ចំណុចសំខាន់មួយក្នុងការបង្ហាញម៉ូដរបស់ CHANEL គ្រប់រដូវកាលដែលអ្នកគាំទ្រវិស័យម៉ូដទូទាំងពិភពលោកចាប់អារម្មណ៍ខ្លាំងក្រៅពីសម្លៀកបំពាក់នោះគឺគ្មានអ្វីក្រៅកាបូបម៉ូដថ្មីៗស្អាតៗដែលត្រៀមនឹងចេញលក់នោះទេ។ ពីមួយរដូវកាលទៅមួយរដូវកាល នាយកច្នៃប្រឌិត Virginie Viard តែងតែមានម៉ូដថ្មីៗ ក៏ដូចជានាំយកម៉ូដកាបូបល្បីៗរបស់ប្រេនកន្លងមកមកកែច្នៃតុបតែងបន្ថែមឱ្យក្លាយជាម៉ូដថ្មី ខណៈមានម៉ូដមួយចំនួនត្រូវបានរចនាក្នុងរូបភាពបែបសិល្បៈប្លែកភ្នែកប្លែកអារម្មណ៍ ដូចជាកាបូបតូចៗប៉ុនបន្តោងខ្សែក ឬកាបូបរូបខ្នើយដែលមានខ្សែគុជខ្យងជាដើម។
កុំឱ្យខាតពេលយូរ ខាងក្រោមនេះ AMS នឹងនាំប្រិយមិត្តមកទស្សនាម៉ូដកាបូបថ្មីៗរបស់ CHANEL សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវក្ដៅឆ្នាំ២០២៤ ដែលត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ Paris Fashion Week កាលពីពេលថ្មីៗនេះ៖