មិនចង់ឱ្យផាត់មុខហើយឃើញចាស់ ប្រយ័ត្នជាមួយ ៧ កំហុសនេះ

ជាទូទៅការផាត់មុខគឺប្រៀបបានដូចជាការកែច្នៃសម្រស់ឱ្យកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត​ និងក្មេងជាងវ័យ។ ប៉ុន្តែប្រសិនបើការផាត់មុខនេះមិនបានត្រឹមត្រូវ ឬមានកំហុសឆ្គងណាមួយ វាអាចនឹងធ្វើឱ្យមុខយើងមើលទៅចាស់ជាងមុនជាមិនខាន។ ជាក់ស្ដែងកំហុសទាំងនោះរួមមាន៖

១. ការប្រើពណ៌ក្រែម៖ ការប្រើពណ៌ក្រែមដិតអាចនឹងធ្វើឱ្យបបូរមាត់តូចជាងមុន។ ប៉ុន្តែវាក៏អាចធ្វើឱ្យគែមមាត់មិនស្មើគ្នាមើលទៅដូចវៀច និងចាស់ជាងអាយុផងដែរ។

២. ការប្រើម្សៅរាវ៖ ការប្រើប្រាស់ម្សៅរាវច្រើនពេកនឹងធ្វើឱ្យសាច់ម្សៅកកក្រាស់នៅលើមុខបណ្ដាលឱ្យពណ៌ស្បែកមុខនឹងប្រែពណ៌ផងដែរ ជាពិសេសត្រង់ថ្ពាល់ និងភ្នែក។ ដូច្នេះប្រសិនបើចង់ប្រើប្រភេទម្សៅរាវ យើងគួរលៃវាក្នុងបរិមាណមួយត្រឹមត្រូវ រួចប្រើជក់វាសសាច់ម្សៅឱ្យស្មើគ្នា។ ជាមួយគ្នានេះ យើងក៏គួរជ្រើសរើសលេខម្សៅណាដែលត្រូវនឹងពណ៌ស្បែកមុខជាជាងប្រើពណ៌សជាងមុខ។

៣. ការកម្រិតបរិមាណម្សៅទ្រនាប់៖ ដោយសារស្បែកមនុស្សមានសភាព និងតម្រូវការខុសគ្នាទៅតាមអាយុ ដូច្នេះយើងគួរតែមានការប្រុងប្រយ័ត្នទៅលើបរិមាណនៃការប្រើប្រាស់ម្សៅទ្រនាប់។ ប្រសិនបើវាច្រើនពេក នោះស្នាមជ្រីវជ្រួញតូចៗនឹងលេចចេញមកកាន់តែច្បាស់។

៤. ការប្រើពណ៌ភ្នែក៖ ការប្រើប្រាស់ពណ៌ផាត់ភ្នែកមិនអាចចេះតែប្រើបានតា​មចិត្តនោះទេ។ មានន័យថាយើងត្រូវប្រើដោយអាស្រ័យទៅតាមការស្លៀកពាក់ ពេលវេលា និងកម្មវិធីផងដែរ។ ឧទាហរណ៍ដូចជាពណ៌ភ្លឺផ្លេកជាដើមគឺយើងមិនគួរប្រើច្រើនពេកនោះទេ មិនដូច្នោះវានឹងមើលទៅលេចធ្លោជ្រុល និងរញ៉េរញ៉ៃជាមិនខាន។

៥. ការបិតបាំងស្នាមដក់ក្រោមភ្នែក៖ ស្នាមដក់ក្រោមភ្នែកគឺជាសញ្ញានៃភាពនឿតហត់ និងការគេងមិនបានគ្រប់គ្រាន់។ ដូច្នេះពេលផាត់មុខ ការបិតបាំងស្នាមដក់ក្រោមភ្នែកពិតជាមានសារៈសំខាន់មែនទែន។ ហើយការជ្រើសរើសពណ៌ម្សៅបិតបាំងស្នាមដក់ ឬ concealer គឺពណ៌លឿងស្រាលសម្រាប់ភ្នែកដក់ពណ៌រាងស្វាយ និងពណ៌ទឹកក្រូចស្រាលសម្រាប់ភ្នែកដក់ពណ៌ត្នោត។

៦. ការជ្រើសរើសពណ៌ម្សៅទ្រនាប់៖ ម្សៅទ្រនាប់ជាច្រើនប្រភេទត្រូវបានបង្កើតឡើងប្រភេទស្បែកខុសៗគ្នា។ ប្រសិនបើចង់បានស្បែកមុខបែបធម្មជាតិ យើងអាចប្រើប្រាស់ជាមួយ BB cream ឬ tinted moisturizer ដែលមានសាច់ស្រាល។ ប្រសិនបើចង់បិតបាំងស្នាមបានល្អ យើងអាចប្រើជាមួយម្សៅទ្រនាប់ (foundation) ឬ concealer បាន។ ប៉ុន្តែមូលហេតុចម្បងក្នុងការជ្រើសរើសម្សៅទ្រនាប់នេះផងដែរគឺគួរតែមានរូបមន្តពីរ៉ែ ប្រេង និងសំណើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា