បុរសវៀតណាមម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយសាកល្បងព្យាបាលជំងឺលើសឈាមតាមអនឡាញ

ផ្អែកតាមការចុះផ្សាយរបស់ VN Express បុរសជនជាតិវៀតណាមម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីលោកឈប់ប្រើប្រាស់ថ្នាំព្យាបាលជំងឺលើសឈាមតាមដែលគ្រូពេទ្យបានផ្ដល់ឱ្យ តែប្ដូរទៅប្រើប្រាស់វិធីព្យាបាលដោយខ្លួនឯង តាមការណែនាំនៅលើអ៊ីនធឺណិត។

ត្រឡប់ទៅថ្ងៃទី១០ ខែធ្នូ ២០២៥ នេះ លោកវេជ្ជបណ្ឌិត Doan Du Manh ដែលជាតំណាងពីសមាគមជំងឺសរសៃឈាមរបស់វៀតណាម បានរាយការណ៍ថា អ្នកជំងឺវ័យ ៤៧ ឆ្នាំម្នាក់ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែលោកបែរបានបាត់បង់ជីវិត មុនពេលមកដល់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិតបានប្រាប់មូលហេតុថា អ្នកជំងឺបានជួបនឹងបញ្ហា Paroxysmal ដែលជាការកើនឡើងសម្ពាធឈាមភ្លាមៗ បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។

ជាក់ស្ដែង គ្រួសាររបស់ជនរងគ្រោះបានឱ្យដឹងថា លោកបានកើតជំងឺលើសឈាម ឬសម្ពាធ​ឈាម​ខ្ពស់ ជាច្រើនឆ្នាំមកហើយ និងបានតាមដានជាមួយនឹងគ្រូពេទ្យជាប្រចាំ។ ក៏ប៉ុន្តែថ្មីៗនេះ លោកបានចូលទៅក្នុងក្រុមមួយនៅលើបណ្ដាញសង្គម ហើយបានជឿលើការលើកឡើងថា ការប្រើថ្នាំបារាំងច្រើនពេកអាចនាំឱ្យមានគ្រោះថ្នាក់ និងគួរទុកឱ្យរាងកាយព្យាបាលដោយខ្លួនឯង។

ដ្បិតមានការណែនាំពីម្ដាយ តែអ្នកជំងឺបានឈប់ប្រើប្រាស់ថ្នាំដែលគ្រូពេទ្យផ្ដល់ឱ្យ ហើយប្ដូរទៅអនុវត្តវិធីសាស្ត្រព្យាបាលឥតមានមូលដ្ឋាននេះ ដោយបានទទួលទានទឹកលាយជាមួយក្រូចឆ្មារ និងអំបិលក្នុងកម្រិតខ្ពស់ បន្ថែមដោយការហាលថ្ងៃ អស់ពេល ១០ ថ្ងៃជាប់គ្នា។ គ្រួសាររបស់ជនរងគ្រោះបាននិយាយទៀតថា​ លោកធ្វើបែបនេះក្នុងគោលបំណងឱ្យបែកញើស និងបញ្ចេញជាតិពុល ដើម្បីអាចឱ្យសម្ពោធឈាមត្រឡប់ទៅកម្រិតធម្មតាវិញ។

លោកវេជ្ជបណ្ឌិត Doan Du Manh បានពន្យល់ថា ជំងឺលើសឈាម គឺជាជំងឺរ៉ាំរ៉ៃដែលត្រូវការថ្នាំពេញមួយជីវិត ខណៈការឈប់ប្រើប្រាស់ថ្នាំភ្លាមៗអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ បណ្ដាលឱ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលជាដើម។ បន្ថែមដោយការបរិភោគអំបិលក្នុងបរិមាណច្រើន គឺជាកត្តានាំឱ្យលើសជាតិសូដ្យូម គួបផ្សំនឹងការហាលថ្ងៃ បានធ្វើឱ្យរាងកាយខ្វះជាតិទឹក និងបេះដូងលោតញាប់ រហូតឈានដល់ការបាត់បង់ជីវិតដូច្នេះ។

ទន្ទឹមគ្នានេះ លោកវេជ្ជបណ្ឌិតបានហាមកុំឱ្យជឿលើការណែនាំដោយមិនមានមូលដ្ឋានច្បាស់លាស់ដែលបានចែករំលែកនៅលើបណ្ដាញសង្គម។ លើសពីនេះ​ លោកថា បើទោះបីជាអ្នកជំងឺខ្លួនឯងគិតថា អាការៈប្រសើរជាងមុនក្ដី ក៏គួរតែទៅតាមដានជាមួយគ្រូពេទ្យជាមុនដែរ មុននឹងសម្រេចចិត្តថា នឹងមិនបន្តប្រើថ្នាំ ឬក៏យ៉ាងណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *