អាត្មានិយម​ជា​រឿង​ល្អសម្រាប់ ៤ស្ថានភាពនេះ​

តើ​​អ្នកធ្លាប់​និយាយ​ថា​ទេ ទៅ​កាន់​អ្វី​មួយ​ដែល​អ្នក​មិន​ចង់​បាន​ ឬ​និយាយ​ថា​ទេ​ទៅ​កាន់​ការ​អញ្ជើញ​របស់​នរណា​ម្នាក់​ដែល​អ្នក​មិន​ចង់​ទៅទេ? ពាក្យ​ថា​ អាត្មានិយម​ជា​ពាក្យ​ដែល​មនុស្ស​គ្រប់​រូប​ស្អប់​ ហើយ​ក៏​មិន​ចង់​ជួប​មនុស្ស​ដែល​អាត្មានិយម​ឡើយ​ក្នុង​ជីវិត។ បើ​ទោះ​ជា​ពាក្យ​មួយ​ឃ្លា​ពោរពេញ​ដោយ​ភាព​អវិជ្ជមាន​ក៏​ពិត​មែន​ តែ​ពេល​​​ខ្លះ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​អ្នក​គួរ​អាត្មានិយម​ខ្លះ ដោយ​ហេតុ​ថា​ការ​អាត្មានិយម​នេះ​មិន​មែន​ដើម្បី​ផលប្រយោជន៍​ តែ​វា​ជា​ការ​ការពារ​​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ពេល​មួយ​ចំនួន​ដែល​អ្នក​គួរ​អាត្មានិយម។

១ ពេល​ស្ថានភាព​សុខភាព​អ្នក​មិន​សូវ​ល្អ

ការ​មិន​ហ៊ាន​និយាយ​ថា​ទេ​ជា​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ធ្វើ​បើ​ទោះ​បី​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ទ្រុឌទ្រោម​យ៉ាង​ណា​ក៏​ដោយ។ អាត្មានិយម​​និយម​ដើម្បី​សុខភាព​របស់​ខ្លួន​មិន​អាក្រក់​នោះ​ទេ​ ដូចជាការ​បដិសេធ​ការ​ទៅ​ចូលរួម​កម្មវិធី​របស់​មិត្តភ័ក្ដិ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​មិន​ស្រួល​ខ្លួន ឬ​ការ​យក​ថ្ងៃ​សម្រាក​របស់​ខ្លួន​សម្រាក​ឲ្យ​បាន​ពេញ​ទី​ជា​ដើម។

២ មិន​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​វែង

ពេល​វេលា​នៅ​ម្នាក់​ឯង​ដើរ​តួនាទី​សំខាន់​ក្នុង​សុខភាព​ផ្លូវ​ចិត្ត។ ការ​ចំណាយ​ពេល​ម្នាក់​ឯង​ជា​ពេល​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង ជួយ​បង្កើន​គំនិត​ច្នៃ​ប្រឌិត​ និង​ជា​ពេល​សាក​ថ្ម​ឲ្យ​ខ្លួន​ឯង។ ប្រសិន​បើ​អ្នក​គ្មាន​សូម្បី​ពេល​ខ្លះ​ដើម្បី​ខ្លួន​ឯង អ្នក​គួរ​រៀន​អាត្មានិយម​យក​ពេល​ ២-៣​ម៉ោង​ ឬ​មួយ​ថ្ងៃ​នា​ចុង​សប្ដាហ៍​ដើម្បី​មាន​ពេល​គិត​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​ក្នុង​ជីវិត។

៣ អ្នក​កំពុង​ធ្វើ​កិច្ចការ​សំខាន់​ដើម្បី​គោលដៅ​របស់​ខ្លួន

វា​ជា​រឿង​ធម្មតា​ដែល​មាន​អារម្មណ៍​ថា​អាត្មានិយម​នៅ​ពេល​ដែល​យើង​កំពុង​ធ្វើការ​ទៅ​លើ​គោល​ដៅ​ធំ​ណា​មួយ​របស់​ខ្លួន។ វា​អាច​ស្ថិត​ក្នុង​រូប​ភាព​ដូចជា​ អ្នក​ផ្ដោត​លើ​ការងារ​ខ្លាំង​ជាង​មុន អ្នក​ព្យាយាម​មើល​ថែ​គ្រួសារ​ឲ្យ​បាន​ល្អ​ជាង​មុន​ដោយ​កាត់​បន្ថយ​ពេល​វេលា​ជា​មួយ​មិត្តភ័ក្ដិ​ អ្នក​ជ្រើសរើស​ការ​ហាត់​ប្រាណ​ជំនួស​ឲ្យ​ការ​ទៅ​កម្មវិធី​ជួបជុំ​ជា​ដើម។ ការ​ផ្ដល់​អាទិភាព​ដល់​ខ្លួន​ឯង​ មិន​មែន​ជា​រឿង​អាត្មានិយម​នោះ​ទេ។

៤ ពេល​អ្នក​ស្ថិត​ក្នុង​ភាព​ឈឺចាប់

បញ្ហា​ និង​ឧបសគ្គ​តែង​កើត​មាន​ឡើង​ស្ទើរ​តែ​គ្រប់​ពេល​ពេញ​មួយ​ជីវិត​របស់​មនុស្ស​យើង ក្នុង​ពេល​ជម្នះ​ឧបសគ្គ​ ឬ​ពេល​ខ្លួន​ឈឺ​ចាប់ វា​ក៏​ជា​ពេល​សំខាន់​បំផុត​ក្នុង​ការ​មើល​ថែ​ខ្លួន​ឯង​ផង​ដែរ។ ខណៈ​ពេល​ដែល​ខ្លួន​បាត់​បង់​អ្វី​មួយ​ ឬ​នរណា​ម្នាក់ ពេល​ចាប់ផ្ដើម ឬ​បែក​បាក់​ក្នុង​ទំនាក់ទំនង​ ពេល​ចាប់​ផ្ដើម​គ្រួសារ ឬ​កំពុង​ជម្នះ​ឧបសគ្គ​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​ជីវិត។ ក្នុង​ពេល​ទាំង​នេះ​ការ​សុំ​ជំនួយ​ ការ​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន ​តម្រូវ​ការ​និង​ភាព​ចាំបាច់​របស់​ខ្លួន​មិន​មែន​ជា​រឿង​អាត្មានិយម​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម