៦ គន្លឹះជួយថែរក្សាសុខភាពពេលអាកាសធាតុប្រែប្រួល

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានដឹងមកហើយថាអាកាសធាតុនាពេលបច្ចុប្បន្ននេះមិនសូវមានភាពទៀងទាត់នោះទេ។ ពេលខ្លះក្ដៅខ្លាំងហើយក៏ស្រាប់តែមានភ្លៀងតែម្ដងដែលមូលហេតុនេះបានបង្កឱ្យសុខភាពរបស់មនុស្សយើងចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវ ៦ គន្លឹះមើលថែខ្លួនឯងពេលអាកាសធាតុប្រែប្រួល៖

១. ផឹកទឹកឱ្យបានច្រើន

នៅពេលព្រឹកយើងអាចផឹកទឹកក្តៅឧណ្ហៗលាយជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំ ១ ស្លាបព្រាបាយដើម្បីជួយបណ្តេញជាតិពុលចេញពីរាងកាយ។ ក្រៅពីនេះក្នុងអំឡុងពេលថ្ងៃយើងគួរតែផឹកទឹកឱ្យបានយ៉ាងហោចណាស់ ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃដើម្បីការពារកង្វះជាតិទឹក។

២. សម្រាកឱ្យបានគ្រប់គ្រាន់

ការគេងឱ្យបានល្អគឺជារឿងសំខាន់បំផុតដែលមិនគួរមើលរំលង។ មិនថាអាកាសធាតុប្រែប្រួលយ៉ាងណានោះទេ យើងគួរតែគេងឱ្យបាន ៨ ម៉ោងជារៀងរាល់យប់ព្រោះវាមានសារៈសំខាន់សម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅពេលគេងសរីរាង្គក្នុងខ្លួនយើងនឹងត្រូវបានជួសជុលផងដែរ។ លើសពីនេះ ការ​គេងក៏ជាកម្លាំងជួយជំរុញការ​បង្កើន​ភាពស៊ាំ​ផង​ដែរ​។

៣. រក្សាអនាម័យ

ការថែរក្សាអនាម័យឲ្យបានត្រឹមត្រូវក្នុងអំឡុងផ្លាស់ប្ដូរអាកាសធាតុគឺជារឿងដែលគួរយកចិត្តទុកដាក់បំផុតដូចជាការលាងដៃមុន និងក្រោយអាហារជាដើម។ សូម្បីតែការ​ងូត​ទឹក​ក្រោយ​ពេល​ហាត់​ប្រាណ ឬ​​ចូល​បន្ទប់​ទឹក​ក៏​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​អនាម័យ​ផង​ដែរព្រោះ​មនុស្ស​ភាគ​ច្រើន​អាច​កើត​ និង​ឆ្លង​ជំងឺ​យ៉ាងងាយ ជាពិសេសពេល​ចូល​បង្គន់​តែ​ម្ដង។

៤. ញ៉ាំប្រូបាយអូទិកឱ្យបានច្រើន

ប្រូបាយអូទិកគឺជាសារធាតុម៉្យាងដែលមានអត្ថប្រយោជន៍សុខភាព។ ការទទួលទានប្រូបាយអូទិកអាចជួយបង្កើនប្រព័ន្ធភាពស៊ាំព្រមទាំងបន្ទាបឱកាសនៃការកើតជំងឺផ្សេងៗផងដែរ។ ដូច្នេះយើងអាចសាកល្បងញ៉ាំទឹកដោះគោជូរ យ៉ាអួរ គីមឈី ឬសណ្តែកណាតូដោយអាហារទាំងនេះសុទ្ធតែជាប្រភពដ៏ល្អនៃប្រូបាយអូទិកដែលអាចជួយការពារជំងឺផ្តាសាយ និងអាឡែស៊ី។

៥. ផឹកតែរុក្ខជាតិ

មនុស្សភាគច្រើនចូលចិត្តផឹកកាហ្វេ ជាពិសេសនៅពេលព្រឹក។ ប៉ុន្តែ​កាហ្វេ​មិនបានជួយឱ្យ​សុខភាព​ល្អឡើយ ដូច្នេះសូមព្យាយាមញ៉ាំតែរុក្ខជាតិឱ្យបានយ៉ាងតិចមួយពែងក្នុងមួយថ្ងៃដើម្បីជួយកែលម្អសុខភាពរបស់យើង។ ជាឧទាហរណ៍ដូចជាតែខ្ញី ឬតែបៃតងបានរួមចំណែកក្នុងការបញ្ចុះកូឡេស្តេរ៉ុល កាត់បន្ថយការរលាក កាត់បន្ថយហានិភ័យនៃការឆ្លងបាក់តេរី និងមេរោគ។ ខណៈតែរុក្ខជាតិមួយចំនួនទៀតដូចជាតែ chamomile អាចជួយបង្កើនប្រសិទ្ធភាពនៃការគេង។

៦. ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់

សព្វ​ថ្ងៃ​នេះ កម្រិតជាតិពុលក្នុងខ្យល់​បានកើនឡើងកាន់​តែច្រើនដែលបណ្ដាលឱ្យហានិភ័យមែនទែនចំពោះសុខភាព។ ដូច្នេះពេល​ចេញ​ក្រៅយើង​គួរ​ពាក់​ម៉ាស់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ទៅលើសុខភាព​ផ្លូវ​ដង្ហើម។ ជាពិសេសយើងគួរតែមានម៉ាស៊ីនបន្សុទ្ធខ្យល់មួយគ្រឿងនៅផ្ទះដែរដោយបន្ថែមជាមួយកូនរុក្ខជាតិតូចៗទៀតរឹតតែប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ