អាថ៌កំបាំងទាំង ៥ ជួយឱ្យជើងស្រឡូនស្អាត

ជឿជាក់ថាមានមានមនុស្សណាម្នាក់ដែលមិនស្រឡាញ់សម្រស់នោះទេ។ មុខមាត់ស្អាត ស្បែកសភ្លឺរលោង រាងកាយស្ដង់ដា ជាពិសេសជើងស្រឡូនស្អាតគឺសុទ្ធសឹងតែជាចំនុចសំខាន់សម្រាប់មនុស្សស្រីទាំងអស់។ ការហាត់ប្រាណ និងរបបអាហារគឺជាកត្តាចម្បងដើម្បីទទួលបានជើងមួយគូដែលគ្មានខ្លាញ់ និងស្រឡូនស្អាត។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏គន្លឹះទាំង ៥ ខាងក្រោមនេះនៅតែជាជំនួយមួយផ្នែកផងដែរ៖

១. ញ៉ាំប្រួតេអ៊ីនឱ្យបានច្រើន

ការទទួលទានប្រូតេអ៊ីននឹងបង្កើនកម្រិតនៃអរម៉ូន satiety ដែលអាចជួយកាត់បន្ថយចំណង់អាហារ និងជំរុញការដុតបំផ្លាញជាតិខ្លាញ់។ ជាធម្មតារាងកាយរបស់យើងត្រូវការកាបូអ៊ីដ្រាត ឬប្រូតេអ៊ីន ដើម្បីបំប្លែងសារជាតិ និងប្រើប្រាស់ជាតិខ្លាញ់សម្រាប់បង្កើនថាមពល។ នៅពេលណាដែលយើងព្យាយាមសម្រកទម្ងន់ រាងកាយនឹងបាត់បង់នូវសាច់ដុំ និងខ្លាញ់។ ដូច្នេះការទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់គឺអាចជួយបង្កើនសាច់ដុំ និងជំរុញការដុតជាតិខ្លាញ់បានយ៉ាងល្អ។

២. ហាត់ cardio

ជាការពិតណាស់ ការធ្វើលំហាត់ប្រាណបែប cardio គឺកំពុងទទួលបានការពេញនិយមច្រើនមែនទែន។ ការរត់ ការរត់ លោត និងការរាំ គឺជាលំហាត់ cardio ដ៏ល្អបំផុតដែលល្អសម្រាប់ការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយទាំងមូលហើយ​ក៏​អាច​ធ្វើ​ឱ្យ​ភ្លៅ​របស់​យើងកាន់តែ​រឹង​មាំផង​ដែរ។​

៣. កាត់បន្ថយកាបូអ៊ីដ្រាតចម្រាញ់

ការកាត់បន្ថយកាបូអ៊ីដ្រាតចម្រាញ់នឹងជួយជំរុញឱ្យរាងកាយយើងដុតកាឡូរីកាន់តែច្រើន និង​ជាតិ​ខ្លាញ់​ដែល​មាននូវខ្លួនប្រាណទាំងមូលផងដែរ។ ចំពោះអាហារដែលសម្បូរជាតិកាបូអ៊ីដ្រាតចម្រាញ់នេះមានដូចជាបាយ នំប៉័ង បង្អែម និងផាស្ដាជាដើម។

៤. ធ្វើលំហាត់ប្រាណភ្លៅ

នៅពេល​ប្រព័ន្ធ​ឈាម​រត់​ល្អ​ក៏អាច​ជួយ​ជំរុញ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែរ​។ Squats, goblet squats ឬ lunges គឺជាលំហាត់ប្រាណដ៏អស្ចារ្យដែលផ្តោតលើសាច់ដុំជើង ជួយយើងឱ្យមានភាពរឹងមាំ និងធ្វើឱ្យប្រព័ន្ធឈាមរត់បានល្អថែមទៀតផង ជាពិសេសអាចដុតបំផ្លាញខ្លាញ់ត្រង់ភ្លៅបានយ៉ាងមានប្រសិទ្ធភាព។

៥. ធ្វើចលនាផ្សេងៗ

ការ​សម្រក​ទម្ងន់គឺមិនចាំបាច់ទាល់តែធ្វើលំហាត់ប្រាណនោះទេ។ ពោលគឺយើងអាចធ្វើសកម្មភាពខ្លះជំនួសវិញ ដូចជានាំកូនឆ្កែដើរលេង ធ្វើការងារផ្ទះ ឬប្រើជណ្តើរជើងជំនួសឱ្យជណ្តើរយន្តនៅកន្លែងធ្វើការជឫដើម។ ការ​ធ្វើ​សកម្មភាព​បែប​នេះ​ឱ្យ​បាន​ញឹក​ញាប់ និង​មាន​សារៈ​សំខាន់​ណាស់ព្រោះវាអាចជួយឱ្យសាច់ដុំភ្លៅរបស់យើងធ្វើចលនា និងជំរុញការដុតជាតិខ្លាញ់ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ