មានតិចនិកញ៉ាំអាហារបែបនេះ ទើបសមាជិក BLACKPINK ម្នាក់ៗរាងស្អាតខ្លាំងណាស់

បើនិយាយដល់ក្រុមតារាចម្រៀងស្រីលំដាប់ពិភពលោក BLACKPINK អ្វីដែលធ្វើឱ្យមហាជនជាច្រើនកោតសរសើរ និងស្ញប់ស្ញែងនូវក្រុមដែលមានសមាជិក ៤​ នាក់មួយនេះគឺទេពកោសល្យ សមត្ថភាព ក៏ដូចជាអត្តចរិតរបស់ពួកនាងតែម្ដង។

ក្រៅពីនេះ មហាជនក៏ចាប់អារម្មណ៍ការថែរក្សាសម្រស់ ជាពិសេសដងខ្លួនដែលមានចង្កេះដូចអង្រ្កងរបស់ពួកនាងដែរ។ ជាមួយនឹងកាលវិភាគក៏មមាញឹក និងការធ្វើលំហាត់ប្រាណ ក្រុមតារាចម្រៀង BLACKPINK ក៏បានយកចិត្តទៅលើរបបអាហារប្រចាំថ្ងៃដែរ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកអំពីអាថ៌កំបាំងនៃរក្សារាងឱ្យស្លីមរបស់មាជិកនីមួយៗដូចខាងក្រោម៖

១. Lisa (ផឹកភេសជ្ជៈបន្សាបជាតិពុល)

ចំពោះ Lisa ធ្លាប់បានចែករំលែកថានាងចូលចិត្តផឹកភេសជ្ជៈបន្សាបជាតិពុល ឬអាចហៅបានថាជា Detox drink ដែលធ្វើពីបន្លែ និងផ្លែឈើស្រស់ព្រោះវាសម្បូរទៅដោយជាតិសរសៃ អាស៊ីត និងវីតាមីន។ ជាមួយគ្នានេះដែរ នាងក៏បានបន្ថែមថាការផឹកភេសជ្ជៈបន្សាបជាតិពុលនឹងធ្វើឱ្យឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារសម្រស់ និងបង្កើនសារធាតុចិញ្ចឹមជាច្រើនដល់រាងកាយថែមទៀតផង។

ដូច្នេះ Lisa គឺមិនសូវផ្ដោតខ្លាំងពេកលើការតមអាហារ និងការសម្រកទម្ងន់ទេ។ ប៉ុន្តែនាងនៅតែផ្ដល់យោបល់ឱ្យកំណត់ការញ៉ាំឱ្យបានត្រឹមត្រូវ ឧស្សាហ៍ផឹកទឹកផ្លែឈើ និងហាត់ប្រាណជាប្រចាំដើម្បីទទួលបានរាងស្លីមដែលយើងប្រាថ្នា។

២. Jennie (កាត់បន្ថយជាតិប្រៃក្នុងអាហារ)

ងាកមកមើល Jennie វិញក៏ធ្លាប់បានចែករំលែកដែរថាមុនពេលថតរូប ឬវីដេអូផ្សេងៗគឺនាងតែងតែកាត់បន្ថយបរិមាណអំបិលក្នុងអាហារព្រោះវានឹងធ្វើឱ្យរាងកាយខ្សោះជាតិទឹក។ នៅពេលបាត់បង់ជាតិទឹកច្រើន រាងកាយនឹងត្រូវការថាមពលពីចំណីអាហារ ឬសាច់ដុំដោយធ្វើឱ្យឃ្លានញឹកញាប់ដែលបណ្ដាលជាបញ្ហាលើសទម្ងន់ និងបាត់បង់សាច់ដុំ។

លើសពីនេះ Jennie ក៏ធ្លាប់ជួបប្រទះនឹងបញ្ហាហើមពោះ និងមិនស្រួលខ្លួនក្រោយញ៉ាំអាហារមានជាតិប្រៃច្រើនផងដែរ។ ដូច្នេះនាងបានផ្ដោតទៅលើការញ៉ាំអាហារប្រភេទស្ងោរវិញដូចជាស៊ុត បន្លែ និងសាច់ទ្រូងមាន់ជាដើម។ នៅពេលព្រឹកនាងតែងតែញ៉ាំសាឡាដ និងទឹកផ្លែឈើ ហើយ Jennie ក៏មានទម្លាប់ផឹកទឹកក្ដៅមួយពែងក្រោយអាហារថ្ងៃត្រង់ដើម្បីការពារការប្រមូលផ្ដុំជាតិខ្លាញ់ផងដែរ។

៣. Jisoo (យកផ្លែឈើជាអាហារសម្រន់)

សម្រាប់ Jisoo សមាជិកបងធំនៃក្រុមតារាចម្រៀង Blackpink នេះវិញគឺនាងមិនសូវមានការកំណត់របបអាហារតឹងតែងពេកនោះទេ។ នាងតែងតែផឹកភេសជ្ជៈបន្សាបជាតិពុលប្រចាំថ្ងៃ ជាពិសេសគឺការជ្រើសរើសផ្លែឈើស្រស់ធ្វើជាអាហារសម្រន់។

Jisoo តែងតែញ៉ាំផ្លែឈើស្រស់ជាអាហារសម្រន់ជំនួសឱ្យស្ករគ្រាប់ បង្អែម និងចំណីផ្សេងៗដើម្បីទប់ស្កាត់ការឡើងទម្ងន់។ ជាមួយគ្នានេះ ផ្លែឈើដែលនាងចូលចិត្តញ៉ាំគឺផ្លែបឺរីស្រស់ និងផ្លែប៉ោមព្រោះវាមានរសជាតិផ្អែមធម្មជាតិ។

៤. Rose (បែងចែករបបអាហារ)

ចំណែក Rose វិញមានទម្លាប់បែងចែកអាហារជាចានតូចៗ ហើយញ៉ាំច្រើនដងក្នុងមួយថ្ងៃ។ ណាងគិតថាការបែងចែកអាហារបែបនេះនឹងជួយបញ្ឆោតភ្នែក និងភ្លក់រសជាតិអាហារបានច្រើន ហើយក៏ធ្វើឱ្យឆាប់ឆ្អែតផងដែរ។ លើសពីនេះ ការញ៉ាំអាហារសម្រន់តិចៗតែច្រើនដងពេញមួយថ្ងៃនឹងជួយឱ្យនាងឆ្អែតបានយូរ និងជៀសវាងក្រពះត្រូវរំលាយអាហារច្រើនជ្រុលក្នុងពេលតែមួយ។

ភាគច្រើនមែនទែន  Rose បានផ្ដោតទៅលើការញ៉ាំត្រីសម្បូរអូមេហ្គា ៣ ប្រេងបន្លែ និងបន្លែផ្លែឈើដែលសម្បូរជាតិសរសៃ។ ជាធម្មតាសម្រាប់អាហារពេលព្រឹក Rose ញ៉ាំទឹកដោះគោជូរក្រិកជាមួយ granola និងផ្លែឈើ។ ដោយសារទម្លាប់ល្អនៃការញ៉ាំអាហារពេលព្រឹកសុខភាពរបស់នាង ទើបធ្វើឱ្យសមាជិកផ្សេងទៀតញ៉ាំតាម Rose ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ