អាចទេ ម្នាក់បន្តិចជួយស្ត្រី និងកុមារីក្នុងពន្ធនាគារដែលខ្វះខាតសំឡីអនាម័យប្រើប្រាស់

អង្គការ​ លី​កា​ដូ​ បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​បរិច្ចាគ​សំឡី​អនាម័យ​ជូន​ទៅ​ដល់​ស្ត្រី​ និង​កុមារី​ក្នុង​ពន្ធនាគារ​ដែល​​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​ និង​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​តំហែទាំ​សុខភាព ​ព្រោះ​តែ​កង្វះ​ខាត​សំឡី​អនាម័យ​ប្រើ​ប្រាស់​។​

តាម​រយៈ​គម្រោង “កុមារ​តាម​ម្ដាយ​ក្នុង​ពន្ធនាគារ​” របស់​អង្គការ​ លី​កា​ដូ​ កំពុង​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ និង​កុមារី​នៅ​ក្នុង​ពន្ធនាគារ​ និង​ខិតខំ​ព្យាយាម​ផ្ដល់​ឱ្យ​អ្នក​ទាំងនោះ ​នូវ​សំឡី​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ​ និង​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ឱ្យ​បាន​ជាប់​លាប់​ ។ តាម​រយៈ​គម្រោង​នេះ​ដែរ​សប្បុរសជន​អាច​បរិច្ចាគកញ្ចប់​សំឡី​អនាម័យ​ថ្មី​គ្រប់​ទំហំ​ និង​ម៉ាក ​ឬ​បរិច្ចាគ​ជា​ទឹក​ប្រាក់​ដែល​នឹង​ប្រើ​ប្រាស់​ដោយ​អង្គការ​លី​កា​ដូ​ដើម្បី​ទិញ​សំឡី​អនាម័យ​ចែកចាយ​ដល់​ស្ត្រី​ និង​កុមារី​ក្នុង​ពន្ធនាគារ​​ដោយ​តម្លាភាព​។ គួរ​បញ្ជាក់​ដែរ​ថា ​ការ​បរិច្ចាគ​សំឡី​អនាម័យ​ចំនួន​ ២​​កញ្ចប់​អាច​ជួយ​ស្ត្រី​ ឬ​ក្មេង​ស្រី គ្រប់គ្រងរដូវរបស់ពួកគេដោយសុវត្ថិភាពក្នុងរយៈពេលមួយខែ ក្នុងខែធ្នូនេះ។​ រីឯការបរិច្ចាគជាទឹកប្រាក់ចំនួន ៧ ដុល្លារ នឹងធ្វើឱ្យស្ត្រីឬក្មេងស្រីម្នាក់មានសំឡីអនាម័យប្រើប្រាស់គ្រប់គ្រាន់សម្រាប់រយៈពេលប្រាំមួយខែ និងការបរិច្ចាគជាទឹកប្រាក់ចំនួន ១៤ ដុល្លារ នឹងធ្វើឱ្យស្ត្រីឬក្មេងស្រីម្នាក់ មានសំឡីអនាម័យប្រើប្រាស់គ្រប់គ្រាន់សម្រាប់រយៈពេលមួយឆ្នាំពេញ ។

​​​​​​​​​​​​​​​​​​​​សម្រាប់ កាលបរិច្ឆេទផុតកំណត់ទទួលជំនួយ ៖ ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ។ ទីតាំងទទួលជំនួយ និងពេលវេលា៖ ចន្លោះម៉ោង ៨ព្រឹក ដល់ ម៉ោង ៥ ល្ងាច នៅការិយាល័យអង្គការ លីកាដូ ដែលមានអាសយដ្ឋាន ផ្ទះលេខ១៦ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរតាមរយៈ​លេខ​ទូរស័ព្ទ ៖ ០១២ ៥៣៦ ៣០០ ឬ ០១៥ ៥៥៣ ៨៥៥ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *