ប្រជុំតារាអាស៊ីដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងវិស័យហ្វេសិនគ្រឿងអលង្ការលំដាប់ពិភពលោកឆ្នាំ២០២៣

ក្នុងរយៈពេលមួយឆ្នាំកន្លងមក ឧស្សាហកម្មគ្រឿងអលង្ការ និងនាឡិកាដៃបានទទួលការចាប់អារម្មណ៍ច្រើនរហូតក្លាយជាផ្នែកមួយនៃវប្បធម៌ពេញនិយមជុំវិញពិភពលោកមិនចាញ់ឧស្សហកម្មម៉ូដសម្លៀកបំពាក់នោះទេ។ ក្រៅពីវត្ថុធាតុដើមមានគុណភាពគុណតម្លៃ និងការឌីសាញកែច្នៃកាន់តែប្រណីត យើងក៏មិនអាចបដិសេធបានទេថា កត្តាសំខាន់មួយនៃភាពជោគជ័យនេះ គឺដោយសារឥទ្ធិពលតារាល្បីៗ និងទីផ្សារអាស៊ី ដែលជាកម្លាំងគាំទ្រគ្នាទៅវិញទៅមករហូតធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងដូច្នេះ។

ជាការពិតណាស់ ឥទ្ធិពលរបស់សិល្បករអាស៊ីគឺជាសំឡេងដ៏សំខាន់មួយ ដូច្នេះហើយទើបប្រេនគ្រឿងអលង្ការជាច្រើនបាននិងកំពុងជ្រើសរើសសិល្បករ និងតារាសម្តែងអាស៊ីឱ្យធ្វើជាទូតសុឆន្ទៈម៉ាកយីហោរបស់ពួកគេ ឬជា Friend of the Maison/House នៅឆ្នាំនេះ។ ជាក់ស្ដែងដូចជា V របស់ក្រុម BTS បានទទួលតំណែងជាទូតសុឆន្ទៈរបស់ម៉ាក Cartier ស្របពេលតារាសម្ដែងថៃ Tor-Thanapob បានក្លាយជា Friend of the Maison ភេទប្រុសរបស់ប្រេន Cartier ដំបូងគេនៅប្រទេសថៃ។ ចំណែក James Jirayu បានទទួលតំណែងជា Friend of OMEGA ភេទប្រុសដំបូងគេរបស់ប្រទេសថៃ ស្របពេល Apo Nattawin ត្រូវបានជ្រើសរើសជា Friend of the Maison ដំបូងគេនៅអាស៊ីខាងលិចសម្រាប់ប្រេន Piaget។

សម្រាប់ផ្នែកនារីវិញ Jisoo ក្រុម BLACKPINK បានក្លាយជាទូតសុឆន្ទៈលំដាប់ពិភពលោករបស់ប្រេន Cartier ខណៈតារាសម្ដែង Kimberly បានក្លាយជា Friend of the Maison ដំបូងគេនៅប្រទេសថៃសម្រាប់ប្រេនបារាំងមួយនេះ។ Kimberly ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Florence ប្រទេសអ៊ីតាលី ដើម្បីចូលរួមការសម្ពោធ Collection របស់ប្រេនផងដែរ។

មិនមែនត្រឹមតែ Kimberly ទេ ដែលត្រូវបានអញ្ជើញឱ្យទៅចូលរួមសម្ពៅធគ្រឿងអលង្ការលំដាប់ខ្ពស់ដោយផ្ទាល់នៅឆ្នាំ ២០២៣ ប៉ុន្តែតារាសម្ដែង Mai Davika ក៏បានហោះហើរទៅចូលរួមទស្សនាការសម្ពោធ Collection Mediterranea របស់ម៉ាក Bulgari ក្នុងនាមជា Friend of the House ក្នុងប្រទេសថៃ ខណៈ Jimin ក្រុម BTS និងតារាប្រុសថៃ Win-Methawin ក៏បាន​ទៅ​ចូល​រួម​ក្នុង​ការ​បើក​សម្ពោធ​ហាង The Landmark របស់ប្រេន Tiffany & Co. នៅទីក្រុងញូវយ៉កផងដែរ។

ទោះយ៉ាងណា គម្រោងដែលអាចបញ្ជាក់ពីឥទ្ធិពលរបស់សិល្បករអាស៊ីកាន់តែច្បាស់នោះគឺការដែលពួកគេបានក្លាយជាអ្នករចនាម៉ូដសម្រាប់ម៉ាកគ្រឿងអលង្ការ ដូចជា Lisa ក្រុម BLACKPINK បានរចនាម៉ូដសម្រាប់នាឡិកាដៃម៉ូដក្លាស៊ិករបស់ Bulgari គឺ BVLGARI ក្នុងចំនួនមានកំណត់ (Limited Edtion) ហើយក៏បានលក់ដាច់អស់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ស្របពេលសមាជិក BLACKPINK មួយរូបទៀតគឺ Rosé បានឌីសាញគ្រឿងអលង្ការ ‘Tiffany Lock ROSÉ Edition’ សម្រាប់ប្រេន Tiffany & Co.។ នេះជាព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ ព្រោះមានសិល្បករជុំវិញពិភពលោកតែប៉ុន្មាននាក់ប៉ុណ្ណោះដែលបានទទួលកិត្តិយសក្នុងការងារបែបនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ