សមត្ថភាពខ្លាំង! ហ៊ុយ សៀវម៉ិញ ដណ្តើមបានជយលាភី Mister Teen Asian 2023 ពីឆាកអន្តរជាតិ

គេនៅចាំបានថា បុរសឯកវ័យជំទង់ ហ៊ុយ សៀវម៉ិញ ហៅ​ Dimo ជាអតីត Mister Teen Cambodia 2021/2022 ប៉ុន្តែលោកបានសុំបញ្ចប់ និងលាលែងតំណែងនេះកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ពោលគឺប្រមាណមួយសប្តាហ៍ក្រោយត្រឡប់ពីការប្រកួតនៅអន្តរជាតិនៅប្រទេសថៃ ដែលកាលនោះលោកទទួលបានជយលាភី Mister International Pre Teen of The Year in Top 5 of Mister Teen International 2022។

គួរឱ្យភ្ញាក់ផ្អើល ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជិតមួយឆ្នាំ ហ៊ុយ សៀវម៉ិញ បានត្រឡប់មកវិញ ដោយត្រូវបានជ្រើស Mister Teen International Cambodia 2023 តំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី​ Mister Teen International 2023  នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។

ជាលទ្ធផល បុរសឯកវ័យជំទង់ ហ៊ុយ សៀវម៉ិញ ធ្វើបានយ៉ាងល្អ ដោយលោកបានឈ្នះពាន Best Smile Award និងបានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗក្លាយជាម្ចាស់ជយលាភី Mister Teen Asian 2023 ដែលនេះជាសមិទ្ធផលថ្មីមួយទៀត ដែលបុរសឯកកម្ពុជាធ្វើបានលើឆាកអន្តរជាតិ។

អ្នកគាំទ្រ និងអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នាំគ្នាបង្ហោះសារអបអរសាទរកម្លោះសង្ហានេះគ្រប់គ្នា ថែមទាំងលើកឡើងថា សមត្ថភាពរបស់ Dimo ពិតជាវិវត្តន៍ខ្លាំងស្ទើរមិនគួរឱ្យជឿ ទោះបីបាត់មុខពីវិស័យនេះមួយរយៈតែត្រឡប់វិញមិនធ្វើឱ្យហ្វេនខកបំណងឡើយ។ ក្រោយដណ្តើមបានតំណែង Mister Teen Asian 2023 កូនអ្នកខេត្តកំពង់ចាម ហ៊ុយ សៀវម៉ិញ មិនភ្លេចអបអរភាពជោគជ័យរបស់ខ្លួនឯងឡើយ ដោយបានបង្ហោះរូបថតភ្ជាប់ជាមួយ Caption ថា «Good morning I’m your Mister Teen Asian International 2023 .Best Smile award»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ