សរុបត្រួសៗ សមាជិក BTS បរិច្ចាគមិនតិចលានដុល្លារដល់អង្គការនិងមន្ទីរពេទ្យផ្សេងៗ

កាលពីថ្ងៃទី ១៨ ខែមេសា មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលបានចែករំលែកថា សមាជិក BTS, Jungkook បានបរិច្ចាគប្រាក់ ១ ពាន់លានវ៉ុន ស្មើនឹង​ប្រមាណ ៧៦ម៉ឺនដុល្លារ​ដល់មន្ទីរពេទ្យកុមារជាតិសេអ៊ូល ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់កុមារក្រីក្រដែលមានជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។

នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកដំបូងទេរបស់សមាជិក BTS ដោយកន្លងមក Jungkook និងមិត្តរួមក្រុមបាននិងកំពុងអនុវត្តការបរិច្ចាគជាហូរហែ។

តួយ៉ាងក្នុងខែមករា ឆ្នាំ ២០១៧ BTS បានបរិច្ចាគ ១០០លានវ៉ុនដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះលិចសាឡាង Sewol ។ នៅពេលនោះ សមាជិកម្នាក់ៗបានបរិច្ចាគម្នាក់ ១០ លានវ៉ុន ហើយ Big Hit Music បន្ថែម ៣០ លានវ៉ុន ដែលរួមសរុប ១០០ លានវ៉ុន។

ក្រៅពីនេះចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២ ពួកគេបានបរិច្ចាគទឹកប្រាក់សរុប ៤,៤លាន​ដុល្លារតាមរយៈយុទ្ធនាការ #ENDviolence ដែលជាយុទ្ធនាការលុបបំបាត់អំពើហិង្សាលើកុមារ និងយុវជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការកូរ៉េសម្រាប់អង្គការយូនីសេហ្វ។

ការបរិច្ចាគជាក្រុមក៏ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ផងដែរ។ នៅឆ្នាំ ២០២០ សមាជិក BTS រួមជាមួយ Big Hit Music បានបរិច្ចាគ ១ លានដុល្លារដល់អង្គការនានាដែលធ្វើការទាក់ទងយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ “BLACK LIVE MATTER” (Black Lives Matter) ។ ក្រោយមក មានអ្នកគាំទ្រជាច្រើនបានបង្ហាញឆន្ទៈចូលរួមយុទ្ធនាការចិត្តមួយ និងបេះដូងមួយជាមួយ BTS ដោយរៃអង្គាសប្រាក់បានជាង ១ លានដុល្លារបរិច្ចាគជាមួយគ្នាដែរ។

លើសពីនេះ BTS បានបរិច្ចាគ ១លានដុល្លារទៀតដល់អង្គការ Live Nation ដែលជាអង្គភាពផ្ដល់ការគាំទ្រដល់សិល្បករដែលជួបការលំបាកផ្នែកសេដ្ឋកិច្ចបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង