ហ៊ុន ហ្គេកឡាង នឹងដាក់ពាក្យប្រកួតសម្រស់ម្តងទៀត ក្រោយបញ្ចប់ភារកិច្ចសំខាន់មួយនេះសិន!

ក្រោយជាប់ជ​យលាភី 4th Runner Up Miss Universe Cambodia 2022 តារាម៉ូដែលរូបស្រស់ចង្កេះអង្ក្រង ហ៊ុន ហ្គេកឡាង ទទួលបានការងារច្រើនគួរសម ទាំងការដើរម៉ូដ ថតប្រូម៉ូតផលិតផល និងថតសម្អាងការ ជាដើម។ មិនតែប៉ុណ្ណោះ ជារឿយៗ នាងតែងតែបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈតូច-ធំ ពុំសូវ​ខានប៉ុន្មាន​ឡើយ។

បើនិយាយពីរូបសម្រស់វិញ ហ្គេកឡាង តែងខ្លួនខ្ញង់ៗគ្រប់ពេលនាងចេញទៅក្រៅម្តងៗ ស័ក្តិសមងារជាបវរកញ្ញា និងម្ចាស់តំណែងលំដាប់រងទី៤ បវរកញ្ញាចក្កវាឡកម្ពុជា។ 

បើទោះបីជាកម្មវិធី​ Miss Universe Cambodia 2023 ត្រូវផ្លាស់ប្តូរអ្នករៀបចំថ្មីក៏ពិតមែន តែម្ចាស់ហ្វេនផេកគាំទ្រវិស័យបវកញ្ញាធំៗនៅតែជំរុញ ស្រីស្អាត ហ៊ុន ហ្គេកឡាង ឱ្យចូលប្រកួតប្រជែងកម្មវិធីសម្រស់​ជាថ្មីម្តងទៀត ព្រោះនាងជាបវរកញ្ញាម្នាក់ដែលមានមកទាំងព្រម ទាំងសម្រស់ ចំណេះដឹង និងជាមនុស្សស្រីម្នាក់ដ៏មានសក្តានុពលក្នុងការប្រកួតប្រជែង។ តួយ៉ាង ហ្វេនផេក Miss New Generation បានដាក់បញ្ចូល បវរកញ្ញាមានប្រភពមកពីខេត្តកំពតរូបនេះ ក្នុង wish list បេក្ខភាពដែលគេចង់ចូលប្រកួត MUC 2023។

រូបភាព៖ ហ្វេនផេក Miss New Generation 

ឆ្លើយតបនឹងការជំរុញរបស់ហ្វេនផេក ហ៊ុន ហ្គេកឡាង បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា នាងនឹងដាក់ពាក្យប្រកួតប្រជែងសម្រស់ម្តងទៀត ក្រោយនាងបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកច្បាប់ នៅ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រោះបច្ចុប្បន្ននាងជានិស្សិតឆ្នាំ ៤ ដែលត្រៀមប្រឡងចេញនៅអំឡុងខែកក្កដា ឬខែសីហា ខាងមុខនេះ។

តារាស្រីចូលចិត្តសម្ញែង​ចង្កេះ​តូចច្រឡឹងរូបនេះបន្តថា ការប្រកួតប្រជែងជារឿងសំខាន់ វាជាក្តីស្រមៃក្នុងចិត្ត ដូច្នេះទើបនាងនៅតែចិញ្ចឹមចិត្តចង់ប្រកួតម្តងទៀត ហើយចង់ឈ្នះការប្រកួតក្នុងស្រុក ដើម្បីបានតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅអន្តរជាតិ។ ប៉ុន្តែ នាងក៏មិនភ្លេចការសិក្សាឡើយ ព្រោះក្នុងនាមជាបវរកញ្ញាម្នាក់ ត្រូវមានទាំងសម្រស់ និងចំណេះដឹង ទើបអាចប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗបាន ហេតុដូចនេះនាងចង់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងនេះបន្តិចសិន ទើបសម្រេចចិត្តតាមក្រោយ។

យ៉ាងណាមិញ បច្ចុប្បន្ន 4th Runner Up Miss Universe Cambodia 2022 ក៏កំពុងសម្លឹងមើលកម្មវីធីសម្រស់ខ្លះៗដែរ តែមិនទាន់សម្រេចចិត្តបានថា នឹងចូលរួមប្រកួតកម្មវិធីណាមួយនោះឡើយ គ្រប់យ៉ាងត្រូវចាំឱ្យនាងរៀនចប់ជាមុនសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ