ជាធម្មតាក្រោយពេលញ៉ាំពោតហើយ យើងតែងតែបោះចោលស្នូល។ ប៉ុន្តែប្រិយមិត្តមានដឹងអត់ថាស្នូលពោតដែលយើងច្រើនបោះចោលក៏មានអត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់ដែរ។

យោងការសិក្សាលើឱសថបុរាណរបស់ប្រទេសវៀតណាម ស្នូលពោតត្រូវបានគេចាត់ទុកឱសថគ្មានជាតិពុលដែលមានប្រយោជន៍ជាច្រើនសម្រាប់ថ្លើម និងតម្រងនោម។ លើសពីនេះ វាក៏អាចជួយបញ្ចុះទឹកនោម ទប់ស្កាត់ការហើមពោះ និងពង្រឹងមុខងារថ្លើមផងដែរ។ វាថែមទាំងអាចជួយកាត់បន្ថយស្នាមកន្ទួលលើស្បែក និងមុនទៀតផង។

បន្ថែមលើនេះទៀត ស្នូលពោតត្រូវបានគេជឿថាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកា ប្រឆាំងរ៉ាឌីកាល់សេរី និងកាត់បន្ថយភាពតានតឹងផងដែរ។ ជាមួយគ្នានេះ ស្នូលពោតក៏អាចជួយសម្រកទម្ងន់បានដែរដោយសារវាមាននូវសារធាតុកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងប្រឆាំងការរលាកក្នុងរាងកាយ។
គួរបញ្ជាក់ថា ចំពោះវិធីធ្វើទឹកស្នូលពោតនេះផងដែរគឺយើងត្រូវលាងទឹកស្អាតហើយយកទៅរម្ងាស់រហូតប្រាកដថាវាបានចេញជាតិគ្រប់គ្រាន់សឹមបិទភ្លើងរួចទុកឱ្យដើម្បីញ៉ាំ។ ប្រសិនបើអ្នកចូលចិត្តក៏អាចលួចស្ករបន្តិចបានដែរ៕






















Account
Security
Favourite Content