មាន​ភាព​ហត់នឿយ​និង​អស់​កម្លាំង​ ធ្វើ​ឱ្យ​ពេល​ព្រឹក​មាន​ភាព​ប្រញាប់ប្រញាល់។​ ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ ភាគ​ច្រើន​រំលង​អាហារ​ពេល​ព្រឹក​ហើយ​ចូល​ធ្វើការ​តែ​ម្តង។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​ ក្រពះ​គ្មាន​អ្វី​កិន​ យូរ​ទៅ​សមត្ថភាព​រំលាយ​អាហារ​នឹង​ថយ​ចុះ។​ ការ​រំលង​អាហារ​ពេល​ព្រឹក​ក៏​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឃ្លាន​ ហើយ​ញ៉ាំ​ច្រើន​នៅ​ពេល​រសៀល​ ធ្វើ​ឱ្យ​ឆាប់​ឡើង​ទម្ងន់។​

អ្នក​ខ្លះ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​យឺត​ ក្រោយ​ម៉ោង​ ៨​ ព្រឹក។​ ម៉ោង​នេះ​ជា​ពេល​ដែល​ក្រពះ​មាន​ចលនា​ថយចុះ​ អត្រា​នៃ​ការ​រំលាយ​អាហារ​ក៏​ត្រូវ​បាន​កាត់​បន្ថយ។​ ដូច្នេះ​ អាហារ​ដែល​ញ៉ាំ​ចូល​ទៅ​ ត្រូវការ​ពេល​ច្រើន​ក្នុង​ការ​រំលាយ​ ហើយ​ងាយ​នាំ​ទៅ​រក​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​លើស។​ ហេតុ​នេះ​ហើយ​ បើ​អ្នក​ចង់​សម្រក​ទម្ងន់​ឱ្យ​បាន​សម្រេច​ អ្នក​មិន​គួរ​រំលង​អាហារ​ពេល​ព្រឹក​ឡើយ។​ ពេល​វេលា​ដ៏​ល្អ​សម្រាប់​អាហារ​ពេល​ព្រឹក​គឺ​ចន្លោះ​ពី​ម៉ោង​ ៧​ ទៅ​ ៨​ ព្រឹក។​ ជា​ពេល​ដែល​ការ​រំលាយ​មាន​ភាព​សកម្ម​បំផុត​ អាហារ​នឹង​ត្រូវ​បាន​រំលាយ​យ៉ាង​មាន​ប្រសិទ្ធភាព។​ របប​អាហារ​ដែល​សម្បូរ​ដោយ​អាហារូបត្ថម្ភ​នឹង​ជួយ​បំពេញ​ថាមពល​សម្រាប់​ធ្វើការ​ និង​រក្សា​ទម្ងន់​ឱ្យ​មាន​ស្ថិរភាព។​

២.​ ម៉ោង​ ៣ – ៤​ រសៀល

វដ្ត​នៃ​ការ​រំលាយ​អាហារ​របស់​រាងកាយ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ ៤​ ម៉ោង។​ ប្រសិន​បើ​អ្នក​ញ៉ាំ​នៅ​ម៉ោង​ ១២​ ថ្ងៃត្រង់​ ម៉ោង​ ៣-៤​ រសៀល​នឹង​ចាប់​ផ្តើម​ឃ្លាន​វិញ។​ នេះ​ជា​ពេល​ដែល​យើង​និយម​ញ៉ាំ​អាហារ​សម្រន់​ និង​ភេសជ្ជៈ​ផ្សេងៗ។​ តែ​អាហារ​ទាំង​នេះ​មាន​កាឡូរី​ខ្ពស់​ណាស់​ ហើយ​យើង​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ ទើប​មិន​អាច​ប្រើប្រាស់​កាឡូរី​ក្នុង​បរិមាណ​នេះ​បាន​ទាំងអស់​នោះ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ធាត់​ និង​ជាតិ​ខ្លាញ់​កើន​ឡើង។​ បើ​អ្នក​ឃ្លាន​កំឡុង​ម៉ោង​នេះ​ គួរ​ញ៉ាំ​អាហារ​ដែល​មាន​កាឡូរី​ទាប​ ជាតិ​ស្ករ​ទាប​ ហើយ​ញ៉ាំ​ល្មមៗ​បាន​ហើយ​ ដូចជា​ ផ្លែឈើ​ស្រស់​ គ្រាប់​ធញ្ញជាតិ​ យ៉ាអួរ…។​ អាហារ​ទាំង​នេះ​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត​ ហើយ​ឆាប់​ឃ្លាន​វិញ​ តែ​សម្បូរ​អាហារូបត្ថម្ភ​និង​មាន​កាឡូរី​ទាប។​

៣.​ ក្រោយ​ម៉ោង​ ៨​ យប់

បើ​ចង់​រក្សា​ទម្ងន់​ ហាម​ញ៉ាំ​អី​ឱ្យ​សោះ​ក្រោយ​ម៉ោង​ ៨​ យប់​ទៅ។​ ជាទូទៅ​ ចាប់​ពី​ម៉ោង​ ៨​ យប់​ទៅ​យើង​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​កាយ​ ហើយ​ត្រៀម​ខ្លួន​សម្រាប់​សម្រាក។​ បើ​ញ៉ាំ​នៅ​ម៉ោង​នេះ​ ថាមពល​នឹង​មិន​ត្រូវ​បាន​បញ្ចេញ​ទេ។​ ផ្ទុយ​ទៅ​វិញ​ ថាមពល​ទាំង​នេះ​នឹង​ត្រូវ​បម្លែង​ទៅ​ជា​ខ្លាញ់​ និង​រក្សា​ទុក​ក្នុង​រាងកាយ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់។​ ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​អាហារ​ពេល​ល្ងាច​គឺ​នៅ​ចន្លោះ​ម៉ោង​ ៦-៧​ ល្ងាច។​ ដូច្នេះ​ហើយ​ ពេល​ចូល​គេង​នៅ​ម៉ោង​ ១០​ យប់​ អាហារ​ដែល​យើង​ញ៉ាំ​ភាគ​ច្រើន​ត្រូវ​បាន​ស្រូប​យក​ដោយ​រាងកាយ​ មិន​សូវ​បាន​រំលាយ​ដោយ​ក្រពះ​ទេ។​

ការ​ញ៉ាំ​ពេល​យប់​ជ្រៅ​ ជា​ការ​ដាក់​បន្ទុក​លើ​ក្រពះ​ ព្រោះ​ក្រពះ​មិន​បាន​សម្រាក​ ហើយ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត។​ ពេល​ល្ងាច​ គួរ​តែ​ជ្រើសរើស​អាហារ​ដែល​ងាយ​រំលាយ​ ជាតិ​ខ្លាញ់​ទាប​ ជាតិ​ស្ករ​ទាប​ ញ៉ាំ​បន្លែ​ ផ្លែឈើ​ឱ្យ​ច្រើន​ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​ និង​ចៀសវាង​ឡើង​ទម្ងន់។​ ការ​ញ៉ាំ​ច្រើន​នៅ​ពេល​យប់​ក៏​ធ្វើ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​គេង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក