អាហារទាំង ៧ មុខជួយកាត់បន្ថយការឡើងមុន និងរោលក្រហម

សម្រាប់នារីៗសម្រស់នៅលើផ្ទៃមុខគឺជារឿងសំខាន់។ ប្រសិនបើនៅលើផ្ទៃមុខមានមុន ស្នាមអុជខ្មៅ ឬលើងរោលក្រហមនោះគឺជាចំណុចដែលធ្វើឱ្យស្រីៗបាត់បង់ទំនុកចិត្ត  និងភាពជឿជាក់។ ចំពោះបញ្ហានៃការឡើងមុន​នេះផងដែរ ក្រៅពីបម្រែបម្រួលអ័រម៉ូន កត្តាក៏ជាចំណែកមួយនៅក្នុងនោះដែរ។ ដូច្នេះដើម្បីជួយកាត់បន្ថយការឡើងមុនច្រើន ប្រិយមិត្តគួរចាប់ផ្ដើមញ៉ាំអាហារដូចខាងក្រោមនេះបាន៖

១. ស៊ុត

ស៊ុតសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលភាគច្រើនមាននៅក្នុងស៊ុតលឿង។ គុណសម្បត្តិរបស់អូមេហ្គា ៣ គឺជួយរក្សាតុល្យភាពទឹកក្នុងរាងកាយ ជួយរក្សាសំណើមដល់ស្បែក និងជួយកាត់បន្ថយការរលាកនៃការឡើងមុនផងដែរ។ មិនតែប៉ុណ្ណោះ ស៊ុតក៏អាចជួយកាត់បន្ថយស្នាមអុជខ្មៅ និងស្នាមក្រហមដែលបានបន្សល់ទុកក្រោយការកើតមុនថែមទៀតផង។

២. ត្រីសាលម៉ុន

ត្រីសាលម៉ុនគឺជាប្រភពនៃអូមេហ្គា ៣ ដែលអាចជួយកាត់បន្ថយការរលាកនៃមុន កែតម្រូវ និងរក្សាតុល្យភាពនៃអរម៉ូន androgen ផងដែរ។ លើសពីនេះទៀត ការទទួលទានត្រីសាលម៉ុនក៏អាចជួយទប់ស្កាត់សារធាតុដែលបង្កឡើងជាមុនថែមទៀតផង។ ក្រៅពីត្រីសាលម៉ុន មានត្រីមួយចំនួនផ្សេងទៀតក៏ត្រូវបានគេណែនាំឱ្យញ៉ាំដែរដូចជាត្រីម៉ាកែល ត្រី sea bass និងត្រី trevally ជាដើម។

៣. ផ្លែទទឹម

ផ្លែទទឹមសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលវីតាមីនទាំងអស់នេះអាចជួយការពារការឡើងមុនបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ផ្លែទទឹមនឹងចូលទៅកម្ចាត់សារធាតុផ្សេងៗដែលធ្វើឱ្យយើងកើតមុនទៀតផង។ ក្រៅពីជួយកម្ចាត់មុនហើយ ផ្លែឈើមួយមុខក៏អាចជួយកាត់បន្ថយស្នាមសង្វារបានផងដែរ។

៤. ផ្លែប័រ

ក្រៅពីផ្លែទទឹម ផ្លែប័រក៏សម្បូរទៅដោយវីតាមីន A វីតាមីន B6 វីតាមីន E និងស័ង្កសីដែរ។ សារធាតុទាំងអស់នេះនឹងជួយកាត់បន្ថយការរលាកនៃមុន ជួយឱ្យស្បែកភ្លឺថ្លា  និងជួយសម្រួលក៏ដូចជាបង្កើនតុល្យភាពនៃអរម៉ូនក្នុងរាងកាយបានផងដែរ។ លើសពីនេះទៀត វាក៏មានផ្ទុកនូវអាស៊ីតខ្លាញ់ដែលមានគុណសម្បត្តិក្នុងការបន្ថែមសំណើមដល់ស្បែកថែមទៀតផង។

៥. មើមការ៉ុត

ចំណែកឯការ៉ុតវិញគឺសម្បូរទៅដោយសារធាតុ beta-carotene ដែលត្រូវបានគេចាត់ទុកថាជាអ្នកផលិតវីតាមីន A ក្នុងរាងកាយ។ ចំពោះវីតាមីន A នេះផងដែរមានលក្ខណៈសម្បត្តិជួយកាត់បន្ថយការឡើងមុនបានយ៉ាងល្អព្រោះវាមានសមត្ថភាពខ្ពស់ដើម្បីជួយទប់ស្កាត់ការផលិតប្រេងលើផ្ទៃមុខ។ លើសពីនេះ មើមការ៉ុតក៏មានផ្ទុកនូវសារធាតុប៉ូតាស្យូមអាចជួយកាត់បន្ថយស្នាមក្រហម និងអុជខ្មៅដែលបណ្ដាលមកពីមុនបានផងដែរ។

៦. ផ្កាខាត់ណាខៀវ

សារធាតុ sulforaphane នៅក្នុងផ្កាខាត់ណាខៀវអាចបំផ្លាញ និងកម្ចាត់បាក់តេរីដែលបង្កជាការកើតមុនបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាក៏សម្បូរវីតាមីន A វីតាមីន B វីតាមីន C និងវីតាមីន K ដែលសុទ្ធតែអាចជួយបំប៉នដល់ស្បែកឱ្យកាន់តែរឹងមាំ ជាពិសេសសម្រាប់ស្រ្តីគឺត្រូវបានណែនាំឱ្យទទួលទានផងដែរ។

៧. គ្រាប់អាល់ម៉ុន

អាល់ម៉ុនគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន វីតាមីន E និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ ជាការពិតណាស់ សារធាតុទាំងអស់នេះសុទ្ធសឹងតែមានប្រយោជន៍ក្នុងការកម្ចាត់មុន។ ជាពិសេស សារធាតុម៉ាញ៉េស្យូមនៅក្នុងគ្រាប់អាល់ម៉ុនក៏មានគុណសម្បត្តិជួយកាត់បន្ថយអរម៉ូនស្រ្តេសដែលជាមូលហេតុធំមួយនៃការកើតមុនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ