៥ របៀបថែរក្សាក្រចកក្រោយលាងជែលឱ្យមានសុខភាពល្អ

បច្ចុប្បន្ននេះការតុបតែងក្រចកកំពុងទទួលបានការពេញនិយមបំផុត ដោយសារវាធ្វើឱ្យមើលទៅមានភាពទាន់សម័យ ស្រស់ស្អាត និងភាពជឿជាក់ផងដែរ។ សម្រាប់ការធ្វើម៉ូដក្រចកនេះក៏ត្រូវបានផ្លាស់ប្ដូរ ឬលុបលាងញឹកញាប់ដែរ។ ជាមួយគ្នានេះដែរ ក្រោយពេលលុបលាងក្រចកហើយគឺចាំបាច់ត្រូវទាមទារឱ្យមើលថែក្រចកឱ្យបានល្អដើម្បីជៀសវាងការផុយស្រួយ ឬឆាប់បាក់ជាដើម។ ដូច្នេះហើយ ៥ របៀបខាងក្រោមនេះជាគន្លឹះថែរក្សាក្រចក​ ជាពិសេសសម្រាប់អ្នកចូលចិត្តលាបជែល៖

១. លាងក្រចកដោយខ្លួនឯងម្ដងទៀត

បើទោះបីជាយើងបានទៅហាង​ឱ្យគេសម្អាតក្រចកមែន ប៉ុន្តែយើងក៏ត្រូវមកសម្អាតនៅផ្ទះម្ដងទៀតដោយខ្លួនឯងដែរ។ ការធ្វើបែបនេះនឹងកាន់តែប្រាកដថាភាពកង្វក់ ឬកាក់សំណល់ដែលសល់មកពីជែលត្រូវបានលាងសម្អាតត្រឹមត្រូវហើយ។ ក្រោយជូតសម្អាតក្រចកហើយ យើងអាចលាងដៃជាមួយទឹកក្ដៅឧណ្ហៗហើយប្រើសាប៊ូដែលមានរូបមន្តផ្ដល់សំណើមរឹតតែល្អព្រោះវានឹងធ្វើឱ្យស្បែកដៃយើងកាន់តែទន់។

២. ប្រើក្រែមលាបដៃ

ក្រោយពេលលាងសម្អាតដៃហើយ យើងអាចប្រើក្រែមលាបដៃបន្ថែមពីលើទៀតដោយសារវាមានផ្ទុកនូវសារធាតុជួយឱ្យស្បែកទន់ ផ្ដល់សំណើមនិងសារធាតុចិញ្ចឹមដល់ស្បែកដៃក៏ដូចជាក្រចកបានយ៉ាងល្អផងដែរ។ យើងអាចនិយាយបានថាការប្រើប្រាស់ក្រែមលាបដៃគឺជារឿងចាំបាច់ព្រោះវាក៏មានសារៈសំខាន់ក្នុងការការពារក្រចកកុំឱ្យរហែកផងដែរ។

៣. ត្រាំក្រចកក្នុងប្រេងអូលីវ

ការត្រាំក្រចកក្នុងប្រេងអូលីវគឺជាវិធីមួយដែលមានភាពងាយស្រួល និងឆាប់រហ័សដើម្បីពង្រឹងក្រចករបស់យើង។ ការត្រាំដៃនៅក្នុងប្រេងអូលីវប្រហែល ១០ នាទីនឹងធ្វើឱ្យវីតាមីន C​ ក្នុងនោះចូលទៅចិញ្ចឹមស្បែកដៃឱ្យមានភាពទន់រលោង និងក្រចកមានភាពរឹងមាំជាងមុនផងដែរ។

៤. ញ៉ាំអាហារដែលមានអាស៊ីតខ្លាញ់

បន្ទាប់ពីការប្រើប្រាស់វិធីថែទាំក្រចកពីខាងក្រៅហើយ ការជ្រើសរើសអាហារក៏ជាផ្នែកមួយសំខាន់ក្នុងការពង្រឹងសុខភាពក្រចកផងដែរ។ ចំពោះអាហារដែលល្អនោះគឺគួរតែជាអាហារមានអាស៊ីតខ្លាញ់ខ្ពស់ដូចជាត្រីសាម៉ុង ត្រីធូណា ផ្លែប័រ គ្រាប់អាល់ម៉ុន បន្លែស្លឹកបៃតង និងអង្ករសំរូបជាដើម។ ដោយសារអាស៊ីតខ្លាញ់នៅក្នុងអាហារទាំងនេះនឹងជំនួយដល់សុខភាពក្រចកឱ្យមានភាពរឹងមាំ និងផ្កាឈូកបែបធម្មជាតិ។

៥. ផ្អាកលាបជែលប្រហែល ៣ ខែសិន

ក្រោយលាងជែលហើយ យើងគួរតែផ្អាកការធ្វើក្រចកប្រហែល ៣ ខែសិនទើបល្អដោយសារយើងត្រូវការទុកពេលឱ្យក្រចកអាចស្ដារស្រទាប់ការពារខាងលើបំផុតឱ្យមានភាពល្អប្រសើរឡើងវិញ។ លើសពីនេះទៀត អំឡុងពេល ៣ ខែយើងមិនត្រូវទុកក្រចកឱ្យវែងពេកនោះទេ ដើម្បីការពារក្រចកកុំឱ្យរហែក និងការឆ្លងនៃបាក់តេរីមិនល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់