បើនិយាយដល់អាហារដែលសម្បូរប្រូតេអ៊ីន ផ្លែឈើអាចនឹងមិនមែនជាជម្រើសទីមួយឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលចង់សម្រកទម្ងន់ដោយមានកម្លាំង និងសុខភាពល្អ ផ្លែឈើគឺជាអាហារអាទិភាពរបស់ពួកគេព្រោះវាមានទាំងគុណតម្លៃអាហាររូបត្ថម្ភ និងប្រូតេអ៊ីនច្រើនជាងអាហារធម្មតា។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកផ្លែឈើ ៨ មុខដែលសម្បូរប្រូតេអ៊ីន ហើយកាន់តែញ៉ាំតែល្អជាពិសេសអ្នកសម្រកគីឡូ៖
១. ផ្លែត្របែក
ផ្លែត្របែកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយប្រូតេអ៊ីនបំផុត និងមានកាឡូរីទាប។ មិនតែប៉ុណ្ណោះ ផ្លែឈើនេះក៏សម្បូរទៅដោយវីតាមីន C និងជាតិសរសៃដែលជួយជំរុញឱ្យមានអារម្មណ៍ឆ្អែតបានយូរ ក៏ដូចជាពង្រឹងប្រព័ន្ធរំលាយផងដែរ។ ដូច្នេះការទទួលទានផ្លែត្របែកគឺវិធីសាស្រ្តធម្មជាតិក្នុងការកាត់បន្ថយជាតិខ្លាញ់ពីក្នុងរាងកាយ។
២. ផ្លែខ្នុរ

ផ្លែខ្នុរគឺជាផ្លែមានប្រូតេអ៊ីនល្អច្រើន ជាតិសរសៃ កាឡូរីតិច និងជាតិខ្លាញ់តិចផងដែរ។ ការញ៉ាំផ្លែខ្នុរក៏អាចធ្វើឱ្យយើងមានអារម្មណ៍ឆាប់ឆ្អែត កត់បន្ថយចំណង់អាហារ និងជួយដល់ការសម្រកទម្ងន់។ បើទោះបីជាវាមានគុណសម្បត្តិល្អយ៉ាងណាក៏ដោយ ក៏វាគឺជាផ្លែឈើមានជាតិស្ករខ្ពស់ដែរ ដូច្នេះយើងគួរតែញ៉ាំក្នុងបរិមាណមួយឱ្យត្រឹមត្រូវ។
៣. ផ្លែគីវី
ផ្លែគីវីមានកាឡូរីទាប ជាតិសរសៃខ្ពស់ អង់ស៊ីមរំលាយអាហារប្រូតេអ៊ីន និងវីតាមីន C ផងដែរ។ សារធាតុទាំងនេះអាចជំរុញការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ដូច្នេះការទទួលទានផ្លែគីវី ១ ទៅ ២ ផ្លែ គឺជាជម្រើសដ៏ល្អក្នុងការរក្សាសុខភាពសរសៃឈាមបេះដូង និងប្រព័ន្ធរំលាយអាហារឱ្យកាន់ប្រសើរឡើង។
៤. ផ្លែបឺរីខ្មៅ
ផ្លែប៊ឺរីខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា catechins ដែលមានសមត្ថភាពធម្មជាតិក្នុងការជួយជំរុញហ្សែនដុតខ្លាញ់នៅក្នុងកោសិកាខ្លាញ់ក្បាលពោះកាន់តែដំណើរការល្អជាងមុន។ លើសពីនេះ វាក៏ផ្ទុកទៅដោយសារធាតុ polyphenols ដែលជាសមាសធាតុគីមីដែលអាចការពារមិនឱ្យបង្កើតជាតិខ្លាញ់ផងដែរ។
៥. ផ្លែចេក
ផ្លែចេកត្រូវបានគេទទួលស្គាល់ថាជាផ្លែឈើល្អបំផុតសម្រាប់ការសម្រកទម្ងន់ព្រោះវាមានជាតិសរសៃដែលធ្វើអោយការរំលាយអាហារយឺត និងធ្វើឱ្យឆាប់ឆ្អែត។ តាមការស្រាវជ្រាវបានរកឃើញថាការបង្កើនការទទួលទានជាតិសរសៃអាចកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់រហូតដល់ ៣០% ។ ដូច្នេះការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃគឺជាផ្នែកនៃរបបអាហារដែលមានសុខភាពល្អសម្រាប់ការសម្រកទម្ងន់។
៦. ផ្លែក្រូចថ្លុង
មិនត្រឹមតែមានវីតាមីន C ច្រើននោះទេ ផ្លែក្រូចថ្លុងក៏មានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ផងដែរ។ ការទទួលទានផ្លែក្រូចថ្លុងអាចជួយបង្កើនប្រសិទ្ធភាពនៃការគេង បំប៉នស្បែក និងជំរុញការផលិតខូឡាជែន។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយចំណង់អាហារ បន្ទាបកម្រិតកាឡូរី និងពង្រឹងសុខភាពសរសៃឈាមផងដែរ។
៧. ផ្លែក្រូច
ផ្លែក្រូចសម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលពោះវៀន និងធ្វើឱ្យយើងឆ្អែតបានយូរ។ ចំពោះអត្ថប្រយោជន៍សម្រាប់ការសម្រកទម្ងន់គឺមិនខុសពីផ្លែក្រូចថ្លុងប៉ុន្មាននោះទេ។ គ្រាន់តែវីតាមីន C នៅក្នុងក្រូចគឺជាសារធាតុចិញ្ចឹមដ៏សម្បូរបែបបំផុតដែលអាចជួយពង្រឹងសុខភាពស្បែក។
៨. ផ្លែឈើរី
ផ្លែឈើរីគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហើយក៏ត្រូវបានគេចាត់ទុកជារបបអាហារដែលមានជាតិសរសៃខ្ពស់ដែលបានផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់ នេះបើយោងតាមការសិក្សាមួយនៅក្នុង Journal of Nutrition ពីខែតុលា ឆ្នាំ ២០១៩។ ជាតិសរសៃមានប្រសិទ្ធភាពជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងការពារការឃ្លានញឹកញាប់។ ដូច្នេះក្រៅពីមានរសជាតិឆ្ងាញ់ហើយ ផ្លែឈើរីក៏អាចជួយសម្រកទម្ងន់បានយ៉ាងងាយដែរ៕























Account
Security
Favourite Content